diff --git a/src/km/2024-04/08/03.md b/src/km/2024-04/08/03.md index 0d7ca83459..f95e6d49d7 100644 --- a/src/km/2024-04/08/03.md +++ b/src/km/2024-04/08/03.md @@ -1,7 +1,14 @@ --- -title: Lesson +title: តើគម្ពីរសញ្ញាចាស់ បានចែងយ៉ាងដូចម្តេច អំពីព្រះយេស៊ូវ? date: 18/11/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +យើងបានឃើញកាលពីម្សិលមិញរួចមកហើយថា លោកយ៉ូហានបានពិពណ៌នាអំពីបាដិហារ្យ ដែលព្រះយេស៊ូវបានធ្វើ និងរឿងដែលអ្នកដទៃបានប្រាប់អំពីព្រះយេស៊ូវ។ រឿងទាំងនេះបានបង្ហាញថា ព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ។ លោកយ៉ូហានក៏បានលើកយកខពីកណ្ឌគម្ពីរសញ្ញាចាស់ មកបង្ហាញថា ព្រះយេស៊ូវជាបុគ្គលម្នាក់ដែលព្រះបានសន្យានោះដែរ។ ខគម្ពីរសញ្ញាចាស់ទាំងនេះបានបង្ហាញពីកិច្ចការ ដែលព្រះយេស៊ូវត្រូវធ្វើ នៅពេលដែលទ្រង់យាងមកកាន់ផែនដីនេះ។ គម្ពីរសញ្ញាចាស់មានសារៈសំខាន់ដល់ កណ្ឌគម្ពីរយ៉ូហាន និងកណ្ឌគម្ពីរសញ្ញាថ្មីទាំងមូល។ កណ្ឌគម្ពីរសញ្ញាចាស់បានបង្ហាញអំពីអត្តសញ្ញាណ របស់ព្រះយេស៊ូវ អំពីទីកន្លែងដែលទ្រង់បានយាងមក និងអំពីអ្វីដែលទ្រង់ត្រូវធ្វើ។ + +`សូមអានខគម្ពីរទាំងនេះ៖ យ៉ូហាន ៥:៣៩, ៤០, ៤៦, ៤៧។ តើខទាំងនេះបានបង្ហាញយើង ពីរបៀប ដែលព្រះយេស៊ូវបានយល់ឃើញអំពីព្រះគម្ពីរនោះ យ៉ាងដូចម្តេច? តើព្រះយេស៊ូវបានជឿថា ព្រះគម្ពីរមានអំណាចអ្វីនៅក្នុងជីវិតរបស់យើងនោះ?` + +ព្រះយេស៊ូវបានបង្ហាញម្តងហើយម្តងទៀតថា កណ្ឌគម្ពីរសញ្ញាចាស់បានចែងអំពីទ្រង់។ ព្រះយេស៊ូវ បានលើកយករឿងដែលបានកើតឡើង នៅក្នុងគម្ពីរសញ្ញាចាស់ មកបកស្រាយអំពីអត្តសញ្ញាណ និងកិច្ចការ ដែលទ្រង់ត្រូវធ្វើ។ សូមក្រឡេកមើលឧទាហរណ៍មួយ នៅក្នុងគម្ពីរយ៉ូហាន ៣:១៤។ នៅក្នុងខនេះ ព្រះយេស៊ូវ លើកយកសម្រង់មតិពីគម្ពីរជនគណនា ២១:៥-៩ ដើម្បីពន្យល់លោកនីកូដេមថាទ្រង់បានយាងមកសុគត នៅលើឈើឆ្កាងយ៉ាងដូច្នេះថា៖ «ដូចលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានយ៉ាងណា កូនមនុស្សក៏ត្រូវគេលើកលោកឡើងយ៉ាងនោះដែរ» (យ៉ូហាន ៣:១៤)។ ព្រះយេស៊ូវបានធ្វើរឿង៣យ៉ាង ដោយប្រើគម្ពីរជនគណនា ២១:៥-៩។ រឿងទី១ ព្រះយេស៊ូវបានប្រាប់រឿងនៅក្នុងរបៀបមួយ ដែលបាន បង្ហាញថា ទ្រង់ជឿជាក់ថា រឿងនោះគឺជារឿងពិត។ រឿងទី២ ព្រះយេស៊ូវបានប្រាប់រឿងដើម្បីបង្ហាញថា ទ្រង់ជាអ្នកណា និងប្រាប់ពីកិច្ចការដែលទ្រង់ត្រូវបំពេញ។ រឿងទី៣ ព្រះយេស៊ូវបានបង្ហាញអត្ថន័យនៃ រឿងដែលបានចែងនៅក្នុងព្រះគម្ពីរ។ + +ព្រះយេស៊ូវមិនត្រឹមតែជាបុគ្គលម្នាក់ ដែលបានលើកយកគម្ពីរសញ្ញាចាស់មកបង្ហាញយើងថា ទ្រង់ជាអ្នកណាប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានអ្នកដទៃទៀតនៅក្នុងគម្ពីរសញ្ញាថ្មី បានលើកយកសម្រង់មតិពី កណ្ឌគម្ពីរសញ្ញាចាស់ដែរ។ នៅដើមនៃកណ្ឌគម្ពីរយ៉ូហាន យើងបានឃើញពាក្យពេចន៍របស់លោកភីលីព ដែលបាននិយាយថា «យើងបានឃើញព្រះអង្គ ដែលលោកម៉ូសេបានចែងទុកក្នុងក្រឹត្យវិន័យ ហើយពួក ហោរាក៏បានចែងពីព្រះអង្គដែរ» (យ៉ូហាន ១:៤៥)។ + +`សូមអានខគម្ពីរទាំងនេះ៖ យ៉ូហាន ១៣:១៨; យ៉ូហាន ១៧:១២; យ៉ូហាន ១៩:២៤, ២៨, ៣៦។ តើខទាំងនេះ បានបង្រៀនយើងពីរបៀបដែលព្រះយេស៊ូវ និងលោកយ៉ូហានបានយល់ឃើញអំពីព្រះគម្ពីរ នោះយ៉ាងដូចម្តេច? តើចម្លើយនេះបានប្រាប់ថា ព្រះគម្ពីរសំខាន់យ៉ាងណាដែរ ចំពោះសេចក្តីជំនឿរបស់ យើងនោះ?` \ No newline at end of file diff --git a/src/km/2024-04/08/04.md b/src/km/2024-04/08/04.md index 563967d538..eb7b2576c0 100644 --- a/src/km/2024-04/08/04.md +++ b/src/km/2024-04/08/04.md @@ -1,7 +1,22 @@ --- -title: Lesson +title: គម្ពីរសញ្ញាចាស់បានសន្យាអំពីព្រះយេស៊ូវ ភាគទី១ date: 19/11/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +ព្រះយេស៊ូវបានសន្ទនា ជាមួយនឹងពួកមេដឹកនាំនៃសាសន៍យូដា។ នៅក្នុងការសន្ទនានេះ ព្រះយេស៊ូវបានប្រាប់មេដឹកនាំនៃសាសន៍យូដាថា ទ្រង់ជាអ្នកណា។ ព្រះយេស៊ូវក៏បានបង្ហាញពួកគេថា ហេតុអ្វីបានជាព្រះគម្ពីរសំខាន់ដល់ក្តីជំនឿរបស់ពួកគេ។ លោកអ្នកប្រហែលជាគិតថា ព្រះយេស៊ូវមិនចាំបាច់ប្រាប់រឿងនេះដល់ពួកមេដឹកនៃសាសន៍យូដានោះទេ ពីព្រោះពួកគេបានជឿលើព្រះគម្ពីររួចរាល់ ហើយ។ ប៉ុន្តែ ព្រះយេស៊ូវក៏ចង់បង្ហាញពួកគេថា ទ្រង់ជាអ្នកណាដែរ។ ជាការពិតណាស់ ចិត្តរបស់ពួក មេដឹកនាំ បានរឹងរូសជាខ្លាំង ដោយសារតែចិត្តរបស់ពួកគេបានប្រឆាំងទាស់នឹងការជឿទៅលើព្រះយេស៊ូវ។ ប៉ុន្តែ ព្រះយេស៊ូវនៅតែព្យាយាមជួយដល់ពួកគេដដែល។ + +លោកយ៉ូហានបានលើកយកសម្រង់មតិ និងគោលគំនិតពីកណ្ឌគម្ពីរសញ្ញាចាស់ ដើម្បីបង្ហាញ ថា ព្រះយេស៊ូវជាព្រះអង្គសង្គ្រោះដែលព្រះបានសន្យាថា ទ្រង់នឹងចាត់ឱ្យមកនោះពិតមែន។ + +**សូមអានគម្ពីរ២ខខាងក្រោមនេះ។ តើគម្ពីរសញ្ញាថ្មីបានលើកយកគម្ពីរសញ្ញាចាស់ មកបង្ហាញ យើងអំពីអត្តសញ្ញាណរបស់ព្រះយេស៊ូវដោយរបៀបណា?** + +`យ៉ូហាន ១:២៣; អេសាយ ៤០:៣` + +`យ៉ូហាន ២:១៦, ១៧; ទំនុកតម្កើង ៦៩:៩` + +`យ៉ូហាន ៧:៣៨; យេរេមា ២:១៣` + +`យ៉ូហាន ១៩:៣៦; ជនគណនា ៩:១២` + +លោកយ៉ូហាន ពេត្រុស ប៉ុល ម៉ាថាយ ម៉ាកុស លូកា និងអ្នកសរសេរគម្ពីរសញ្ញាថ្មីទាំងអស់ បានបង្ហាញម្តងហើយម្តងទៀត ពីរបៀបដែលព្រះជន្មរបស់ព្រះយេស៊ូវ ការសុគគ ការរស់ពីស្លាប់ឡើងវិញ និងការយាងត្រឡប់ទៅស្ថានសួគ៌វិញរបស់ព្រះយេស៊ូវ គឺជាសេចក្តីសន្យាដែលកណ្ឌគម្ពីរសញ្ញាចាស់បាន ចែងអំពីទ្រង់។ ព្រះយេស៊ូវបានដឹងរឿងទាំងអស់នេះ ដូចដែលព្រះគម្ពីរបានចែងអំពីទ្រង់។ + +ព្រះយេស៊ូវតែងតែប្រាប់សិស្សរបស់ទ្រង់ ឱ្យសិក្សាព្រះគម្ពីរ។ ព្រះគម្ពីរបានបង្ហាញពីកិច្ចការដែលព្រះយេស៊ូវបានយាងមកបំពេញ។ តើពេលចុងក្រោយដែលពួកគេបានយល់ថា ព្រះគម្ពីរបានបង្ហាញ ពួកគេអំពីព្រះយេស៊ូវនោះ គឺនៅពេលណា? នៅទីបំផុត ពួកសិស្សបានយល់ចំណុចនេះ បន្ទាប់ពីព្រះយេស៊ូវ បានសុគត បានមានព្រះជន្មរស់ពីស្លាប់ឡើងវិញ និងបានលេចឱ្យពួកគេបានឃើញ។ «ក្រោយពីព្រះអង្គ មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ទើបពួកសិស្សព្រះអង្គនឹកឃើញថា ព្រះអង្គបានមានព្រះបន្ទូលពាក្យនេះ ហើយគេក៏ជឿព្រះគម្ពីរ និងសេចក្ដីដែលព្រះយេស៊ូវមានព្រះបន្ទូល» (យ៉ូហាន ២:២២; សូមអានគម្ពីរ យ៉ូហាន ២០:៩ ផងដែរ)។ \ No newline at end of file diff --git a/src/km/2024-04/08/05.md b/src/km/2024-04/08/05.md index 43cb6f3554..e6aeb08d0c 100644 --- a/src/km/2024-04/08/05.md +++ b/src/km/2024-04/08/05.md @@ -1,7 +1,22 @@ --- -title: Lesson +title: គម្ពីរសញ្ញាចាស់បានសន្យាអំពីព្រះយេស៊ូវ ភាគទី២ date: 20/11/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកមេដឹកនាំនៃសាសន៍យូដាថា៖ «អ្នករាល់គ្នាសិក្សាគម្ពីរ ដោយស្មានថា បានជីវិតអស់កល្បជានិច្ចពីគម្ពីរនោះ ដ្បិតគម្ពីរនោះហើយ ដែលធ្វើបន្ទាល់អំពីខ្ញុំ» (យ៉ូហាន ៥:៣៩)។ + +អ្នកប្រាជ្ញខាងឯព្រះគម្ពីរមួយចំនួន បានរាប់ចំនួននៃសេចក្តីសន្យាដែលព្រះយេស៊ូវបានបំពេញ។ ខណៈពេលដែលអ្នកប្រាជ្ញដទៃទៀត មិនបានស្របជាមួយនឹងចំនួននៃសេចក្តីសន្យាទាំងនេះ ប៉ុន្តែ ពួកគេ បានយល់ស្របថា ព្រះយេស៊ូវបានបំពេញសេចក្តីសន្យាជាច្រើនរយខ ដែលមានចែងនៅក្នុងគម្ពីរសញ្ញា ចាស់។ + +សេចក្តីសន្យាទាំងនេះ ដែលបានចែងនៅក្នុងព្រះគម្ពីរ គឺជាភ័ស្តុតាងដ៏មានអំណាច ដែលស្តីអំពីអត្តសញ្ញាណរបស់ព្រះអង្គសង្គ្រោះ។ គម្ពីរសញ្ញាចាស់បានប្រាប់ថា នៅពេលណាដែលព្រះយេស៊ូវ ត្រូវប្រសូត មានព្រះជន្ម និងត្រូវសុគតនោះ។ លោកយ៉ូហានបានប្រើសេចក្តីសន្យានៃគម្ពីរសញ្ញាចាស់ទាំងនេះ ដើម្បីជួយឱ្យអ្នកអានកណ្ឌគម្ពីររបស់គាត់ បានយល់ពីមូលហេតុដែលពួកគេគួរតែជឿទៅលើ ព្រះយេស៊ូវ និងទទួលយកព្រះគុណ និងការលើកលែងទោសរបស់ទ្រង់។ សេចក្តីសន្យាទាំងនេះ ក៏បាន ជួយឱ្យយើងជឿទៅលើព្រះយេស៊ូវ និងទទួលយកតង្វាយដែលទ្រង់បានលះបង់ ជំនួសអំពើរបស់យើង ដែរ។ + +**តើខដែលស្រង់ពីកណ្ឌគម្ពីរយ៉ូហានទាំងនេះ បានបង្ហាញយើងថា ព្រះយេស៊ូវជាអ្នកដែលបាន បំពេញសេចក្តីសន្យាទាំងអស់នៅក្នុងគម្ពីរសញ្ញាចាស់ ដែលព្រះបានតាំងឡើង អំពីព្រះអង្គសង្គ្រោះនោះ យ៉ាងដូចម្តេច?** + +`យ៉ូហាន ១២:១៣; ទំនុកតម្កើង ១១៨:២៦` + +`យ៉ូហាន ១២:១៤, ១៥; សាការី ៩:៩` + +`យ៉ូហាន ១៣:១៨; ទំនុកតម្កើង ៤១:៩` + +`យ៉ូហាន ១៩:៣៧; សាការី ១២:១០; សាការី ១៣:៦` + +`តើជំនឿដែលលោកអ្នកបានជឿនោះ រឹងមាំប៉ុនណា? ប្រសិនបើអ្នកណាម្នាក់បានសួរលោកអ្នកថា ហេតុអ្វីបានជាលោកអ្នកជឿថា ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ តើលោកអ្នកនឹងទៅកាន់បុគ្គលម្នាក់នោះយ៉ាងដូចម្តេច? តើលោកអ្នកនឹងប្រើភ័ស្តុតាងអ្វីខ្លះ ដើម្បីគាំទ្រជំនឿរបស់លោកអ្នក? តើហេតុអ្វី បានជាលោកអ្នកយកអំណះអំណាងទាំងនេះ មកធ្វើជាភ័ស្តុតាងយ៉ាងដូច្នេះ?` \ No newline at end of file diff --git a/src/km/2024-04/08/06.md b/src/km/2024-04/08/06.md index 2843f93f48..16d055ee7d 100644 --- a/src/km/2024-04/08/06.md +++ b/src/km/2024-04/08/06.md @@ -1,7 +1,14 @@ --- -title: Lesson +title: មកពីស្ថានក្រោម date: 21/11/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +នៅក្នុងការសិក្សាកន្លងមក យើងបានឃើញថា លោកយ៉ូហានបានបង្ហាញពីរបៀបដែលព្រះយេស៊ូវ ត្រូវបានគេចាត់ទុកថា ជាព្រះអង្គសង្គ្រោះ។ ព្រះយេស៊ូវជាសេចក្តីសង្ឃឹម ដែលពួកសាសន៍យូដាបានរង់ចាំ អស់រយៈពេលយូរមកហើយ។ + +ប៉ុន្តែ ពួកមេដឹកនាំនៃសាសន៍យូដាជាច្រើននាក់ បានក្លាយជាខ្មាំងសត្រូវបំផុតរបស់ព្រះយេស៊ូវ វិញ។ តើហេតុអ្វី? + +`សូមអានគម្ពីរយ៉ូហាន ៨:១២-៣០។ នៅក្នុងគម្ពីរយ៉ូហាន ៨:១២-៣០ តើខណាខ្លះ ដែលបាន បកស្រាយពីមូលហេតុដែលនាំឱ្យពួកមេដឹកនាំនៃសាសន៍យូដាបដិសេធព្រះយេស៊ូវនោះ?` + +ព្រះយេស៊ូវបានមានបន្ទូលថា ពួកមេដឹកនាំនៃសាសន៍យូដា មិនបានស្គាល់ទ្រង់ ឬព្រះវរបិតារបស់ ទ្រង់នោះទេ (យ៉ូហាន ៨:១៩)។ ពួកមេដឹកនាំនៃសាសន៍យូដា គួរតែស្គាល់ទាំងព្រះវរបិតា និងព្រះយេស៊ូវ។ ប៉ុន្តែ ពួកមេដឹកនាំបានជឿទៅលើការកុហកវិញ។ ពួកគេបានបដិសេធមិនព្រមលះបង់គោលជំនឿក្លែងក្លាយ និងគោលគំនិតខុសឆ្គងរបស់ពួកគេ។ ព្រះយេស៊ូវបានឈរនៅមុខពួកគេ។ ទ្រង់បានមានបន្ទូល និងបាន ធ្វើការអស្ចារ្យជាច្រើន ដើម្បីបង្ហាញពួកមេដឹកនាំថា ទ្រង់ជាអ្នកណា។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ពួកគេ នៅតែបដិសេធទ្រង់ដដែល។ ព្រះយេស៊ូវក៏បានមានបន្ទូលថា «អ្នករាល់គ្នាមកពីស្ថានក្រោម» (យ៉ូហាន ៨:២៣)។ ឬអាចនិយាយថា ព្រះយេស៊ូវកំពុងតែមានបន្ទូលថា ពួកមេដឹកនាំមិនមែនជាមនុស្សបរិសុទ្ធទេ។ ពួកគេបានធ្វើពុត ដូចជាពួកគេបានបម្រើព្រះ។ ពាក្យពេចន៍ដែលលោកប៉ុលបានថ្លែងអំពីអ្នកគ្រីស្ទាន ក៏អាច សំដៅទៅលើពួកមេដឹកនាំនៃសាសនាយូដាផងដែរ ដោយគាត់បានមានប្រសាសន៍ថា៖ «គេមានឫកពា ជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែ បដិសេធមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលបានមកពីការគោរពប្រតិបត្តិនោះឡើយ» (ធីម៉ូថេទី២ ៣:៥)។ ពួកមេដឹកនាំនៃសាសន៍យូដា បានសម្លឹងមើលសាសនាពីសំបក ក្រៅ។ ប៉ុន្តែ នៅក្នុងចិត្តរបស់ពួកគេ គ្មានជំនឿនោះឡើយ។ + +បញ្ហាបែបនេះ មិនមែនជាបញ្ហាថ្មីនោះទេ។ ដ្បិតលោកអេសាយក៏បានសរសេរអំពីសាសន៍យូដា នៅក្នុងសម័យគាត់ដែរ ដោយគាត់បានមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “ដោយព្រោះ សាសន៍នេះចូលមកជិតយើង ហើយគោរពប្រតិបត្តិដល់យើង ដោយសម្ដី និងបបូរមាត់របស់គេ តែបាន ដកចិត្តចេញទៅឆ្ងាយពីយើង ហើយការដែលគេកោតខ្លាចដល់យើង គ្រាន់តែជាបង្គាប់របស់មនុស្ស ដែល បង្រៀនគេប៉ុណ្ណោះ”» (អេសាយ ២៩:១៣)។ ជាច្រើនរយឆ្នាំក្រោយមក ព្រះយេស៊ូវបានមានបន្ទាល់ពីពួកមេដឹកនាំស្រដៀងគ្នានេះ ដោយទ្រង់បានមានបន្ទូលថា៖ «គេថ្វាយបង្គំយើងជាឥតប្រយោជន៍ ដោយបង្រៀនសេចក្តីដែលជាគំនិតរបស់មនុស្ស» (ម៉ាកុស ៧:៧)។ ការបង្រៀនរបស់ពួកមេដឹកនាំនៃសាសន៍យូដា ជាការ បង្រៀនដែលមនុស្សបានបង្កើត (យ៉ូហាន ៨:២៣) ប៉ុន្តែ ព្រះយេស៊ូវ និងការបង្រៀនរបស់ទ្រង់មានប្រភព មកពីស្ថានសួគ៌វិញ (យ៉ូហាន ៨:២៣)។ អាក្រក់ជាងនេះទៅទៀតនោះ ពួកមេដឹកនាំនៃសាសន៍យូដាក៏ បានដឹកនាំមនុស្សដទៃទៀត ឱ្យទទួលយកការបង្រៀនក្លែងក្លាយរបស់ពួកគេដែរ។ ប៉ុន្តែ អ្វីដែលជាដំណឹងល្អ នោះ គឺថា មានសាសន៍យូដាជាច្រើននាក់ បានជឿទៅលើព្រះយេស៊ូវ ដោយសារតែការសន្ទនារវាង ព្រះយេស៊ូវ និងអ្នកដឹកនាំនៅក្នុងគម្ពីរយ៉ូហាន ៨:១២-៣០។ ជាការពិតណាស់ នេះជាការដឹកនាំមិនល្អ ប៉ុន្តែ សាសន៍យូដាមួយចំនួន បានមើលឃើញថា ព្រះយេស៊ូវជាអ្នកណាវិញ។ \ No newline at end of file diff --git a/src/km/2024-04/08/07.md b/src/km/2024-04/08/07.md index f202bc06c9..7d96cbf304 100644 --- a/src/km/2024-04/08/07.md +++ b/src/km/2024-04/08/07.md @@ -3,5 +3,16 @@ title: ការសិក្សាបន្ថែម៖ date: 22/11/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +សូមអាន Ellen G. White, “ ‘Let Not Your Heart Be Troubled,’ ” pages 662-680, in The Desire of Ages។ + +«ព្រះបានប្រទានសេចក្តីពិតនៃព្រះគម្ពីរ ដល់សាសន៍ហេព្រើរ។ សេចក្តីពិតនៃព្រះគម្ពីរនេះ ក៏ ដូចជាទ្រព្យសម្បត្តិដ៏មហាសាលផងដែរ។ ព្រះយេស៊ូវបានបង្រៀនពួកសាសន៍យូដា ពីរបៀបដែលព្រះ រៀបចំ ដើម្បីសង្គ្រោះមនុស្សលោកចេញពីអំពើបាប។ ព្រះយេស៊ូវបានប្រើរូបស័ព្ទ ដើម្បីជួយឱ្យសាសន៍ យូដាបានយល់សេចក្តីពិតទាំងនេះ។ ប៉ុន្តែ នៅពេលដែលព្រះយេស៊ូវយាងមកកាន់ផែនដីនេះ ពួកសាសន៍ យូដាមិនបានយល់ថា ព្រះយេស៊ូវជាព្រះអង្គសង្គ្រោះដែលរូបស័ព្ទទាំងអស់បានចង្អុលបង្ហាញនោះទេ។ ពួកគេមានសេចក្តីពិតនៃព្រះគម្ពីរ ប៉ុន្តែ ច្បាប់ដែលបានបង្កើតដោយមនុស្សលោក បានជំនួយសេចក្តីពិត នៃព្រះគម្ពីរ។ គោលគំនិតរបស់មនុស្សលោក បានលាក់បាំងពួកគេ នូវសេចក្តីពិតអំពីព្រះយេស៊ូវ។ ពួកគេ មិនបានយល់ពីអត្ថន័យនៃសេចក្តីពិត ដែលព្រះបានប្រទានដល់ពួកគេនោះទេ។ ពួកសាសន៍យូដាមាន ចំណេះដឹងដ៏អស្ចារ្យ ដែលដូចជាបន្ទប់មួយពេញទៅដោយទ្រព្យសម្បត្តិយ៉ាងដូច្នោះដែរ។ ទ្វារទៅកាន់ បន្ទប់ដាក់ទ្រព្យសម្បត្តិនេះ បានបើកចំហ។ ប៉ុន្តែ ពួកសាសន៍យូដាមិនបានដឹងថា បន្ទប់នេះបានបើកទ្វារ ឡើយ»។ + +«ព្រះមិនបានលាក់បាំងសេចក្តីពិតរបស់ទ្រង់ ចេញពីមនុស្សលោកនោះទេ។ ប៉ុន្តែ មនុស្សលោក បានលាក់បាំងសេចក្តីពិត ចេញពីចិត្តគំនិតរបស់ពួកគេវិញ នៅពេលដែលពួកគេបានជ្រើសរើសធ្វើរឿង អាក្រក់ៗនោះ។ ព្រះយេស៊ូវបានប្រទានភ័ស្តុតាងដល់សាសន៍យូដា ដែលល្មមគ្រប់គ្រាន់នឹងបង្ហាញថា ទ្រង់ជាព្រះអង្គសង្គ្រោះ។ ប៉ុន្តែ ការបង្រៀនរបស់ទ្រង់ បានសូមឱ្យពួកគេផ្លាស់ប្តូរជីវិតរបស់ពួកគេវិញ។ ពួកសាសន៍យូដាបានដឹងថា បើសិនជាពួកគេបានទទួលយកព្រះយេស៊ូវ នោះពួកគេត្រូវតែលះបង់គោល គំនិតខុសឆ្គង និងទង្វើអាត្មានិយមរបស់ពួកគេ។ នៅពេលនោះ ពួកគេនឹងអាចទទួលយកសេចក្តីពិតនៃ ព្រះគម្ពីរដ៏នៅអស់កល្ប។ ដូច្នេះហើយ ពួកសាសន៍យូដាបានបដិសេធមិនព្រមទទួលយកភ័ស្តុងតាង ដែល ព្រះបានប្រទានមក ដើម្បីបង្ហាញថា ព្រះយេស៊ូវជាព្រះអង្គសង្គ្រោះនោះទេ។ ពួកគេបានធ្វើពុតថា ពួកគេ បានជឿគម្ពីរសញ្ញាចាស់ ប៉ុន្តែ ពួកគេបានបដិសេធមិនព្រមទទួលយក នូវអ្វីដែលព្រះគម្ពីរបានចែងអំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ និងព្រះជន្មដ៏បរិសុទ្ធរបស់ទ្រង់។ បន្ទាប់មក ពួកគេចាំបាច់ត្រូវតែផ្លាស់ប្តូរ និងលះបង់គោលគំនិតខុសឆ្គងរបស់ពួកគេ។ ពីព្រោះព្រះយេស៊ូវប្រៀបដូចជាទ្រព្យសម្បត្តិមួយ នៅក្នុង ចំណោមពួកសាសន៍យូដាយ៉ាងដូច្នេះដែរ។ ដ្បិតទ្រង់ជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ ប៉ុន្តែ ពួកសាសន៍ យូដាបានបដិសេធតង្វាយដ៏ល្អបំផុត ដែលនគរស្ថានសួគ៌បានផ្តល់មកឱ្យផែនដីនេះ»។ ដកស្រង់ពី Ellen G. White, Christ’s Object Lessons, page 105, adapted។ + +**សំណួរពិភាក្សា** + +`តើសេចក្តីពិតនៅក្នុងគម្ពីរសញ្ញាចាស់ ដែលស្តីអំពីព្រះជន្មរបស់ព្រះយេស៊ូវ បានធ្វើឱ្យជំនឿរបស់យើង រឹងមាំឡើងដោយរបៀបណា?` + +`តើចំណុចអ្វីខ្លះ ដែលបានរារាំងពួកមេដឹកសាសនាយូដា មិនឱ្យជឿទៅលើព្រះយេស៊ូវនោះ? តើចំណុច ទាំងនេះ ជាបញ្ហាចោទនៅក្នុងសម័យរបស់យើងយ៉ាងដូចម្តេចដែរ?` + +`តើហេតុអ្វីបានជាយើងត្រូវតែបដិសេធរបស់ ឬអ្វីមួយ ដែលបានធ្វើឱ្យយើងសង្ស័យទៅលើព្រះគម្ពីរនោះ?` \ No newline at end of file diff --git a/src/km/2024-04/08/inside-story.md b/src/km/2024-04/08/inside-story.md index faf43963d9..2c967b5414 100644 --- a/src/km/2024-04/08/inside-story.md +++ b/src/km/2024-04/08/inside-story.md @@ -3,5 +3,18 @@ title: រឿងខ្លី date: 22/11/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +### ពេលវេលាដ៏ល្អឥតខ្ចោះរបស់ព្រះនៅក្នុងទីក្រុងប៊ីលីស៊ី + +លោកស្សូរ៉ាប (Zurab) បានចាត់ទុកខ្លួនគាត់ថាជាអ្នកគ្រីស្ទាន ប៉ុន្តែ ទំនាក់ទំនងរបស់គាត់ជាមួយ នឹងព្រះបានត្រឹមតែការបំភ្លឺទៀតនៅក្នុងវិហារមួយនៃអតីតសាធារណរដ្ឋហ្សកស៊ី (Georgia) សហភាព សូវៀត។ គាត់មានព្រះគម្ពីរមួយក្បាលនៅឯផ្ទះ ប៉ុន្តែ គាត់គ្រាន់តែបោសធូលីដីពីព្រះគម្ពីរនោះប៉ុណ្ណោះ។ + +បន្ទាប់មក មនសិការរបស់គាត់បានចាប់ផ្តើមចូលមកជំរុញគាត់ឱ្យគាត់គិតថា «ប្រសិនបើខ្ញុំជា គ្រីស្ទានពិតមែន ហេតុអ្វីបានជាខ្ញុំមិនអានព្រះគម្ពីរយ៉ាងដូច្នេះ?»។ មនសិការមួយនេះ បានជំរុញឱ្យគាត់ អានព្រះគម្ពីរ។ + +គាត់បានយកព្រះគម្ពីរ មកអានពីដើមដល់ចប់។ នេះជាលើកដំបូងហើយ ដែលគាត់បានរៀន អំពីថ្ងៃសប្បាតហ៍ដែលជាថ្ងៃទី៧នោះ។ គាត់បានមើលព័ត៌មានបន្ថែមទៀត នៅតាមប្រព័ន្ធអ៊ីនធឺណិតទាំង ភ្ញាក់ផ្អើល។ គាត់បានមើលការអធិប្បាយនៅតាមយូធូប ប្រហែលជា១០០ប្រធានបទ បន្ទាប់មក គាត់បានចាប់ចិត្តទៅនឹងការបកស្រាយរបស់គ្រូអធិប្បាយម្នាក់ ដែលបានពន្យល់ព្រះគម្ពីរយ៉ាងច្បាស់លាស់។ គ្រូអធិប្បាយម្នាក់នោះ បានណែនាំខ្លួនគាត់ថាជាសេវេនដេយអាត់វេនទីស្ទ ដែលបាននិយាយថា ក្រុមជំនុំ របស់គាត់មានសមាជិករាប់លាននាក់ដែលបានរក្សាថ្ងៃទី៧ជាថ្ងៃសប្បាតហ៍។ លោកស្សូរ៉ាបមិនដែលបាន ឮពីអ្នកអាត់វេនទីស្ទពីមុនមកនោះទេ ដូច្នេះហើយ បានជាគាត់មានគំនិតចង់ក្លាយជាអ្នកអាត់វេនទីស្ទ លមើល។ ជនជាតិហ្ស៊ីរីយ៉ា (Georgians) បានយល់ឃើញថា អ្នកអាត់វេនទីស្ទជាកម្មសិទ្ធនៃនិកាយឈ្វេង និយម។ ដូច្នេះហើយ គាត់បានស្វែងរកព្រះវិហារមួយទៀតនៅតាមប្រព័ន្ធអ៊ីនធឺណិត ដែលបានគោរព ថ្ងៃទី៧ និងបានអនុវត្តសេចក្តីពិតផ្សេងៗទៀតនៅក្នុងព្រះគម្ពីរដែលគាត់ធ្លាប់បានដឹង ប៉ុន្តែ គាត់រកមិន ឃើញទាល់តែសោះ។ + +ដូច្នេះហើយ គាត់បានបង្ហាញខ្លួននៅក្នុងព្រះវិហារអាត់វេនទីស្ទក្នុងទីក្រុងប៊ីលីស៊ី (Tbilisi) នៃរដ្ឋ ហ្សកហ្ស៊ី។ គាត់បានឈរនៅខាងក្រៅ ដោយចង់ចូលបន្តិច មិនចង់ចូលបន្តិច។ បន្ទាប់មក ទ្វារនៃព្រះវិហារ បានបើកឡើង នោះមានម្នាក់បានមកអញ្ជើញគាត់ឱ្យចូលទៅក្នុងព្រះវិហារ។ លោកស្សូរ៉ាបបានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅ។ បុគ្គលម្នាក់ទៀតបានសួរគាត់ថា «តើបងទើបតែមកព្រះវិហារអាត់វេនទីស្ទ ជាលើកដំបូងឬ?»។ គាត់បានឆ្លើយថា «មែនហើយ នេះជាលើកដំបូងរបស់ខ្ញុំ»។ បុគ្គលម្នាក់ទៀតបាន និយាយថា «អូ ល្អណាស់ បងចាំមកចូលរួមកម្មវិធីផ្សាយដំណឹងល្អរបស់ពួកយើងផងណា»។ នៅពេលនោះ ចំពេលដែលព្រះវិហារបានរៀបចំកម្មវិធីផ្សាយដំណឹងល្អនៅពេលល្ងាចនោះតែម្តង។ លោកស្សូរ៉ាបបាន ចូលរួមកម្មវិធីថ្វាយបង្គំនៅពេលព្រឹក និងកម្មវិធីផ្សាយដំណឹងល្អនៅពេលល្ងាច។ បន្ទាប់ពីនោះមក គាត់ បានត្រឡប់មកចូលរួមកម្មវិធីនោះជារៀងរាល់ល្ងាច អស់រយៈពេល២សប្តាហ៍។ បន្ទាប់មក គាត់បានទទួល បុណ្យជ្រមុជទឹក។ + +១ឆ្នាំក្រោយមក លោកស្សូរ៉ាបដែលមានអាយុ៣០ឆ្នាំ បានមានទំនាក់ទំនងថ្មីឡើងវិញជាមួយ នឹងព្រះរហូតមកដល់សព្វថ្ងៃនេះ។ គាត់បានអានព្រះគម្ពីរជារៀងរាល់ថ្ងៃ ហើយគាត់ក៏បានចែកចាយអ្វីដែលគាត់បានអាន ជាមួយនឹងភរិយា និងកូនប្រុស២នាក់ ដែលបានទៅព្រះវិហារជាមួយនឹងគាត់នៅថ្ងៃ សប្បាតហ៍នោះដែរ។ លោកស្សូរ៉ាបបានភ្ញាក់ផ្អើលជាខ្លាំង នូវរឿងគ្រប់យ៉ាងដែលបានកើតមកលើគាត់ ដូចជាចំណង់នៃការអានព្រះគម្ពីរ ការរកឃើញថ្ងៃសប្បាតហ៍ ការអធិប្បាយតាមអនឡាញ និងការមកដល់ ព្រះវិហារអាត់វេនទីស្ទជាលើកដំបូងរបស់គាត់ ដែលចំនឹងកម្មវិធីផ្សាយដំណឹងល្អនោះតែម្តង។ + +គាត់មិនបានមកព្រះវិហារ ដោយសារគំនិតផ្តួចផ្តើមនៃបេសកកម្មឈោងចាប់មនុស្សលោក + +នោះទេ ប៉ុន្តែ វិញ្ញាណនៃបេសកកម្មរបស់សមាជិកក្រុមជំនុំ បានធ្វើឱ្យគាត់មាន អារម្មណ៍កក់ក្តៅដូចជានៅឯផ្ទះវិញ។ គាត់បាននិយាយថា «អ្វីៗគ្រប់យ៉ាងបាន រួមបញ្ចូលគ្នាយ៉ាងល្អបំផុត»។ \ No newline at end of file diff --git a/src/km/2024-04/09/01.md b/src/km/2024-04/09/01.md index 99d82133c9..4a4c32964b 100644 --- a/src/km/2024-04/09/01.md +++ b/src/km/2024-04/09/01.md @@ -3,5 +3,14 @@ title: ព្រះយេស៊ូវ ដែលជាអ្នកប្រទ date: 23/11/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +### អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ +យ៉ូហាន ១:២៩; យ៉ូហាន ៦:៦១-៦៨; យ៉ូហាន ១:១២, ១៣; ជនគណនា ១៣:២៣-៣៣; យ៉ូហាន ៣:១៨, ៣៦។ + +>

ខចងចាំ៖

+> «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបាន ឡើយ» (យ៉ូហាន ១៤:៦)។ + +នៅក្នុងកណ្ឌគម្ពីរយ៉ូហាន ជាញឹកញាប់ ពួកបណ្តាជនបានសួរព្រះយេស៊ូវថា ទ្រង់ជាអ្នកណា។ ព្រះយេស៊ូវបានប្រើពាក្យថា «ខ្ញុំជា» នៅក្នុងចម្លើយរបស់ទ្រង់។ ពាក្យទាំងនេះ បានបង្ហាញថា ព្រះយេស៊ូវ ជាព្រះ។ «ខ្ញុំជា» បានលេចឱ្យលោកម៉ូសេបានឃើញ នៅក្នុងគុម្ពបន្លាដែលឆេះ ហើយមានបន្ទូលថា «យើង ជាព្រះដ៏ជាព្រះ» (និក្ខមនំ ៣:១៤)។ ក្រោយមក ព្រះដដែលនេះ «បានត្រឡប់ជាសាច់ឈាម ហើយគង់នៅក្នុងចំណោមយើង យើងបានឃើញសិរីល្អរបស់ព្រះអង្គ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញដោយព្រះគុណ និងសេចក្តីពិត» (យ៉ូហាន ១:១៤)។ + +ប្រធានបទ «ខ្ញុំជា» ជាគោលគំនិតដ៏សំខាន់មួយ នៅក្នុងកណ្ឌគម្ពីរយ៉ូហាន។ ខចងចាំនៅក្នុង សប្តាហ៍នេះ បានបង្ហាញពីគោលគំនិតនេះយ៉ាងដូច្នេះថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ» (យ៉ូហាន ១៤:៦)។ «ខ្ញុំជា» គឺជាពន្លឺនៃផែនដីនេះ។ ទ្រង់ជានំប័ុងជីវិត។ ទ្រង់ជាទ្វាររបងសម្រាប់សត្វចៀម។ ទ្រង់ជាអ្នកគង្វាលចៀម និងជាដើមទំពាំងបាយជូរ ពិតប្រាកដ។ + +សប្តាហ៍នេះ យើងនឹងបន្តសិក្សាបន្ថែមទៀត អំពីភ័ស្តុតាងដ៏មានឥទ្ធិពល ដែលលោកយ៉ូហានបាន ទុកឱ្យយើង ដើម្បីបង្ហាញថា ព្រះយេស៊ូវជាព្រះ។ គួរឱ្យសោកស្តាយណាស់ មនុស្សជាច្រើននាក់ មិនបាន ទទួលស្គាល់ព្រះយេស៊ូវថា ទ្រង់ជាព្រះអង្គសង្គ្រោះនោះទេ។ ដូច្នេះហើយ បានជាយើងចង់គេចឱ្យផុតពី កំហុសដដែលនេះ ដោយខ្លួនយើងផ្ទាល់។ ហើយយើងក៏ចង់ជួយដល់អ្នកដទៃ ដែលកំពុងតែមានគ្រោះថ្នាក់ ពីការត្រាប់កំហុសដដែលនេះដែរ។ \ No newline at end of file diff --git a/src/km/2024-04/09/02.md b/src/km/2024-04/09/02.md index 1eb7b21525..b35aac94c8 100644 --- a/src/km/2024-04/09/02.md +++ b/src/km/2024-04/09/02.md @@ -1,7 +1,18 @@ --- -title: Lesson +title: របស់មានជីវិតទាំងអស់ បានកើតមកដោយសារទ្រង់ date: 24/11/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +នៅក្នុងគម្ពីរយ៉ូហាន ១:១ លោកយ៉ូហានបានមានបន្ទូលថា ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ ព្រះ។ នៅក្នុងគម្ពីរយ៉ូហាន ១:៤ លោកយ៉ូហានក៏បានប្រាប់យើងថា «នៅក្នុងព្រះអង្គ អ្វីៗដែលបានកើត មកមានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក»។ «ជីវិត» ដែលលោកយ៉ូហានកំពុងតែមានប្រសាសន៍ នៅត្រង់នេះ ស្តីអំពីជីវិតដែលមានប្រភពមកពីព្រះ។ នៅក្នុងអង្គទ្រង់ មានពេញទៅដោយជីវិត។ ដូច្នេះហើយ បានជាទ្រង់អាចលះបង់ព្រះជន្មនៅក្នុងសភាពជាមនុស្ស ហើយទទួលបានជីវិតនោះម្តងទៀត (យ៉ូហាន ១០:១៧)។ ដោយសារជីវិតបានមកពីព្រះយេស៊ូវនេះហើយ បានជាទ្រង់អាចប្រទានជីវិតដល់មនុស្សគ្រប់គ្នា ដែលទ្រង់ចង់ប្រទានឱ្យ (យ៉ូហាន ៥:២១; សូមប្រៀបធៀបជាមួយនឹងគម្ពីរយ៉ូហាន ១៤:១៩)។ + +ពាក្យថា «ជីវិត» ប្រែមកពីពាក្យថា «ហ្សូអេ (zoe)» ជាភាសាក្រេក។ នៅក្នុងកណ្ឌគម្ពីរយ៉ូហាន បានប្រើពាក្យ «ហ្សូអេ» ចំនួន៣៦ដង។ នៅក្នុងគម្ពីរយ៉ូហាន ១:៤, ៥ លោកយ៉ូហានបានប្រាប់យើងថាជីវិតទាំងអស់បានកើតមានឡើង ដោយសារព្រះយេស៊ូវ។ នៅក្នុងខទាំងនេះ លោកយ៉ូហានក៏បានប្រើពាក្យ «ហ្សូអេ» ដើម្បីសំដៅទៅលើផែនការដែលព្រះបានរៀបចំ ដើម្បីសង្គ្រោះមនុស្សលោកចេញពីអំពើបាប។ លោកយ៉ូហានក៏បានប្រើពាក្យ «ហ្សូអេ» នៅក្នុងកណ្ឌគម្ពីរយ៉ូហានដែលនៅសេសសល់ ដើម្បីពិពណ៌នា អំពីសេចក្តីសន្យានៃជីវិតអស់កល្បដែលព្រះបានតាំងឡើង (សូមអានគម្ពីរយ៉ូហាន ៣:១៥, ១៦, ៣៦; យ៉ូហាន ៤:១៤, ៣៦; យ៉ូហាន ៦:២៧, ៤០, ៤៧, ៥៤, ៦៨; យ៉ូហាន ១០:២៧, ២៨)។ ដូច្នេះហើយ អ្នកដែលបានប្រទានជីវិតដល់របស់គ្រប់យ៉ាង នៅលើផែនដីនេះ ក៏ជាបុគ្គលតែមួយដែលបានសង្គ្រោះយើង និងបានប្រទានជីវិតអស់កល្បដល់យើងដែរ។ + +`តើហេតុអ្វីបានជាព្រះយេស៊ូវយាងមកកាន់ផែនដីនេះ? សម្រាប់ចម្លើយ សូមអានគម្ពីរយ៉ូហាន ១:២៩; យ៉ូហាន ៣:១៦; យ៉ូហាន ៦:៤០; យ៉ូហាន ១០:១០ និងយ៉ូហាន ១២:២៧)។` + +«ហើយដូចលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានយ៉ាងណា កូនមនុស្សក៏ត្រូវគេ លើកលោកឡើង យ៉ាងនោះដែរ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះអង្គ [មិនត្រូវវិនាសឡើយ គឺ]មានជីវិត អស់កល្បជានិច្ចវិញ» (យ៉ូហាន ៣:១៤, ១៥)។ + +នៅក្នុងទីរហោស្ថាន ពស់ស្ពាន់ជារូបស័ព្ទតំណាងឱ្យសាសន៍អ៊ីស្រាអែល ដែលជិតស្លាប់ដោយសារ តែសត្វពស់ចឹក។ ទន្ទឹមគ្នានេះ យើងក៏ជិតស្លាប់ដោយសារអំពើបាបដែរ។ ដូច្នេះហើយ ព្រះយេស៊ូវទ្រង់ ជាអង្គជំនួយរបស់យើង។ ទ្រង់បានឆ្កាងនៅលើឈើឆ្កាងជំនួសយើង។ ទ្រង់បានទទួលយកទោសរបស់ យើង ដើម្បីឱ្យយើងទទួលបានជីវិតដែលជារបស់ទ្រង់វិញ។ + +ព្រះយេស៊ូវចង់ឱ្យយើងមានជីវិតយ៉ាងពេញលេញ។ ទ្រង់ចង់ឱ្យយើងរីករាយជាមួយនឹងជីវិតនេះ ទៅតាមរបៀបដែលអាចសម្រេចទៅបាន (យ៉ូហាន ១០:១០)។ នេះហើយជាមូលហេតុដែលនាំឱ្យព្រះយេស៊ូវ ជួយដល់អ្នកដែលបានទទួលយកទ្រង់ «ប៉ុន្តែ អស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿដល់ព្រះនាម ព្រះអង្គ ព្រះអង្គប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ ជាកូនដែលមិនមែនកើតមកពីឈាម ពីប្រាថ្នា ខាងរូបសាច់ ឬពីចំណង់របស់មនុស្សឡើយ គឺកើតមកពីព្រះវិញ» (យ៉ូហាន ១:១២, ១៣)។ + +ព្រះយេស៊ូវបានយាងមក ដើម្បីបង្ហាញយើង អំពីព្រះវរបិតា (យ៉ូហាន ១:១៨)។ នៅពេលដែលយើងមើលឃើញសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវរួចរាល់ហើយ នោះយើងក៏នឹងមើលឃើញថា ព្រះវរបិតា ជាអ្នកណាដែរ។ \ No newline at end of file diff --git a/src/km/2024-04/09/03.md b/src/km/2024-04/09/03.md index 5a6890e3c3..a8b8d7b5f6 100644 --- a/src/km/2024-04/09/03.md +++ b/src/km/2024-04/09/03.md @@ -1,7 +1,18 @@ --- -title: Lesson +title: ដើមឈើងាប់ និងព្រះវិហារដ៏ស្អាត date: 25/11/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +`តើលោកពេត្រុសបានមានបន្ទូសយ៉ាងដូចម្តេច នៅពេលដែលព្រះយេស៊ូវបានសួរសិស្សរបស់ ទ្រង់ថា តើពួកគេនឹងចាកចេញពីទ្រង់ដែរឬទេនោះ? សម្រាប់ចម្លើយ សូមអានគម្ពីរយ៉ូហាន ៦:៦១-៦៨។` + +ពាក្យពេចន៍ដែលលោកពេត្រុសបានមានប្រសាសន៍អំពី «ជីវិតអស់កល្ប» ជាប្រធានបទដ៏សំខាន់ មួយ នៅក្នុងកណ្ឌគម្ពីរយ៉ូហាន។ កណ្ឌគម្ពីរយ៉ូហានបានពិពណ៌នាអំពីជីវិតអស់កល្ប នៅក្នុងគម្ពីរយ៉ូហាន ៦:២៧, ៤០, ៤៧, ៥៤ និងខ៦៨។ នៅក្នុងកណ្ឌគម្ពីរយ៉ូហាន ៦:៣៥ ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់ជានំប័ុងជីវិត។ ដូច្នេះហើយ ព្រះជន្ម ការសុគត និងការរស់ឡើងវិញរបស់ទ្រង់ ជាហេតុផលបង្ហាញ ថា ទ្រង់អាចប្រទានជីវិតអស់កល្បដល់យើង។ + +នៅក្នុងកណ្ឌគម្ពីរលោកយ៉ូហានបានប្រើពាក្យថា «ជីវិតអស់កល្ប» ឬពាក្យថាដែលមានអត្ថន័យ ដូចគ្នានេះ យ៉ាងហោចណាស់ចំនួន១៧ដង។ ពាក្យទាំងនេះ មិនមែនសំដៅទៅលើការរស់នៅ នៅក្នុង សភាពព្រលឹងដែលគ្មានរូប ឬក្លាយជាផ្នែកមួយនៃព្រលឹងដែលមិនចេះស្លាប់នោះទេ។ ពាក្យថា «ជីវិត អស់កល្ប» មានន័យថា អំណាចនៃការផ្តល់ជីវិតដែលបានមកពីព្រះ។ អំណាចនេះបានសង្គ្រោះយើង និងបានប្រទានជីវិតថ្មីដល់យើង នៅក្នុងពេលបច្ចុប្បន្ននេះ និងប្រទានជីវិតអស់កល្បដល់យើង នៅពេល ដែលព្រះយេស៊ូវយាងត្រឡប់មកវិញ។ ព្រះយេស៊ូវមានរូបកាយ នៅពេលដែលទ្រង់មានព្រះជន្មរស់នៅលើ ផែនដីនេះ។ ទន្ទឹមគ្នានេះ នៅពេលដែលព្រះយេស៊ូវមានព្រះជន្មរស់ពីសុគតឡើងវិញ នោះយើងនឹងរស់ ឡើងវិញ នៅក្នុងរូបកាយថ្មីដែរ។ បន្ទាប់មក ព្រះយេស៊ូវនឹងប្រទានជីវិតដែលយើងបានបាត់បង់នៅក្នុងសួនអេដែននោះមកឱ្យយើងវិញ។ + +`តើយើងបានទទួលជីវិតអស់កល្បដោយរបៀបណា? សម្រាប់ចម្លើយ សូមអានគម្ពីរយ៉ូហាន ៣:១៥, ១៦; យ៉ូហាន ៥:២៤; យ៉ូហាន ៦:៤០, ៤៧; យ៉ូហាន ៨:៣១; យ៉ូហាន ១២:៤៦ និងយ៉ូហាន ២០:៣១។` + +ដោយសារព្រះគុណរបស់ព្រះ យើងបានជឿដោយជំនឿថា ព្រះយេស៊ូវបានយាងមកគង់នៅ និងសុគតជំនួសយើង។ ព្រះបានប្រទានជំនឿនេះដល់យើង ទុកជាអំណោយទានមួយ។ ប៉ុន្តែ យើងត្រូវតែ សម្រេចចិត្ត ថ្វាយរូបកាយរបស់យើងដល់ព្រះយេស៊ូវ។ យើងត្រូវតែមានអារម្មណ៍សោកស្តាយ អំពីអំពើបាប និងការទទួលយកព្រះលោហិតរបស់ព្រះយេស៊ូវ។ ដ្បិតទ្រង់បានលើកលែងទោសឱ្យយើង និងសម្អាត យើងចេញពីអំពើបាប ដោយប្រើព្រះលោហិតរបស់ទ្រង់។ + +នៅពេលដែលព្រះយេស៊ូវសួរលោកពេត្រុសថា តើគាត់នឹងដើរចេញពីជំនឿរបស់គាត់ដែរ ឬទេ នោះលោកពេត្រុសបានឆ្លើយថា «ព្រះអម្ចាស់អើយ តើឲ្យយើងខ្ញុំទៅរកអ្នកណាវិញ? គឺព្រះអង្គ ហើយដែលមានព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច» (យ៉ូហាន ៦:៦៨)។ ពាក្យសម្តីរបស់លោកពេត្រុស បានបង្ហាញយើងនូវអត្ថន័យរួមនៃផែនការសង្គ្រោះរបស់ព្រះ និងបង្ហាញពីរបៀបដែលយើងអាចទទួលបានជីវិតអស់កល្ប។ យើងមិនបានទទួលជីវិតអស់កល្បនេះ ពីការសិក្សាប្រវត្តិសាស្ត្រ ឬវិទ្យាសាស្ត្រនោះ ទេ។ ពីព្រោះចំណេះដឹងទាំងអស់នេះ ជាគោលគំនិតរបស់មនុស្សលោក។ យើងបានទទួលយកជីវិតអស់កល្បពីព្រះយេស៊ូវ។ ពីព្រោះនៅក្នុងអង្គទ្រង់ មានជីវិតអស់កល្ប។ ទ្រង់បានប្រទានជីវិតអស់កល្ប នេះ ដល់អ្នកណាដែលព្រមទទួលយកវា។ + +`តើសេចក្តីសន្យានៃជីវិតដ៏នៅអស់កល្បនាពេលអនាគត គួរតែផ្លាស់ប្តូររបៀបដែលយើងបាន រស់នៅ នៅពេលឥឡូវនេះដោយរបៀបណា?` \ No newline at end of file diff --git a/src/km/2024-04/09/04.md b/src/km/2024-04/09/04.md index ac5f7a2b89..871653e6b3 100644 --- a/src/km/2024-04/09/04.md +++ b/src/km/2024-04/09/04.md @@ -1,7 +1,16 @@ --- -title: Lesson +title: ការកើតជាថ្មី date: 26/11/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +`តើយើងបានក្លាយជាគ្រីស្ទានដោយរបៀបណា? សម្រាប់ចម្លើយ សូមអានគម្ពីរយ៉ូហាន ១:១២, ១៣។` + +លោកយ៉ូហានបានសរសេរកណ្ឌគម្ពីររបស់គាត់ ដើម្បីជួយឱ្យយើងជឿទៅលើព្រះយេស៊ូវ និង ទទួលយកអំណោយទាននៃជីវិតអស់កល្បរបស់ទ្រង់ (យ៉ូហាន ២០:៣១)។ នៅក្នុងគម្ពីរយ៉ូហាន ១:១២, ១៣ យើងបានអានអំពីរបៀបដែលព្រះបានសង្គ្រោះយើង។ ផែនការសង្គ្រោះរបស់ទ្រង់មាន២ផ្នែក៖ (១) យើងបានទទួលយកព្រះយេស៊ូវ ឬជឿទៅលើទ្រង់។ (២) ព្រះយេស៊ូវបានជួយឱ្យយើងក្លាយជារាស្ត្ររបស់ ព្រះ។ គម្ពីរយ៉ូហាន ១:១៣ បានបកស្រាយផ្នែកទី២នៃផែនការរបស់ព្រះ ដោយប្រើរូបស័ព្ទមួយ។ យើង នឹងក្លាយជារាស្ត្ររបស់ព្រះ នៅពេលដែលយើងបានកើតជាថ្មីម្តងទៀត។ ដូច្នះហើយ យើងបានដឹងថា ព្រះមានចំណែកមួយ នៅក្នុងការដែលយើងក្លាយមកជាអ្នកគ្រីស្ទាន ហើយយើងក៏មានចំណែកមួយដែរ។ យើងត្រូវតែបញ្ចេញសកម្មភាពដោយជំនឿ។ ដ្បិតនៅពេលដែលយើងជឿ នោះមានន័យថា យើងបាន ទទួលយកព្រះយេស៊ូវរួចរាល់ហើយ។ យើងត្រូវតែសុខចិត្តទទួលយកសេចក្តីពិតនៃព្រះគម្ពីរ។ ពីព្រោះ ជាបុគ្គលតែមួយគត់ ដែលអាចបង្កើតចិត្តថ្មីឱ្យយើងបាន។ + +ជំនឿគឺជាអំណោយទានមកពីព្រះ។ យើងបានទទួលជំនឿ នៅពេលដែលយើងបានឮ និងបាន គោរពតាមសេចក្តីពិតនៃព្រះគម្ពីរ (រ៉ូម ១០:១៧)។ «តើយើងចង់ទទួលបានជំនឿរស់ពិតប្រាកដ តាមរយៈ ព្រះយេស៊ូវដែរឬទេ? បើសិនយើងចង់បានជំនឿនេះ នោះយើងត្រូវតែស្គាល់ទ្រង់ ដូចដែលព្រះគម្ពីរបាន បង្ហាញយើង អំពីទ្រង់»។ ដកស្រង់ពី Ellen G. White, Fundamentals of Christian Education, page 433, adapted។ «ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការមកលើចិត្តរបស់មនុស្សលោក និងជួយបំពេញជំនឿឱ្យ យើងបានជឿទៅលើព្រះ»។ ដកស្រង់ពី Ellen G. White Comments, The Seventh-day Adventist Bible Commentary, volume 7, page 940, adapted។ + +នៅពេលដែលមនុស្សជឿទៅលើព្រះយេស៊ូវ និងទទួលយកទ្រង់ទុកជាព្រះអង្គសង្គ្រោះ នោះ មានន័យថា ពួកគេបានទទួលជីវិតអស់កល្បហើយ។ លោកយ៉ូហានក៏បានមានប្រសាសន៍ថា យើងត្រូវតែ ទទួលយក ឬជឿពាក្យពេចន៍ដែលព្រះយេស៊ូវបានមានបន្ទូលនោះដែរ (យ៉ូហាន ៥:២៤, ៣៨, ៤៧)។ ហើយ ព្រះវិញ្ញាណបរិសុទ្ធនឹងជួយឱ្យយើងជឿទៅលើទ្រង់ (យ៉ូហាន ១៦:៧, ៨; សូមប្រៀបធៀបជាមួយនឹង គម្ពីររ៉ូម ៨:១៦)។ + +`សូមអានគម្ពីររ៉ូម ៨:១៦។ តើច្បាប់សំខាន់អំពីការដែលបានសង្គ្រោះ តាមរយៈព្រះយេស៊ូវដែល យើងបានអាននៅក្នុងខនេះ គឺជាច្បាប់អ្វី?` + +សេចក្តីជំនឿពិតប្រាកដខាងព្រះគម្ពីរ មានប្រភពមកពីកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើ មកលើចិត្តរបស់យើង។ «ជំនឿ គឺជាព្រះពរមួយដ៏សំខាន់។ ជំនឿគឺជាការយោគយល់។ ជំនឿក៏ជាការឮ និងការគោរពតាមសេចក្តីពិតនៃព្រះគម្ពីរផងដែរ»។ ដកស្រង់ពី Ellen G. White, In Heavenly Places, page 104, adapted។ គំនិតរបស់មនុស្សលោកបាននិយាយថា យើងត្រូវតែរកហេតុផលគាំទ្រជំនឿ របស់យើងជាមុនសិន ទើបយើងអាចជឿព្រះយេស៊ូវបាន។ ប៉ុន្តែ ព្រះគម្ពីរបានចែងថា ជំនឿនោះឯង គឺ ជាហេតុផល។ ជំនឿ គឺជាអំណោយទានមកពីព្រះ (អេភេសូរ ២:៨; កូរិនថូសទី១ ១:១៧-២៤; កូរិនថូស ទី១ ២:១-៦)។ យើងបានចាប់ផ្តើមចេញពីជំនឿ។ បន្ទាប់ពីជឿហើយ នោះយើងនឹងបានលូតលាស់ខាង ឯការយល់ដឹង និងការលូតលាស់នៅក្នុងព្រះគុណរបស់ព្រះ។ \ No newline at end of file diff --git a/src/km/2024-04/09/05.md b/src/km/2024-04/09/05.md index daefbbdb1e..e4d7d0100e 100644 --- a/src/km/2024-04/09/05.md +++ b/src/km/2024-04/09/05.md @@ -1,7 +1,16 @@ --- -title: Lesson +title: ការបដិសេធន៍អ្នកដែលបានប្រទានជីវិតដល់យើង date: 27/11/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +កណ្ឌគម្ពីរយ៉ូហានមានរឿងកម្សត់មួយចំនួន។ «ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្តីងងឹត តែសេចក្តីងងឹតមិនយល់ដល់ពន្លឺទេ . . . . ព្រះអង្គបានគង់នៅក្នុងពិភពលោក ហើយពិភពលោកកើតមកដោយសារ ព្រះអង្គ តែមនុស្សលោកមិនស្គាល់ព្រះអង្គទេ ព្រះអង្គបានយាងមកគង់នៅលើទឹកដីរបស់ព្រះអង្គ តែប្រជារាស្ត្រព្រះអង្គមិនបានទទួលព្រះអង្គឡើយ» (យ៉ូហាន ១:៥, ១០, ១១)។ សាសន៍យូដាជាច្រើននាក់ បានបដិសេធ ព្រះយេស៊ូវ ដែលមាននាមថា «ខ្ញុំជា»។ + +យើងមិនគួរឆ្ងល់ឡើយ ដែលក្រោយមក លោកប៉ុលបានដាស់តឿនថា «ហេតុនេះ សូមកុំបោះបង់ ចោលចិត្តជឿជាក់របស់អ្នករាល់គ្នា» (ហេព្រើរ ១០:៣៥)។ យើងបានឃើញរួចមកហើយថា មនុស្សបាន បដិសេធព្រះយេស៊ូវ ដោយសារតែពួកគេមិនបានទទួលយកសាររបស់ទ្រង់។ + +«វិធីនៃការយល់ឃើញរបៀបថ្មី បានចាប់ផ្តើមឡើង ដោយការសង្ស័យ។ មនុស្សបានឆ្ងល់ពីរបស់ គ្រប់យ៉ាង ដើម្បីឱ្យពួកគេបានយល់ឃើញនូវអ្វីដែលជាសេចក្តីពិត។ ពួកគេបានទទួលយករឿងទាំងឡាយ ណា ដែលពួកគេមិនសង្ស័យ។ អ្នកខ្លះ បានសិក្សា និងបានយល់ពីព្រះគម្ពីរតាមរបៀបនេះ។ ពួកគេបាន វាស់សេចក្តីពិត អំពីព្រះគម្ពីរ ដោយប្រើចំណេះដឹងពីវិទ្យាសាស្ត្រ និងប្រវត្តិសាស្ត្រ។ ការសិក្សាព្រះគម្ពីរ តាមវិធីនេះ បានចាប់ផ្តើម ដោយការសង្ស័យទៅលើសេចក្តីពិតនៃព្រះគម្ពីរ។ ព្រះយេស៊ូវបានសួរថា «កាល ណាកូនមនុស្សយាងមក តើព្រះអង្គនឹងឃើញមានជំនឿលើផែនដីឬទេ?’ (លូកា ១៨:៨)»។ ដកស្រង់ពី Edward Zinke and Roland Hegstad, The Certainly of the Second Coming (Hargerstown, MD: Review and Herald Publishing Association, 2000), page 96, adapted។ + +`សូមអានអំពីអ្នកស៊ើបការណ៍ នៅក្នុងគម្ពីរជនគណនា ១៣:២៣-៣៣។ ពួកអ្នកស៊ើបការណ៍ បាននាំយករបាយការណ៍២ផ្សេងគ្នា អំពីទឹកដីសន្យា។ តើអ្វីខ្លះ ដែលធ្វើឱ្យរបាយការណ៍ទាំងនេះខុស ពីគ្នានោះ?` + +ពួកសាសន៍អ៊ីស្រាអែលបានធ្វើបាប នៅឯតំបន់កាដេស-បារនា ដោយសារតែពួកគេសង្ស័យព្រះ។ ព្រះបានសូមឱ្យពួកគេចូលទៅយកទឹកដីកាណាន។ ដូច្នេះហើយ លោកម៉ូសេបានចាត់អ្នកស៊ើបការណ៍ ១២នាក់ ឱ្យចូលទៅក្នុងស្រុកកាណាន ដើម្បីសង្កេតមើលទឹកដីនោះ។ ពួកអ្នកស៊ើបការណ៍បានត្រឡប់ មកវិញ ជាមួយនឹងរបាយការណ៍២យ៉ាងផ្សេងពីគ្នា។ អ្នកស៊ើបការណ៍ភាគច្រើន បានផ្តល់របាយការណ៍ អាក្រក់។ ពួកគេបាននិយាយថា ទឹកដីកាណាន មានពេញទៅដោយមនុស្សធំៗ រីឯទីក្រុងវិញ មានកំផែង ក្រាស់ មានកងទ័ព និងមានខ្មាំងសត្រូវព័ទ្ធជុំវិញ។ អ្នកស៊ើបការណ៍មួយក្រុមនេះ ក៏បាននឹកចាំថា ពួកគេ ជាទាសករនៅក្នុងទឹកដីអេស៊ីព្ទដែរ។ ដូច្នេះហើយ បានជាពួកគេមិនបានទទួលបទពិសោធន៍នៃការច្បាំង សង្គ្រាមប៉ុន្មានឡើយ។ អ្នកស៊ើបការណ៍១០នាក់ បានបោះឆ្នោតគាំទ្រទាស់នឹងការដណ្តើមទឹកដីកាណាន។ ប៉ុន្តែ អ្នកស៊ើបការណ៍២នាក់បានបោះឆ្នោតគាំទ្រការដណ្តើមទឹកដីកាណានវិញ ពីព្រោះពួកគេបានជឿទៅលើអំណាចនៃសេចក្តីបង្គាប់របស់ព្រះ។ + +`តើយើងបានជៀសវាងពីការសាងកំហុស ដូចជាអ្នកស៊ើបការណ៍១០នាក់នេះបានធ្វើនោះដោយ របៀបណា?` \ No newline at end of file diff --git a/src/km/2024-04/09/06.md b/src/km/2024-04/09/06.md index 7a38dc77d8..a9727a9e09 100644 --- a/src/km/2024-04/09/06.md +++ b/src/km/2024-04/09/06.md @@ -1,7 +1,14 @@ --- -title: Lesson +title: ការជួយបម្រើព្រះ នៅក្នុងការសង្គ្រោះមនុស្សមានអំណាច date: 28/11/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +«អ្នកណាដែលជឿដល់ព្រះអង្គ មិនជាប់មានទោសឡើយ តែអ្នកណាដែលមិនជឿវិញ មានទោស ស្រេចទៅហើយ ព្រោះមិនបានជឿដល់ព្រះនាមព្រះរាជបុត្រាតែមួយរបស់ព្រះ ទោសនេះគឺថា ពន្លឺបាន មកក្នុងពិភពលោក តែមនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ព្រោះអំពើដែលគេប្រព្រឹត្ត សុទ្ធតែអាក្រក់ ដ្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់តែងស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺទេ ក្រែងគេឃើញអំពើដែលខ្លួន ប្រព្រឹត្ត ប៉ុន្តែ អ្នកណាដែលប្រព្រឹត្តតាមសេចក្តីពិតវិញ តែងចូលមករកពន្លឺ ដើម្បីឲ្យគេឃើញច្បាស់នូវអំពើ ដែលខ្លួនបានប្រព្រឹត្ត ស្របតាមព្រះមែន» (យ៉ូហាន ៣:១៨-២១; សូមប្រៀបធៀបជាមួយនឹងគម្ពីរយ៉ូហាន ១:១០)។ + +`តើហេតុអ្វីបានជាព្រះជំនុំជម្រះមនុស្សយ៉ាងដូច្នេះ? សម្រាប់ចម្លើយ សូមអានគម្ពីរយ៉ូហាន ៣:១៨, ៣៦; យ៉ូហាន ៥:២៤, ៣៨; យ៉ូហាន ៨:២៤ និងយ៉ូហាន ១២:៤៧។` + +ព្រះយេស៊ូវជាពន្លឺនៃផែនដីនេះ។ នៅពេលដែលយើងបដិសេធពន្លឺ ឬសេចក្តីពិតនៃព្រះគម្ពីរ នោះមានន័យថា យើងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់នៃការសង្ស័យទៅលើព្រះគម្ពីរ និងការប្រព្រឹត្តអំពើបាប។ នៅពេលដែលយើងទទួលយកព្រះយេស៊ូវ នោះមានន័យថា យើងបានបែរពីពន្លឺ ទៅទទួលយកភាពងងឹត វិញ។ នាងអេវ៉ាបានសង្ស័យទៅលើសេចក្តីបង្គាប់របស់ព្រះ។ នាងបានគិតថា ព្រះនៃសេចក្តីស្រឡាញ់ នឹងមិនបំផ្លាញមនុស្ស និងសត្វដែលទ្រង់បានបង្កើតនោះឡើយ។ នាងអេវ៉ាបានជឿទុកចិត្តទៅលើព័ត៌មាន ដែលនាងបានប្រមូលមកពីសត្វពស់។ នាងបានយល់ឃើញថា សត្វពស់បានស៊ីផ្លែហាមឃាត់ ម្ល៉ោះហើយ បានជាវាអាចនិយាយបាន។ នាងអេវ៉ាមានចិត្តចង់ដឹងថា អ្វីដែលសត្វពស់នោះបាននិយាយ ជារឿងពិត ដែរឬទេ។ ដូច្នេះហើយ បានជានាងគិតថា «បើសិនជាខ្ញុំបានញុាំផ្លែឈើនេះ នោះខ្ញុំនឹងបានដូចជាព្រះ»។ សត្វពស់បានបោកបញ្ឆោតនាងអេវ៉ា បន្ទាប់មក នាងបានជ្រើសរើសបដិសេធសេចក្តីបង្គាប់របស់ព្រះ។ ស្វាមីរបស់នាង ក៏បានធ្វើតាមជម្រើសដដែលនេះដែរ។ + +`សូមអានគម្ពីរម៉ាថាយ ៤:១-៤។ តើនៅក្នុងទីរហោស្ថាន ព្រះយេស៊ូវបានប្រើច្បាប់សំខាន់ៗអ្វីខ្លះ ដើម្បីច្បាំងទាស់នឹងការបោកបញ្ឆោតរបស់សាតាំងនោះ?` + +ព្រះយេស៊ូវអាចធ្វើតាមជម្រើសខុសឆ្គង ដូចជាលោកអ័ដាម និងនាងអេវ៉ាដែរ។ មនុស្សដែល បានរស់នៅ មុនជំនាន់ទឹកជំនន់ ក៏បានអនុវត្តជម្រើសខុសឆ្គងនេះដែរ។ ពួកសាសន៍អ៊ីស្រាអែលនៅត្រង់ តំបន់កាដាស-បារនា ក៏បានធ្វើតាមជម្រើសខុសឆ្គងនេះដែរ។ ព្រះយេស៊ូវអាចនឹងសួរថា ហេតុអ្វីបានជា ព្រះចាត់ព្រះរាជបុត្រារបស់ទ្រង់ មកកាន់ទីរហោស្ថានអស់រយៈពេល៤០ថ្ងៃ និង៤០យប់ ដោយគ្មានចំណី អាហារ និងការការពារយ៉ាងដូច្នេះ។ ព្រះយេស៊ូវអាចនឹងបង្ហាញភ័ស្តុតាងដល់ពួកអារក្សថា ទ្រង់ជាព្រះ។ ព្រះយេស៊ូវអាចនឹងប្រែថ្មឱ្យទៅជានំប័ុង។ ប៉ុន្តែ ទ្រង់មិនបានធ្វើដូច្នោះទេ។ ផ្ទុយទៅវិញ ទ្រង់បានលើក យកខគម្ពីរទៅឆ្លើយតបនឹងសាតាំងវិញ។ ព្រះយេស៊ូវមិនចាំបាច់ត្រូវការលេស ដើម្បីគាំទ្រជម្រើសរបស់ ទ្រង់ ដូចជាមនុស្សភាគច្រើនបានធ្វើ នៅពេលដែលពួកគេសម្រេចចិត្តខុសនោះទេ។ នោះគឺដោយសារ តែព្រះយេស៊ូវតែងតែជ្រើសរើសធ្វើនូវរឿងដែលត្រឹមត្រូវ។ \ No newline at end of file diff --git a/src/km/2024-04/09/07.md b/src/km/2024-04/09/07.md index b1dcb6390d..d8969b8719 100644 --- a/src/km/2024-04/09/07.md +++ b/src/km/2024-04/09/07.md @@ -3,5 +3,18 @@ title: ការសិក្សាបន្ថែម៖ date: 29/11/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +សូមអាន Ellen G. White, “ ‘God With Us,’ ” pages 19-26; “Controversy,” pages 601-609, in The Desire of Ages។ + +«នៅពេលដែលព្រះយេស៊ូវក្លាយជាមនុស្ស នោះទ្រង់បានបង្ហាញថា ទ្រង់មានលក្ខណៈ ខុសគ្នា ស្រឡះពីសាតាំង។ ប៉ុន្តែ ព្រះយេស៊ូវមិនបានឈប់ត្រឹមការដែលទ្រង់ក្លាយមកជាមនុស្សលោកនោះទេ។ “ដោយឃើញព្រះអង្គមានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ ទីមរណៈ គឺព្រះអង្គទទួលសុគតជាប់លើឈើឆ្កាងផង” (ភីលីព ២:៨)។ នៅក្នុងសម័យគម្ពីរសញ្ញាចាស់ នៅពេលដែលសម្តេចសង្ឃបម្រើការនៅក្នុងវិហារ នោះគាត់បានដោះសម្លៀកបំពាក់ដ៏ស្រស់ស្អាតរបស់ គាត់។ បន្ទាប់មក គាត់បានពាក់សម្លៀកបំពាក់ ដូចជាសង្ឃដទៃទៀត។ ទន្ទឹមគ្នានេះ ព្រះយេស៊ូវក៏បានក្លាយមកជាអ្នកបម្រើដែរ។ ពីព្រោះទ្រង់បានលះបង់អង្គទ្រង់ ទុកជាតង្វាយលោះបាប។ ព្រះយេស៊ូវជា សម្តេចសង្ឃ និងជាតង្វាយ។ ប៉ុន្តែ ព្រះយេស៊ូវបាន “ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបាន ធ្លាក់ទៅលើព្រះអង្គ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់” (អេសាយ ៥៣:៥)។ + +«ព្រះបានប្រទានទោសរបស់យើងដល់ព្រះយេស៊ូវ ហើយទ្រង់បានប្រទានដល់យើង នូវសេចក្តី ស្រឡាញ់ដែលជាកម្មសិទ្ធរបស់ព្រះយេស៊ូវវិញ។ ព្រះយេស៊ូវមិនបានធ្វើខុស ដោយអំពើបាបណាមួយ ទេ។ ប៉ុន្តែ ព្រះបានដាក់ទោសព្រះយេស៊ូវជំនួសអំពើបាបរបស់យើង ដើម្បីឱ្យព្រះបានទទួលយកយើង ដោយសារព្រះជន្មបរិសុទ្ធរបស់ព្រះយេស៊ូវ។ យើងមិនបានធ្វើអ្វី ដើម្បីឱ្យបានព្រះគុណរបស់ព្រះនោះទេ។ ផ្ទុយទៅវិញ ព្រះយេស៊ូវបានទទួលរងសេចក្តីស្លាប់ ដែលជាលទ្ធផលរបស់យើងវិញ។ ព្រះបានធ្វើដូច្នេះ ដើម្បីឱ្យយើងបានទទួលជីវិត ដែលជាកម្មសិទ្ធរបស់ទ្រង់។ ហើយ “យើងបានជាសះស្បើយ ក៏ដោយសារ តែរបួសរបស់ទ្រង់ដែរ”។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 25, adapted។ + +**សំណួរពិភាក្សា** + +`ព្រះយេស៊ូវបានប្រទានដល់យើង នូវសេចក្តីសង្គ្រោះយ៉ាងអនេក។ តើលោកអ្នកអាចជួយអ្នកដទៃឱ្យយល់សេចក្តីពិតនៃព្រះគម្ពីរដ៏អស្ចារ្យនេះ ហើយចូលមករកទ្រង់នោះដោយរបៀបណា?` + +`តើលោកអ្នកបានជឿទុកចិត្តថា ព្រះគម្ពីរបានជួយលោកអ្នកឱ្យសម្រេចចិត្តត្រឹមត្រូវដែរឬទេ ឬមួយក៏លោកអ្នកជឿទុកចិត្តទៅលើការគិត និងគោលគំនិតរបស់លោកអ្នកនោះ? តើវិធីនៃការសម្រេចចិត្តទាំង២យ៉ាងនេះ មានលក្ខណៈខុសពីគ្នាយ៉ាងដូចម្តេច?` + +`តើយើងមានហេតុផលអ្វីខ្លះ ដើម្បីគាំទ្រជំនឿរបស់យើង? តើបទទំនាយអំពីពេលវេលា ដែលមាន ចែងនៅក្នុងព្រះគម្ពីរ បានជួយជំនឿរបស់យើងយ៉ាងដូចម្តេច? តើរបស់ដ៏អស្ចារ្យនៅក្នុងធម្មជាតិ បានជួយឱ្យជំនឿរបស់យើងរឹងមាំឡើងដោយរបៀបណា? តើរបស់ទាំងនោះ ជាភ័ស្តុតាងបង្ហាញថា ព្រះមាន ពិត និងមានព្រះជន្មគង់នៅដោយរបៀបណា?` + +`ប្រសិនបើមានអ្នកណាម្នាក់បានសួរលោកអ្នកថា ហេតុអ្វីបានជាលោកអ្នកជឿព្រះយេស៊ូវ តើលោកអ្នក នឹងឆ្លើយយ៉ាងណា?` \ No newline at end of file diff --git a/src/km/2024-04/09/inside-story.md b/src/km/2024-04/09/inside-story.md index 3532ba54e2..3ee287ea5e 100644 --- a/src/km/2024-04/09/inside-story.md +++ b/src/km/2024-04/09/inside-story.md @@ -3,5 +3,10 @@ title: រឿងខ្លី date: 29/11/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +### «សូមលោកគ្រូនៅទីនេះហើយ» + +នៅម៉ោង៨យប់ ស្វាមី និងភរិយាវ័យចំណាស់មួយគូបានគោះទ្វារបន្ទប់ទទួលភ្ញៀវ ដែលនៅ ក្បែរព្រះវិហារសេវេនដេយអាត់វេនទីស្ទនៅក្នុងទីក្រុងសាវង់ហ្គានៃរដ្ឋអាឡាស្កា។ នៅពេលនោះ ម៉ោង ៨យប់មិនទាន់យប់ជ្រៅនៅឡើយទេ ពីព្រោះព្រះអាទិត្យនៅរដូវក្តៅបានបញ្ចេញពន្លឺយ៉ាងចែងចាំងនៅលើ មេឃ រហូតដល់ម៉ោង២:៣០ព្រឹកឯណោះ។ ប្រជាជនស៊ីបេរី យ៉ូពីឃ (Siberian Yupik) ដែលបានរស់ នៅលើកោះអេសធី ឡវរេន (St. Lawrence) មានទីតាំងចម្ងាយត្រឹមតែ៦១គីឡូម៉ែតពីភាគខាងកើត នៃប្រទេសរុស្ស៊ីនៅតាមសមុទ្រប៊ីរីង (Bering មិនបានចូលគេងច្រើនម៉ោងនោះឡើយ។ លោកអឺជីន (Eugene) និង អ្នកស្រីម៉ារី (Marie) ដែលស្ថិតនៅក្នុងសម័យទសវត្សទី៨០របស់ពួកគេ មិនបានរង់ចាំឱ្យ គេមកបើកឱ្យនោះទេ ពីព្រោះគ្មានអ្នកណាម្នាក់រង់ចាំឱ្យគេមកបើកទ្វារឱ្យ នៅក្នុងភូមិដាច់ស្រយាលដែល មានមនុស្សត្រឹមតែ៨៣៥នាក់នោះឡើយ។ មនុស្សគ្រប់គ្នាបានគោះទ្វារ រួចដើរចូលទៅក្នុងផ្ទះតែម្តង។ ដូច្នេះហើយ ស្វាមីនិងភរិយាមួយគូនេះមានបំណងចង់និយយលេង ជាមួយនឹង ភ្ញៀវដែលកំពុងតែស្នាក់ នៅក្នុងបន្ទប់ទទួលភ្ញៀវនោះ។ ទន្ទឹមគ្នានេះ ខ្ញុំក៏កំពុងតែសួរសុខទុក្ខអ្នកនៅលើកោះនោះ ដើម្បីប្រមូល ទីបន្ទាល់សម្រាប់មិសិនអាត់វេនទីស្ទដែរ។ អ្នកស្រីម៉ារីបានសួរខ្ញុំថា «តើអ្នកជាប៉ាស្ទ័រមែនទេ?»។ ក្រសែ ភ្នែករបស់នាងបង្កប់ទៅដោយមនោសញ្ចេតនា នៅពេលដែលខ្ញុំងក់ក្បាលរបស់ខ្ញុំ។ នាងបាននិយាយយ៉ាង ស្រទន់ថា «សូមលោកគ្រូសម្រាកនៅទីនេះចុះ ពីព្រោះពួកយើងត្រូវការមនុស្សម្នាក់ដើម្បីមើលថែព្រះវិហារ និងដើម្បី បង្រៀនពួកយើង»។ + +ព្រះវិហារនៅកន្លែងនោះ បានបិទទ្វារជាច្រើនដង ដោយសារតែព្រះវិហារនេះ និងកន្លែងទទួល ភ្ញៀវត្រូវបានសាងសង់នៅក្នុងឆ្នាំ១៩៧២។ ប៉ាស្ទ័របានអធិប្បាយ និងបានស្នាក់នៅទីនោះត្រឹមតែមួយ រយៈ ប៉ុន្តែ បន្ទាប់មក វត្តមានរបស់អ្នកអាត់វេនទីស្ទបានថយចុះពីគ្នាតិចទៅជាគ្មានគ្នាទាល់តែសោះ អស់ រយៈពេល២ទសវត្ស។ នៅក្នុងឆ្នាំ២០១០ ព្រះវិហារបានបើកទ្វារម្តងទៀត នៅពេលដែលគិលានុបដ្ឋាយិកា ចូលនិវត្តន៍ចំនួន២នាក់ពីរដ្ឋកូរីលីណាខាងជើង (North Carolina) នោះលោកប៊ីល (Bill) និងអ្នកស្រី អេឡូអ៊ីស ហ៉កគេស (Elouise Hawkes) បានមកធ្វើការជាអ្នកបង្រៀនព្រះគម្ពីរ ជាមួយនឹងកម្មវិធី ផ្សាយដំណឹងល្អតាមរយៈដំណើរការផ្សងព្រេងនៃបេសកកម្មអាកទិកខនហ្វឺរិនអាឡាស្កាទៅកាន់ជនជាតិ អាឡាស្កា។ លោកប៊ីលបានស្លាប់នៅក្នុងឆ្នាំ២០១៦ ប៉ុន្តែ អ្នកស្រីអ៊ីឡូអ៊ីសបានបន្តធ្វើកិច្ចការនេះតទៅ ទៀត។ ប៉ុន្តែ មិនយូរប៉ុន្មាន មុនពេលដែលខ្ញុំមកលេងព្រះវិហារនេះ អ្នកស្រីអ៊ីឡូអ៊ីសបានចាកចេញពី ទីនោះបាត់ទៅហើយ ដោយសារតែហេតុផលសុខភាពមួយចំនួន។ អ្នកស្រីម៉ារីនឹកអ្នកស្រីអ៊ីឡូអ៊ីសខ្លាំង ណាស់ គាត់បានរៀបរាប់ពីរបៀបដែលអ្នកស្រីអ៊ីឡូអ៊ីសបានអញ្ជើញអ្នកភូមិឱ្យមកបរិភោគអាហារនៅក្នុង ផ្ទះរបស់គាត់ ដោយបានរៀបចំអាហារជាកញ្ចប់ៗ។ អ្នកស្រីម៉ារីបាននិយាយថា «ពួកយើងត្រូវតែជាអ្នកស្រី អ៊ីឡូអ៊ីស»។ ខ្ញុំមិនដែលបានជួបអ្នកស្រីអ៊ីឡូអ៊ីសពីមុនមកនោះទេ។ នាងមានចិត្តរីករាយ និងជួយយកអាសា អ្នកដទៃ នៅពេលដែលយើងបានប្តូរអ៊ីមែលគ្នានៅពេលដែលខ្ញុំធ្វើដំណើរ។ ការគោរពរបស់ខ្ញុំចំពោះគាត់ បានកើតឡើងមួយកម្រិតទៀត ខណៈពេលដែលខ្ញុំបានឮអំពីសេចក្តីស្រឡាញ់ដែលគាត់មានចំពោះអ្នក ភូមិ។ នៅពេលដែលការសន្ទនារបស់យើងបានបញ្ចប់នៅម៉ោង៩យប់ នោះអ្នកស្រីម៉ារីបានសម្លឹងមើល ខ្ញុំម្តងទៀត។ ដោយសម្លឹងមើលការអង្វររបស់នាង នោះខ្ញុំបាននឹកឃើញសេចក្តីមេត្តា ដែលព្រះយេស៊ូវមាន នៅក្នុងអំឡុងពេលដែលទ្រង់បំពេញព័ន្ធកិច្ចនៅលើផែនដីនេះ។ «កាលព្រះអង្គទតឃើញមហាជន ព្រះអង្គ មានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចចៀមគ្មានគង្វាល» (ម៉ាថាយ ៩:៣៦)។ ខ្ញុំមិនចង់ចាកចេញពីទីនោះទេ ពីព្រោះចិត្តរបស់ខ្ញុំបានក្តួលអាណិតចំពោះប្រជាជនសាវង់ហ្គា (Savoonga) ដ៏មានតម្លៃ និងមនុស្សដទៃទៀតជាង២០០សហគមន៍នៅក្នុងរដ្ឋអាឡាស្កា។ នៅក្នុងសហគមន៍ ទាំងនេះ មានតែសហគមន៍១១កន្លែងប៉ុណ្ណោះ ដែលមានវត្តមាននៃអ្នកអាត់វេនទីស្ទនៅទីនោះ។ + +នៅពេលដែលចិត្តរបស់ព្រះយេស៊ូវមានព្រះទ័យក្តួលអាណិត នោះទ្រង់បានមានបន្ទូល ថា «ចម្រូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ចូរទូលសូមដល់ព្រះអម្ចាស់នៃចម្រូត ឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ» (ម៉ាថាយ ៩:៣៧, ៣៨)។ \ No newline at end of file diff --git a/src/km/2024-04/10/01.md b/src/km/2024-04/10/01.md index e4354d34b8..684b88698c 100644 --- a/src/km/2024-04/10/01.md +++ b/src/km/2024-04/10/01.md @@ -3,5 +3,14 @@ title: ព្រះយេស៊ូវជាផ្លូវ ជាសេចក date: 30/11/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +### អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ +យ៉ូហាន ១៣:១-២០; យ៉ូហាន ១៤:១-៣; យ៉ូហាន ១៤:៥, ៦; យ៉ូហាន ១:១៤, ១៧; យ៉ូហាន ៥:៣៨-៤០។ + +>

ខចងចាំ៖

+> «គ្មាននរណាដែលឃើញព្រះឡើយ មានតែព្រះរាជបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលគង់នៅក្នុងឱរាព្រះវរបិតា ទ្រង់បានសម្តែងឲ្យស្គាល់ព្រះអង្គ» (យ៉ូហាន ១:១៨)។ + +កណ្ឌគម្ពីរយ៉ូហានត្រូវបានចែកចេញជា៤ផ្នែក៖ (១) ដើមសេចក្តី (យ៉ូហាន ១:១-១៨) (២) កណ្ឌគម្ពីរអំពីបាដិហារ្យ (យ៉ូហាន ១:១៩-១២:៥០) (៣) កណ្ឌគម្ពីរអំពីសិរីល្អ (យ៉ូហាន ១៣:១-២០:៣១) និង (៤) សេចក្តីបញ្ចប់ (យ៉ូហាន ២១:១-២៥)។ រហូតមកដល់ពេលនេះ យើងបានសិក្សាអំពីសេចក្តី ផ្តើម និងកណ្ឌគម្ពីរអំពីបាដិហារ្យ។ ផ្នែកទាំង២យ៉ាងនេះនៃកណ្ឌគម្ពីរយ៉ូហាន បានប្រើបាដិហារ្យ ការ សន្ទនា និងការបង្រៀនរបស់ព្រះយេស៊ូវ ដើម្បីបង្ហាញយើងថា ទ្រង់ជាអ្នកណា។ ឥឡូវនេះ យើងនឹង ក្រឡេកមើលមេរៀននៅក្នុងផ្នែកទី៣នៃកណ្ឌគម្ពីរយ៉ូហាន ដែលកណ្ឌគម្ពីរអំពីសិរីល្អ។ + +យើងបានឃើញរួចមកហើយថា ព្រះយេស៊ូវបានប្រៀបធៀបអង្គទ្រង់ទៅនឹងរឿង៧យ៉ាងផ្សេងពីគ្នា ដែលបានជួយបកស្រាយថា ទ្រង់ជាអ្នកណា។ រូបស័ព្ទទាំង៧យ៉ាងនេះ បានចាប់ផ្តើមជាមួយ នឹងពាក្យ ថា «ខ្ញុំជា»។ (១) ព្រះយេស៊ូវបានមានបន្ទូលថា «ខ្ញុំជានំប័ុងជីវិត» (យ៉ូហាន ៦:៣៥, ៤១, ៤៨, ៥១)។ (២) ព្រះយេស៊ូវក៏ជាពន្លឺនៃផែនដីដែរ (យ៉ូហាន ៨:១២, យ៉ូហាន ៩:៥)។ (៣) ព្រះយេស៊ូវជាទ្វារ (យ៉ូហាន ១០:៧, ៩)។ (៤) ព្រះយេស៊ូវជាអ្នកគង្វាលល្អ (យ៉ូហាន ១០:១១,១៤)។ (៥) ព្រះយេស៊ូវ ជាអ្នក ដែលបានប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញ (យ៉ូហាន ១១:២៥)។ (៦) ព្រះយេស៊ូវជាផ្លូវ ជាសេចក្តីពិត និងជាជីវិត (យ៉ូហាន ១៤:៦)។ នៅចុងបញ្ចប់ ព្រះយេស៊ូវជាទំពាំងបាយជូរពិតប្រាកដ (យ៉ូហាន ១៥:១, ៥)។ + +សប្តាហ៍នេះ យើងនឹងចាប់ផ្តើមការសិក្សារបស់យើង ជាមួយនឹងសេចក្តីអធិប្បាយចុងក្រោយ របស់ ព្រះយេស៊ូវ។ សេចក្តីអធិប្បាយនេះ បានចាប់ផ្តើម ជាមួយនឹងការដែលព្រះយេស៊ូវបានលាងជើង ឱ្យសិស្សរបស់ទ្រង់។ បន្ទាប់មក យើងនឹងក្រឡេកមើលរូបស័ព្ទដែលថា «ខ្ញុំជា» នៅបទគម្ពីរយ៉ូហាន ជំពូក១៤។ \ No newline at end of file diff --git a/src/km/2024-04/10/02.md b/src/km/2024-04/10/02.md index 8edb6e4622..e72640c1e2 100644 --- a/src/km/2024-04/10/02.md +++ b/src/km/2024-04/10/02.md @@ -1,7 +1,16 @@ --- -title: Lesson +title: គំរូដ៏អស្ចារ្យរបស់ព្រះយេសូ៊វ date: 01/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +យើងបានអានសេចក្តីអធិប្បាយចុងក្រោយរបស់ព្រះយេស៊ូវ នៅក្នុងបទគម្ពីរយ៉ូហាន ជំពូក ១៣-១៧។ នៅក្នុងសេចក្តីអធិប្បាយនេះ ព្រះយេស៊ូវបានបង្រៀនសិស្សរបស់ទ្រង់ នូវអ្វីដែលបានរំពឹងទុក និងត្រូវធ្វើនៅពេលអនាគត។ ព្រះយេស៊ូវបានជួយឱ្យសិស្សរបស់ទ្រង់មានអារម្មណ៍ប្រសើរឡើង អំពីការ ដែលទ្រង់ត្រូវចាកចេញពីពួកគេ។ ព្រះយេស៊ូវបានសន្យាថា ទ្រង់នឹងបញ្ជូនអង្គជំនួយម្នាក់ មកឱ្យពួកគេ (ព្រះវិញ្ញាណបរិសុទ្ធ; បទគម្ពីរយ៉ូហាន ជំពូក១៤-១៦)។ ព្រះយេស៊ូវក៏បានប្រាប់សិស្សរបស់ទ្រង់ថា នៅពេលអនាគត ពួកគេនឹងមានអារម្មណ៍សោកសៅ ពីព្រោះគ្រាលំបាកនឹងត្រូវមកដល់ (បទគម្ពីរយ៉ូហាន ជំពូក ១៥-១៦)។ បន្ទាប់មក ព្រះយេស៊ូវបានលើកទឹកចិត្តសិស្សរបស់ទ្រង់ ឱ្យរក្សាជំនឿឱ្យបានរឹងមាំ (បទគម្ពីរយ៉ូហាន ជំពូក១៥)។ + +`សូមអានរឿងនៅក្នុងគម្ពីរយ៉ូហាន ១៣:១-២០។ តើនៅក្នុងរឿងនេះ មានអ្វីកើតឡើង? តើហេតុអ្វី បានជារឿងនេះសំខាន់ម្ល៉េះ? តើព្រះចង់បង្រៀនមេរៀនអ្វីខ្លះ ដល់សិស្សរបស់ទ្រង់?` + +នៅក្នុងសម័យព្រះយេស៊ូវ មនុស្សបានធ្វើដំណើរដោយគ្មានស្បែកជើង ឬពាក្យស្បែកជើង ក្រវ៉ាត់កែង។ ស្បែកជើងក្រវ៉ាត់កែង ជាស្បែកជើងដែលចំហមេជើង ឬតួជើងទាំងមូល ឬម្រាមជើងទាំងអស់។ ដូច្នេះហើយ បានជាជើងរបស់ពួកគេមានពេញទៅដោយដី និងធូលី។ អ្នកបម្រើបានសម្អាតជើងភ្ញៀវ ដែល បានចូលទៅបរិភោគអាហារ នៅក្នុងផ្ទះរបស់អ្នកណាម្នាក់។ ប៉ុន្តែ នៅយប់នោះ ព្រះយេស៊ូវមិនបានបរិភោគ អាហារចុងក្រោយរបស់ទ្រង់ ជាមួយនឹងអ្នកបម្រើ និងសិស្សរបស់ទ្រង់ មុនពេលដែលគេចាប់ទ្រង់នោះទេ។ + +ដើម្បីពួកសិស្ស និងអ្នកបម្រើមានការភ្ញាក់ផ្អើល ព្រះយេស៊ូវបានក្រោកចេញពីតុ ទៅលាងជើង ឱ្យសិស្សរបស់ទ្រង់ទាំងអស់។ គម្ពីរយ៉ូហាន ១៣:៤, ៥ បានប្រាប់យើងនូវរឿងគ្រប់យ៉ាងដែលព្រះយេស៊ូវ បានធ្វើ។ លោកយ៉ូហានបានប្រាប់យើងនូវរឿងដែលព្រះយេស៊ូវបានធ្វើ ដោយសារតែគាត់ចង់ឱ្យយើង យល់ថា ព្រះយេស៊ូវកំពុងតែធ្វើរឿងមួយដ៏ពិសេស។ ព្រះយេស៊ូវជាព្រះ។ ឥឡូវនេះ ព្រះកំពុងតែធ្វើការ ដូចជាអ្នកបម្រើវិញ។ ព្រះយេស៊ូវបានលះបង់ចិត្តអាត្មានិយមទាំងអស់របស់ទ្រង់ រួចលុតជង្គង់ចុះលាងជើងឱ្យអ្នកបម្រើ ឬសិស្សរបស់ទ្រង់។ + +នៅក្នុងគម្ពីរយ៉ូហាន ១៣:៨-១១ ពាក្យពេចន៍ និងទង្វើរបស់លោកពេត្រុសបានបង្ហាញយើង ពីរបៀបដែលសិស្សរបស់ព្រះយេស៊ូវបានយល់ច្រឡំពីសកម្មភាពរបស់ទ្រង់។ តើព្រះយេស៊ូវ ដែលជា ព្រះអង្គសង្គ្រោះ ជាព្រះមែស្ស៊ី ជាបរមគ្រូរបស់ពួកគេអាចបន្ទាបអង្គទ្រង់មកធ្វើកិច្ចការកខ្វក់នេះយ៉ាងណា ទៅបាន? លោកពេត្រុសបានបដិសេធមិនព្រមឱ្យព្រះយេស៊ូវលាងជើងរបស់គាត់នោះទេ។ ប៉ុន្តែ ព្រះយេស៊ូវ បានប្រាប់លោកពេត្រុសថា បើសិនជាគាត់បដិសេធមិនព្រមទទួលយកការនេះទេ នោះគាត់ក៏គ្មានចំណែក ជាមួយនឹងព្រះយេស៊ូវដែរ។ ដូច្នេះហើយ លោកពេត្រុសបានសួរបន្ថែមទៀត ដោយសារតែគាត់ចង់នៅជាប់ជាមួយនឹងទ្រង់។ + +នៅពេលដែលព្រះយេស៊ូវបន្ទាបអង្គទ្រង់ ដើម្បីលាងជើងសិស្សរបស់ទ្រង់ នោះទ្រង់បានបង្ហាញ យើងថា ទ្រង់ជាអ្នកណា។ នៅក្នុងគម្ពីរយ៉ូហាន ១៣:១៣ ព្រះយស៊ូវបានមានបន្ទូលថា ទ្រង់ជាគ្រូ និងជា ព្រះអម្ចាស់។ នាមទាំងនេះបានបង្ហាញយើងថា ព្រះយេស៊ូវមានអំណាច និងការគ្រប់យ៉ាងយ៉ាងខ្លាំងក្លា។ ប៉ុន្តែ ព្រះយេស៊ូវបានបង្រៀនថា យើងត្រូវតែយកអំណាច និងការគ្រប់គ្រងនោះ មកបម្រើអ្នកដទៃ មិនមែន បម្រើខ្លួនយើងនោះទេ។ សព្វថ្ងៃនេះ ព្រះវិហារសេវេនដេយអាត់វេនទីស្ទបានធ្វើតាមគំរូនៃការលាងជើងរបស់ ព្រះយេស៊ូវ។ ពួកជំនុំនឹងបានលាងជើងឱ្យគ្នាទៅវិញទៅមក ដើម្បីត្រៀមខ្លួនសម្រាប់ពិធីលៀងព្រះអម្ចាស់។ \ No newline at end of file diff --git a/src/km/2024-04/10/03.md b/src/km/2024-04/10/03.md index d6ae0388be..332198fe90 100644 --- a/src/km/2024-04/10/03.md +++ b/src/km/2024-04/10/03.md @@ -1,7 +1,20 @@ --- -title: Lesson +title: ខ្ញុំនឹងត្រឡប់មកវិញម្តងទៀត date: 02/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +`សូមអាននូវពាក្យពេចន៍ ដែលព្រះយេស៊ូវបានមានបន្ទូលនៅក្នុងគម្ពីរយ៉ូហាន ១៤:១-៣។ តើហេតុអ្វីបានជាព្រះយេស៊ូវមានបន្ទូលនូវពាក្យពេចន៍ទាំងនេះយ៉ាងដូច្នេះ? តើព្រះយេស៊ូវបានតាំងសេចក្តី សន្យាអ្វីខ្លះ?` + +នៅចុងបញ្ចប់នៃបទគម្ពីរយ៉ូហាន ជំពូក១៣ ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់នឹងត្រូវចាកចេញ ពីពួកសិស្ស (យ៉ូហាន ១៣:៣៣)។ ព័ត៌មាននេះ បានជំរុញឱ្យលោកពេត្រុសសួរនាំព្រះយេស៊ូវ ពីទីកន្លែង ដែលទ្រង់នឹងទៅ (យ៉ូហាន ១៣:៣៦)។ ពួកសិស្សមិនបានយល់ថា ព្រះយេស៊ូវកំពុងតែមានបន្ទូល អំពី ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ការរស់ឡើងវិញរបស់ទ្រង់ ហើយនិងការយាងត្រឡប់ទៅស្ថានសួគ៌ វិញនោះទេ។ លោកពេត្រុសបានមានប្រសាសន៍ថា គាត់បានត្រៀមខ្លួនស្លាប់ដើម្បីព្រះយេស៊ូវជាស្រេច (យ៉ូហាន ១៣:៣៧)។ ទន្ទឹមគ្នានេះ ព្រះយេស៊ូវបានមានបន្ទូលប្រាប់លោកពេត្រុសថា បន្តិចទៀតនេះ លោកពេត្រុសនឹងក្លែងថា គាត់មិនបានស្គាល់ថា ព្រះយេស៊ូវជាអ្នកណា។ + +បន្ទាប់មក ព្រះយេស៊ូវបានប្រាប់សិស្សរបស់ទ្រង់ កុំឱ្យបណ្តោយចិត្តរបស់ពួកគេ ឱ្យមានពេញ ក្តីព្រួយបារម្ភ ឬក្តីភ័យខ្លាចនោះឡើយ (យ៉ូហាន ១៤:១)។ នៅពេលដែលមនុស្សព្រួយបារម្ភ ឬភ័យខ្លាច ជាញឹកញាប់ ពួកគេអាចនឹងមានការភាន់ភាំង។ ដូច្នេះហើយ ព្រះយេស៊ូវបានជ្រាបថា ព្រះបន្ទូលរបស់ទ្រង់ អាចនឹងធ្វើឱ្យពួកសិស្សមានអារម្មណ៍ភ័យខ្លាច ឬភាន់ភាំងអំពីអនាគត។ + +ព្រះយេស៊ូវមិនចង់ឱ្យសិស្សរបស់ទ្រង់មានអារម្មណ៍ភ័យខ្លាចនោះទេ។ ដូច្នេះហើយ ព្រះយេស៊ូវ បានប្រាប់ពួកគេនូវរឿងមួយ ដើម្បីជួយឱ្យពួកគេមានអារម្មណ៍ប្រសើរឡើង។ ព្រះយេស៊ូវបានមានបន្ទូល អំពីដំណាក់របស់ទ្រង់។ នៅក្នុងដំណាក់នេះ មានបន្ទប់ជាច្រើន។ (តើលោកអ្នកបានឃើញបន្ទប់ទាំងនេះ មិនមែនជាវិមាន ឬវីឡាដែរឬទេ? បន្ទប់ទាំងនេះ ប្រៀបដូចជាបន្ទប់នៅក្នុងផ្ទះសំណាក់ ឬសណ្ឋាគារនោះ ទេ។ ព្រះយេស៊ូវនឹងយាងទៅស្ថានសួគ៌ ដើម្បីរៀបចំបន្ទប់ឱ្យសិស្សរបស់ទ្រង់ នៅក្នុងដំណាក់នៃព្រះវរបិតា ទ្រង់។ ព្រះយេស៊ូវកំពុងតែក្រឡេកមើលពីពេលវេលាអនាគត បន្ទាប់ពីឈើឆ្កាង គឺនៅពេលព្រះបាន ដោះស្រាយ បញ្ហានៃអំពើបាបជារៀងរហូត (សូមអានគម្ពីរដានីយ៉ែល ៧:២៧)។ + +ព្រះយេសូ៊វបានមានបន្ទូលថា «បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ ហើយ ទទួលអ្នករាល់គ្នាទៅឯខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ» (យ៉ូហាន ១៤:៣)។ សេចក្តី សន្យានេះ បានថ្លែងអំពីការយាងមកជាលើកទី២។ + +តើហេតុអ្វីបានជាយើងជឿទុកចិត្តសេចក្តីសន្យានេះយ៉ាងដូច្នេះ? ដើម្បីឆ្លើយតបទៅនឹងសំណួរ នេះ យើងត្រូវតែក្រឡេកមើលវិធីផ្សេងគ្នា២យ៉ាង ដែលយើងអាចបកប្រែសេចក្តីសន្យានេះ។ ពាក្យថា «ខ្ញុំនឹងត្រឡប់មក» នៅក្នុងគម្ពីរយ៉ូហាន ១៤:៣ បានបង្ហាញយើងនូវកិច្ចការដែលព្រះយេស៊ូវត្រូវធ្វើ នៅ ពេលអនាគត។ នៅក្នុងភាសាក្រេក ពាក្យទាំងនេះត្រូវបានសរសេរថា «ខ្ញុំនឹងយាងមកជាប្រាកដ» ដែល បានបង្ហាញយើង នូវអ្វីដែលព្រះយេស៊ូវកំពុងតែធ្វើនៅពេលឥឡូវនេះ។ ដូច្នេះហើយ លោកយ៉ូហានបាន បង្ហាញយើង នូវសេចក្តីពិតនៃព្រះគម្ពីរដ៏មានអំណាចមួយ។ ពោលគឺព្រះយេស៊ូវបានពិពណ៌នាអំពីការយាងមកជាលើកទី២របស់ទ្រង់ ហាក់ដូចជារឿងនេះកំពុងតែកើតឡើងនៅឥឡូវនេះអ៊ីចឹង។ នេះហើយជាមូលហេតុដែលនាំឱ្យយើងអាចជឿទុកចិត្តទៅលើព្រះយេស៊ូវ នៅពេលដែលទ្រង់បានមានបន្ទូលថា ទ្រង់នឹងត្រឡប់មកវិញនោះ។ + +ជាការពិតណាស់ យើងអាចជឿទុកចិត្តទៅលើសេចក្តីសន្យា ដោយសារតែអ្នកដែលបានតាំង សេចក្តីសន្យានេះ។ + +`តើឈើឆ្កាងបានបង្រៀនយើង ពីមូលហេតុដែលនាំឱ្យយើងជឿទុកចិត្តទៅលើសេចក្តីសន្យាដែលព្រះយេស៊ូវតាំងឡើង អំពីការយាងមកជាលើកទី២នោះយ៉ាងដូចម្តេច?` \ No newline at end of file diff --git a/src/km/2024-04/10/04.md b/src/km/2024-04/10/04.md index d8a8d5883e..b679a34283 100644 --- a/src/km/2024-04/10/04.md +++ b/src/km/2024-04/10/04.md @@ -1,7 +1,14 @@ --- -title: Lesson +title: ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត date: 03/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +`តើលោកថូម៉ាស់បានសួរសំណួរព្រះយេស៊ូវ អំពីកន្លែងដែលទ្រង់ត្រូវទៅនោះយ៉ាងដូចម្តេច? តើព្រះយេស៊ូវបានឆ្លើយយ៉ាងដូចម្តេច? សម្រាប់ចម្លើយ សូមអានគម្ពីរយ៉ូហាន ១៤:៥, ៦។` + +លោកថូម៉ាស់បានសួរនូវអ្វីដែលយើងអាចនឹងគិតថា ជាសំណួរឆ្លាត។ ប្រសិនបើយើងមិនបាន ដឹងថា អ្នកណាម្នាក់នឹងទៅកន្លែងណាទេ តើយើងអាចដឹងពីរបៀបធ្វើតាមបុគ្គលម្នាក់បានដោយរបៀបណា? ប៉ុន្តែ ព្រះយេស៊ូវបានបង្ហាញថា សំណួរនេះផុសចេញពីអ្វីដែលពេញទៅដោយមន្ទិលសង្ស័យ មិនមែន ជាសំណួរដែលពេញទៅដោយជំនឿ ឬប្រាជ្ញានោះទេ។ ព្រះយេស៊ូវបានតបទៅវិញ ដោយមានបន្ទូលថា ព្រះអង្គទ្រង់ផ្ទាល់គឺជាផ្លូវ។ តើទ្រង់ជាផ្លូវទៅកាន់អ្វី? ព្រះយេស៊ូវជាផ្លូវទៅកាន់ព្រះវរបិតា។ នៅក្នុងគម្ពីរ យ៉ូហាន ១:១-១៨ លោកយ៉ូហានបានជួយឱ្យយើងមើលឃើញទំនាក់ទំនងរវាងព្រះយេស៊ូវ និងព្រះវរបិតា។ + +គម្ពីរយ៉ូហាន ១:១៨ មានចែងថា ព្រះយេស៊ូវជាអ្នកដែលបានបង្ហាញយើងពីព្រះវរបិតា។ ពាក្យ ថា «ដើម្បីសម្តែង» បានប្រែមកពីពាក្យថា «អ៊ិចស្សេជីអូម៉ៃ (exegeomai)» ជាភាសាក្រេក ដែលមានន័យថា «ដើម្បីបកស្រាយ» ឬ «សម្រាយអត្ថន័យនៃគោលគំនិតមួយ»។ ព្រះយេស៊ូវបានជាប់ជាមួយនឹងព្រះវរបិតា នៅក្នុងនាមជាអ្នកដែលបានសម្រាយឱ្យមនុស្សមានបាបស្គាល់ព្រះវរបិតា។ បើសិនជាគ្មានព្រះយេស៊ូវទេ នោះការយល់ដឹងរបស់យើង អំពីព្រះវរបិតា ក៏នឹងមានកម្រិតដែរ។ + +លោកភីលីពបានទូលសូមព្រះយេស៊ូវថា គាត់ចង់ឃើញព្រះវរបិតា ពីព្រោះគ្មានអ្នកណាម្នាក់អាច ឃើញព្រះវរបិតា ហើយមានរស់នៅនោះទេ (សូមប្រៀបធៀបជាមួយនឹងគម្ពីរនិក្ខមនំ ៣៣:១៧-៣៤:៩; យ៉ូហាន ១:១៨)។ ព្រះយេស៊ូវបានស្តីបន្ទោសឱ្យភីលីពដែលគាត់មិនបានយល់ពីការនេះ ដោយមានបន្ទូល ប្រាប់គាត់ថា បើសិនជាគាត់បានឃើញព្រះយេស៊ូវ នោះមានន័យថា គាត់ក៏បានឃើញព្រះវរបិតាដែរ។ ដ្បិតបើគ្មានព្រះយេស៊ូវទេ នោះផ្លូវទៅកាន់ព្រះនឹងកាន់តែងងឹត និងស្រពេចស្រពិល។ ដូច្នេះហើយ ព្រះយេស៊ូវ ជាពន្លឺដែលបានបង្ហាញយើងថា ទ្រង់ជាផ្លូវទៅកាន់ព្រះ។ + +ព្រះយេស៊ូវបានភ្ជាប់ពាក្យ៣ម៉ាត់ថា៖ ជាផ្លូវ ជាសេចក្តីពិត និងជាជីវិត រួមចូលគ្នា។ នៅក្នុងគម្ពីរ យ៉ូហាន ១:២៣ និងនៅក្នុងគម្ពីរយ៉ូហាន ១៤:៦ លោកយ៉ូហានបានប្រើពាក្យថា «ជាផ្លូវ»។ នៅក្នុងគម្ពីរ យ៉ូហាន ១:២៣ លោកយ៉ូហានដែលជាសិស្សសំណព្វ បានប្រើពាក្យនេះដើម្បីពិពណ៌នា ពីរបៀបដែល លោកយ៉ូហាន បាទីស្ទបានរៀបចំផ្លូវសម្រាប់ព្រះយេស៊ូវ។ ពាក្យថា «ជាសេចក្តីពិត» និង «ជាជីវិត» ក៏ជា ប្រធានបទសំខាន់ នៅក្នុងកណ្ឌគម្ពីរយ៉ូហានដែរ។ ដូច្នេះហើយ ការសិក្សារបស់យើងនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នឹងផ្តោតទៅលើគោលគំនិតនៃ «សេចក្តីពិត»។ សព្វថ្ងៃនេះ ការសិក្សាទៅលើប្រធានបទនេះ មានសារៈសំខាន់ណាស់។ នេះគឺដោយសារតែមនុស្សនៅគ្រប់ទីកន្លែង បានសង្ស័យនូវអ្វីដែលព្រះគម្ពីរ បានចែងអំពី «សេចក្តីពិត»។ \ No newline at end of file diff --git a/src/km/2024-04/10/05.md b/src/km/2024-04/10/05.md index f02634fbff..ce6f5dc398 100644 --- a/src/km/2024-04/10/05.md +++ b/src/km/2024-04/10/05.md @@ -1,7 +1,18 @@ --- -title: Lesson +title: ខ្ញុំជាសេចក្តីពិត date: 04/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +`សូមអានគម្ពីរយ៉ូហាន ១:១៤, ១៧; យ៉ូហាន ៨:៣២; យ៉ូហាន ១៤:៦ និងយ៉ូហាន ១៥:២៦។តើលោកយ៉ូហានបានភ្ជាប់គោលគំនិតនៃសេចក្តីពិតទៅនឹងព្រះយេស៊ូវដោយរបៀបណា?` + +យើងបានឃើញនៅក្នុងកណ្ឌគម្ពីរយ៉ូហានម្តងហើយម្តងទៀតថា លោកយ៉ូហានបានភ្ជាប់សេចក្តី ពិតទៅនឹងព្រះយេស៊ូវ ព្រះវរបិតារបស់ទ្រង់ ហើយនិងព្រះវិញ្ញាណបរិសុទ្ធ។ គាត់បានភ្ជាប់ព្រះយេស៊ូវ ទៅនឹងតួពន្លឺ មិនមែនទៅតួងងឹតនោះទេ (យ៉ូហាន ១:១-១៤; យ៉ូហាន ៣:១៩-២១)។ បន្ទាប់មក គាត់ បានភ្ជាប់ការកុហកទៅនឹងអារក្ស ហើយនិងអំពើបាប (យ៉ូហាន ៨:៤៤-៤៦)។ នៅក្នុងកណ្ឌគម្ពីរយ៉ូហាន សេចក្តីពិតមានអត្ថន័យលើសពីព័ត៌មាន និងតួលេខត្រឹមត្រូវទៅទៀត។ សេចក្តីពិតក៏ស្តីអំពីការគោរព ព្រះ និងការធ្វើនូវអ្វីដែលទ្រង់បានសូមពីយើងផងដែរ។ + +«មានមនុស្សជាច្រើននាក់ មានបំណងចង់ស្គាល់ព្រះដែលមានព្រះជន្មរស់។ មនុស្សទាំងនេះ ចង់បានព្រះ នៅក្នុងជីវិតរបស់ពួកគេ។ គោលគំនិត និងការសរសេររបស់មនុស្សលោក មិនអាចបំពេញ ចិត្តមនុស្សលោកបានឡើយ។ ពាក្យសម្តី និងការប្រឌិតរបស់មនុស្សលោក គ្មានតម្លៃនោះទេ។ ពួកគេ ត្រូវតែអានព្រះគម្ពីរ។ តាមរយៈព្រះគម្ពីរ ពួកគេនឹងបានឮព្រះមានបន្ទូលទៅកាន់ពួកគេ។ មនុស្សទាំងនេះ អាចនឹងបានឮត្រឹមតែគោលគំនិតរបស់មនុស្សលោកប៉ុណ្ណោះ។ ប៉ុន្តែ នៅពេលដែលពួកគេអានព្រះគម្ពីរ នោះពួកគេនឹងបានឮសំឡេងរបស់ព្រះ។ ដ្បិតព្រះអម្ចាស់អាចនឹងធ្វើឱ្យយើងមានវិញ្ញាណថ្មី និងអាច ប្រទានជីវិតអស់កល្បដល់យើង»។ ដកស្រង់ពី Ellen G. White, Christ’s Object Lessons, page 40, adapted។ + +សូមគិតអំពីអត្ថន័យ ដែលព្រះយេស៊ូវបានយល់ឃើញអំពីសេចក្តីពិត។ ព្រះយេស៊ូវជា «ព្រះបន្ទូល (ឡូហ្គូស)» ដែលនៅជាមួយនឹងព្រះតាំងតែពីដើមមក។ ព្រះយេស៊ូវបានបង្កើតរបស់គ្រប់យ៉ាង (យ៉ូហាន ១:១-៤)។ ព្រះយេស៊ូវជាតួអង្គម្នាក់ ជាមួយនឹងព្រះវរបិតាតាំងតែពីដើមមក។ ព្រះយេស៊ូវ និងព្រះវរបិតា បានស្របតាមគ្នាទៅវិញទៅមកយ៉ាងល្អឥតខ្ចោះ។ ព្រះយេស៊ូវក៏មាននាមថា «ខ្ញុំជា (I AM)» ផងដែរ។ ព្រះយេស៊ូវមិនបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកណាម្នាក់នោះទេ។ ផ្ទុយទៅវិញ របស់គ្រប់យ៉ាង បានរស់រាននៅលើផែនដីនេះ ដោយសារតែព្រះយេស៊ូវបានបង្កើតរបស់ទាំងអស់នោះ។ «ដ្បិតព្រះអង្គហើយ ដែលបង្កើតអ្វីទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទោះរាជបល្ល័ង្ក ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ អ្វីៗទាំងអស់កើតមកដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ» (កូឡូស ១:១៦, ១៧)។ + +ព្រះយេស៊ូវពិសេសលើសជាងអ្នកដែលនិយាយសេចក្តីពិតទៅទៀត ពីព្រោះទ្រង់គឺជាសេចក្តី ពិត។ សេចក្តីពិតមិនមែនជាគោលគំនិត ឬជាការប្រឌិតរបស់មនុស្សលោកនោះទេ។ សេចក្តីពិតគឺជាបុគ្គល ម្នាក់។ ហើយបុគ្គលម្នាក់នោះ គឺជាព្រះយេស៊ូវនោះឯង។ + +សេចក្តីពិតដែលព្រះយេស៊ូវ អាចនឹងដូចជាព្រះអាទិត្យដែលបានពន្លឺផែនដីទាំងមូលដូច្នោះដែរ (យ៉ូហាន ៨:១២)។ លោកស៊ី អេស ឡេវីស (C. S. Lewis) បាននិយាយថា «ខ្ញុំជឿសាសនាគ្រីស្ទ ទៅ តាមរបៀបដែលព្រះអាទិត្យបានរះ។ ខ្ញុំបានឃើញព្រះអាទិត្យរះ។ បន្ទាប់មក ព្រះអាទិត្យបានជួយឱ្យខ្ញុំមើលឃើញរបស់គ្រប់យ៉ាង»។ ដកស្រង់ពី «Is Theology Poetry?» (n. p.: Samizdat University Press, 2014), page 15, first presented in 1944។ + +ព្រះយេស៊ូវដែលជាសេចក្តីពិត បានជួយឱ្យយើងយល់អំពីជីវិត និងរបស់គ្រប់យ៉ាងនៅជុំវិញ យើង។ \ No newline at end of file diff --git a/src/km/2024-04/10/06.md b/src/km/2024-04/10/06.md index 867df0cdcd..af09fc0bec 100644 --- a/src/km/2024-04/10/06.md +++ b/src/km/2024-04/10/06.md @@ -1,7 +1,18 @@ --- -title: Lesson +title: ព្រះគម្ពីរ និងសេចក្តីពិត date: 05/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +កណ្ឌគម្ពីរយ៉ូហានបានប្រាប់យើង អំពីបុគ្គលដែលជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ គម្ពីរសញ្ញា ថ្មី និងគម្ពីរសញ្ញាចាស់ មានផ្នែកសំខាន់មួយនៅក្នុងការបង្រៀនយើងអំពីសេចក្តីពិត។ ព្រះគម្ពីរបានបង្រៀន យើងអំពីព្រះយេស៊ូវជាអ្នកណា ហើយនឹងអ្វីដែលទ្រង់ត្រូវយាងមកបំពេញ។ + +`សូមអានគម្ពីរយ៉ូហាន ៥:៣៨-៤០។ តើនៅក្នុងខទាំងនេះ ព្រះយេស៊ូវកំពុងតែមានបន្ទូលអំពី ព្រះគម្ពីរយ៉ាងដូចម្តេច?` + +ព្រះយេស៊ូវ និងសិស្សរបស់ទ្រង់ បានប្រើព្រះគម្ពីរម្តងហើយម្តងទៀត ដើម្បីបង្ហាញថា ទ្រង់ជា ព្រះអង្គសង្គ្រោះ។ ព្រះយេស៊ូវបានមានបន្ទូលថា «ប្រសិនបើអ្នករាល់គ្នាជឿដល់លោកម៉ូសេ អ្នករាល់គ្នា នឹងជឿដល់ខ្ញុំមិនខាន ព្រោះលោកបានចែងទុកអំពីខ្ញុំ ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្តីដែលលោកបាន ចែងទុកមកទេ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿពាក្យរបស់ខ្ញុំបាន?» (យ៉ូហាន ៥:៤៦, ៤៧)។ + +`សូមអានគម្ពីរលូកា ២៤:២៧។ តើហេតុអ្វីបានជាវាសំខាន់ម្ល៉េះ ដែលព្រះយេស៊ូវបានប្រើព្រះគម្ពីរ ដើម្បីបង្ហាញអំពីសារៈសំខាន់នៃកិច្ចការ ដែលទ្រង់បានបំពេញថ្វាយព្រះនោះ?` + +នៅក្នុងកណ្ឌគម្ពីរម៉ាថាយ ព្រះយេស៊ូវបានមានបន្ទូលនូវខមួយពីកណ្ឌគម្ពីរនិក្ខមនំ ហើយប្រាប់ ពួកមេដឹកនាំនៃសាសន៍យូដាយ៉ាងដូច្នេះថា៖ «ព្រះជាម្ចាស់មានព្រះបន្ទូលអំពីមនុស្សស្លាប់នឹងរស់ឡើង វិញ» (ម៉ាថាយ ២២:៣១)។ ទន្ទឹមគ្នានេះ លោកសាការីក៏បានមានប្រសាសន៍អំពីរឿង ដែលព្រះ «មានព្រះបន្ទូល តាមរយៈមាត់ពួកហោរាបរិសុទ្ធរបស់ព្រះអង្គពីជំនាន់ដើម» (លូកា ១:៧០) ផងដែរ។ លោក ពេត្រុសបានចែកចាយសេចក្តីអធិប្បាយ នៅក្នុងបុណ្យ នៃថ្ងៃទី៥០។ បុណ្យនៃថ្ងៃទី៥០ គឺជាគ្រាដែលព្រះ បានចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធមកលើពួកជំនុំ បន្ទាប់ពីព្រះយេស៊ូវបានយាងត្រឡប់ទៅកាន់ស្ថានសួគ៌ វិញ។ នៅក្នុងសេចក្តីអធិប្បាយរបស់គាត់ លោកពេត្រុសបានមានប្រសាសន៍ថា «បងប្អូនអើយ! បទគម្ពីរ ដែលព្រះវិញ្ញាណបរិសុទ្ធបានសម្តែងតាមរយៈព្រះបាទដាវីឌ ពីដំណើរយូដាស ជាអ្នកដែលនាំគេទៅចាប់ ព្រះយេស៊ូវ បទនោះត្រូវតែបានសម្រេច» (កិច្ចការ ១:១៦)។ + +ព្រះគម្ពីរមិនមែនជាសៀវភៅវិទ្យាសាស្ត្រ នៅឯសាលារៀននោះទេ។ ព្រះគម្ពីរមិនបានបកស្រាយ ពីរបៀបនៃការបំបែកផ្នែកតូចបំផុតនៃកោសិកាខួរក្បាល ឬបកស្រាយពីរបៀបដែលរាងកាយបានដំណើរការ នោះទេ។ ប៉ុន្តែ ព្រះគម្ពីរបានផ្តល់ឱ្យយើងនូវរបស់មួយ ដែលសំខាន់ជាងចំណេះដឹងរបស់មនុស្សលោក ទៅទៀត។ ព្រះគម្ពីរបានជួយឱ្យយើងយល់ថា យើងជាអ្នកណា និងយល់ពីមូលហេតុថា ហេតុអ្វីបានជា យើងនៅលើផែនដីនេះ។ ព្រះគម្ពីរក៏ដូចជាពន្លឺ ហើយពន្លឺនេះបានជួយឱ្យយើងមើលឃើញរបស់ផ្សេងៗ ទៀត។ បើសិនជាគ្មានពន្លឺទេ នោះយើងមិនអាចយល់ពីព្រះថា ទ្រង់ជាអ្នកណា យើងមកពីណា ហេតុអ្វី បានជាយើងនៅលើផែនដីនេះ និងជួយឱ្យយើងយល់ពីជីវិត នឹងអ្វីដែលត្រូវកើតនៅពេលអនាគតបានឡើយ។ + +`តើមានសេចក្តីពិតអ្វីខ្លះ ដែលអ្នកវិទ្យាសាស្ត្រមិនអាចបង្រៀនបាននោះ?` \ No newline at end of file diff --git a/src/km/2024-04/10/07.md b/src/km/2024-04/10/07.md index 063aea9c8c..00272b165a 100644 --- a/src/km/2024-04/10/07.md +++ b/src/km/2024-04/10/07.md @@ -3,5 +3,16 @@ title: ការសិក្សាបន្ថែម៖ date: 06/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +សូមអាន Ellen G. White, “ ‘The Light of Life,’ ” pages 463-475, in The Desire of Ages; E. Edward Zinke, “The Authority of the Bible and the Certainty of the Second Coming,” The Certainty of the Second Coming, pages 23-36។ + +ព្រះយេស៊ូវបានមានបន្ទូលថា «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក» (យ៉ូហាន ៨:១២)។ នៅពេលដែល ព្រះយេស៊ូវមានបន្ទូលនូវពាក្យពេចន៍ទាំងនេះ នោះទ្រង់ «ក៏ជាផ្នែកមួយនៃរោងឧបោសថ ដែលពួកសាសន៍ យូដាបានភ្ជាប់ជាមួយនឹងពិធីបុណ្យពិសេសរបស់សាសន៍យូដា ដែលមានឈ្មោះថាបុណ្យបារាំ។ នៅក្នុង ផ្នែកកណ្តាលនៃរោងឧបោសថនេះ មានចង្កៀង២ធំៗ។ បន្ទាប់ពីការថ្វាយតង្វាយនៅពេលល្ងាចរួចរាល់ ហើយ នោះពួកសង្ឃនឹងបំភ្លឺជើងទាន។ ពន្លឺពីចង្កៀងបានចែងចាំងមកលើទីក្រុងយេរូសាឡិម។ ចង្កៀង បានជួយឱ្យសាសន៍យូដានឹកចាំពីគ្រា ដែលព្រះបានដឹកនាំរាស្ត្ររបស់ទ្រង់ នៅក្នុងដុំពពកនៃពន្លឺដ៏សែន ខ្ពស់កាត់ទីរហោស្ថាន។ ពន្លឺនៃចង្កៀង បានជួយឱ្យពួកបណ្តាជន គិតពីការយាងមកវិញរបស់ព្រះអង្គសង្គ្រោះ ដែលព្រះបានសន្យាទុកមក។ នៅពេលល្ងាច នៅពេលដែលពួកសង្ឃបញ្ឆេះចង្កៀង នោះមនុស្សនៅក្នុង រោងឧបោសថបានពេញទៅដោយក្តីអំណរ . . . .។ + +«នៅពេលដែលចង្កៀងពីរោងឧបោសថ បានបំភ្លឺទីក្រុងយេរូសាឡិមរួចរាល់ហើយ នោះសាសន៍ អ៊ីស្រាអែលបានថ្លែងប្រាប់ អំពីសេចក្តីសង្ឃឹមដែលពួកគេមាន ទៅលើការយាងមកវិញរបស់ព្រះអង្គសង្គ្រោះ។ ពួកបណ្តាជនបានសង្ឃឹមថា ព្រះអង្គសង្គ្រោះនឹងយាងមកបំភ្លឺសាសន៍អ៊ីស្រាអែល ដោយប្រើពន្លឺរបស់ទ្រង់។ ព្រះយេស៊ូវបានយល់ឃើញថា ចង្កៀងក៏បានបង្រៀនពីសេចក្តីពិតនៃព្រះគម្ពីរសំខាន់មួយដែរ ពោលគឺថា៖ ព្រះយេស៊ូវក៏ប្រៀបដូចជាចង្កៀងនៅក្នុងរោងឧបោសថយ៉ាងដូច្នេះដែរ។ ព្រះយេស៊ូវជាអ្នកដែលបានប្រទាន ពន្លឺ ឬសេចក្តីពិតទាំងអស់ដល់យើង។ សេចក្តីពិតនៃព្រះគម្ពីរនេះ បានបំភ្លឺចិត្ត និងគំនិតរបស់មនុស្សលោក ដែលនៅលើផែនដីដ៏ងងឹតនេះ។ ចង្កៀងនៅក្នុងរោងឧបោសថ គឺជារូបស័ព្ទមួយដែលស័ក្តិសម។ ប៉ុន្តែ ព្រះអាទិត្យគួរតែជារូបស័ព្ទដែលស័ក្តិសមជាងនេះ ពីព្រោះព្រះយេស៊ូវបានដាក់ព្រះអាទិត្យនៅលើមេឃ ដោយព្រះហស្តទ្រង់ផ្ទាល់។ + +«នៅពេលនោះ គឺជាពេលព្រឹក។ ព្រះអាទិត្យបានរះនៅលើភ្នំអូលីវ។ កាំរស្មីនៃព្រះអាទិត្យ បាន ចាំងមកលើព្រះវិហារថ្មកែវ ហើយបណ្តេញពន្លឺតាមជញ្ជាំងពណ៌មាសនៃព្រះវិហារ។ បន្ទាប់មក ព្រះយេស៊ូវ បានចង្អុយទៅព្រះអាទិត្យ រួចមានបន្ទូលថា “ខ្ញុំជាពន្លឺបំភ្លឺពិភពលោក” នេះ (យ៉ូហាន ៨:១២)។ ដកស្រង់ពី Ellen G. White, The Desire of Ages, pages 463, 464, adapted។ + +**សំណួរពិភាក្សា** + +`យើងមានសេចក្តីពិតអ្វីខ្លះ ដែលយើងមិនអាចរៀនពីវិទ្យាសាស្ត្រនោះ? (ឧទាហរណ៍ ដូចជាសេចក្តីពិត នៃឈើឆ្កាង ឬការយាងមកជាលើកទី២របស់ព្រះយេស៊ូវជាដើម)។ តើហេតុអ្វីបានជាព្រះបង្ហាញសេចក្តីពិត នៃព្រះគម្ពីរទាំងនេះ ឱ្យយើងបានឃើញយ៉ាងដូច្នេះ?` + +`លុយស៊ីហ្វ័រជាទេវតាមួយអង្គដ៏ល្អឥតខ្ចោះ។ វាបានដឹងព័ត៌មានយ៉ាងច្រើន អំពីព្រះ និងអត្តសញ្ញាណរបស់ ទ្រង់។ ប៉ុន្តែ លុយស៊ីហ្វ័របានប្រឆាំងទាស់នឹងព្រះវិញ។ តើការធ្លាក់ចូលទៅក្នុងអំពើបាបរបស់លុយស៊ីហ្វ័រ បានបង្រៀនយើងអ្វីខ្លះ អំពីសេរីភាពនៃការជ្រើសរើសនោះ? យើងក៏ទទួលបានសេរីភាពនៃជ្រើសរើសដដែលនេះដែរ។ ប៉ុន្តែ តើហេតុអ្វីបានជាយើងត្រូវតែជ្រើសរើសថ្វាយជីវិតរបស់យើង ដល់ព្រះយេស៊ូវគ្រប់វិនាទីយ៉ាងដូច្នេះ?` \ No newline at end of file diff --git a/src/km/2024-04/10/inside-story.md b/src/km/2024-04/10/inside-story.md index c59247c902..39771c477b 100644 --- a/src/km/2024-04/10/inside-story.md +++ b/src/km/2024-04/10/inside-story.md @@ -3,5 +3,18 @@ title: រឿងខ្លី date: 06/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +### ការជូនអំណោយដល់ស្ត្រីម្នាក់ ដែលបានស្លៀកពាក់យ៉ាងសមរម្យ + +ស្ត្រីម្នាក់ដែលបានស្លៀកពាក់យ៉ាងសមរម្យ បានបើករថយន្តចូលទៅក្នុងកន្លែងដាក់រថយន្តនៃ ខនហ្វឺរិនម៉ាដាលេណាអាប់អាប់ភឺរ (Seventh-day Adventist Church) នៅក្នុងទីក្រុងបូហ្គូតា (Bogota) ប្រទេសកូឡំុប៊ី។ នាងបានសួរអ្នកយាមរថយន្តថា «អ៊ំប្រុស តើលោកអ៊ំជាអ្នកគ្រីស្ទានមែនទេ?»។ លោក រ៉ូបេន ខេមផុស (Ruben Campos) ដែលមានអាយុ៥២ឆ្នាំ បានតបទៅវិញថា «បាទក្មួយស្រី»។ នាង បានសួរទៀតថា «តើលោកអ៊ំជឿនិកាយណាដែរ?»។ គាត់បានឆ្លើយថា «ពួកយើងគឺជាអ្នកសេវេនដេយ អាត់វេនទីស្ទ តើក្មួយមានការអ្វីចង់ឱ្យអ៊ំជួយមែន?»។ នាងបានឆ្លើយថា «អូ អត់អីទេលោកអ៊ំ គ្រាន់តែមាន គេប្រាប់ខ្ញុំថា អ្នកអាត់វេនទីស្ទមិនចូលចិត្តជួយអ្នកដទៃប៉ុណ្ណោះ»។ លោករ៉ូបេនបានភ្ញាក់ផ្អើល រួចនិយាយ ថា «អ៊ំមិនដឹងថា ក្មួយឮពាក្យនេះមកពីណានោះទេ ប៉ុន្តែ បើក្មួយមានអ្វីចង់ឱ្យពួកយើងជួយ ពួកយើងចាំ ជួយក្មួយជានិច្ចណា»។ ស្ត្រីម្នាក់នោះបានសួរថា តើនាងអាចចតរថយន្តរបស់នាងនៅក្នុងកន្លែងចតរថយន្ត នៃព្រះវិហារបានដែរឬទេ។ ផ្ទះរបស់នាងនៅក្បែរនោះ ប៉ុន្តែ ផ្ទះនោះគ្មានកន្លែងចតរថយន្តនោះឡើយ ដូច្នេះហើយ បានជានាងមានអារម្មណ៍ថា ការចតរថយន្តរបស់នាងនៅតាមដងផ្លូវនៅពេលយប់ពុំមាន សុវត្ថិភាពនោះឡើយ។ + +លោករ៉ូបេនបាននិយាយទៀតថា «មានអី ក្មួយអាចចតឡាននៅទីនេះបាន»។ នាងបានសួរថា «តើលោកអ៊ំគិតតម្លៃចតយ៉ាងណាដែរ?»។ លោករ៉ូបេនបានតបមកថា «ពួកយើងមិនគិតថ្លៃអ្វីឡើយ ពីព្រោះ ការដែលក្មួយចតឡាននេះ គឺជាអំណោយដែលពួកយើងជូនដល់ក្មួយ»។ ស្រ្តីម្នាក់បានឧទានថា «អរគុណ លោកអ៊ំ ខ្ញុំសុំឱបលោកអ៊ំមួយ»។ + +នៅយប់នោះ ស្ត្រីម្នាក់នោះបានចតរថយន្តរបស់នាងនៅក្នុងកន្លែងចតរថយន្ត។ នាងបានយក រថយន្តមកចតក្នុងព្រះវិហារនៅយប់បន្ទាប់ទៀត។ លុះដល់យប់ទី៣ នោះនាងបានសូមលោករ៉ូបេននូវព្រះគម្ពីរមួយក្បាល។ បន្ទាប់មក អ្នកទាំង២នាក់បានចាប់ផ្តើមសិក្សាព្រះគម្ពីរ។ ខណៈពេលដែលពួកគេបាន សិក្សាព្រះគម្ពីរ នោះលោករ៉ូបេនបានយកកៅអ៊ីមកឱ្យនាង ចំណែកឯគាត់វិញ អង្គុយនៅក្នុងស្តង់របស់ គាត់។ មួយខែក្រោយមក ស្ត្រីម្នាក់នោះបាននិយាយថា នាងចង់ណែនាំលោករ៉ូបេនឱ្យស្វាមីរបស់នាង បានស្គាល់។ នាងបានហៅទូរស័ព្ទទៅកាន់ស្វាមីរបស់នាង ដោយនិយាយថា «លោកអ៊ំម្នាក់នេះឯង ដែល + +ខ្ញុំកំពុងតែសិក្សាព្រះគម្ពីរជាមួយនឹងគាត់ និងចង់ជ្រមុជទឹកនោះ»។ ស្វាមីរបស់ស្ត្រីម្នាក់នេះ ជាមន្ត្រីយោធា ជាន់ខ្ពស់របស់ប្រទេសកូឡុំប៊ី ហើយគាត់កំពុងតែបំពេញ ការងារបណ្តោះអាសន្ននៅឯបរទេស។ គាត់បាន ប្រាប់លោករ៉ូបេនថា គាត់ក៏ចង់សិក្សាព្រះគម្ពីរផងដែរ»។ គាត់បាននិយាយថា «លោកអ៊ំ ចាំខ្ញុំត្រឡប់ទៅ ប្រទេសកូឡុំប៊ីវិញសិន ចាំយើងចាប់ផ្តើមសិក្សាព្រះគម្ពីរ ទាំងអស់គ្នា»។ + +ប្រហែលជាលោករ៉ូបេនជាអ្នកយាមរថយន្តដែលសប្បាយចិត្តជាងគេបំផុតនៅក្នុងប្រទេសកូឡុំប៊ី ហើយមើលទៅ នៅពេលដែលស្ត្រីម្នាក់នេះបានជ្រមុជទឹកនៅក្នុងព្រះវិហារសេវេនដេយអាត់វេនទីស្ទនៃ ទីក្រុងបូហ្គូតានោះ។ បច្ចុប្បន្ននេះ លោករ៉ូបេនកំពុងតែរង់ចាំឱ្យស្វាមីរបស់នាងត្រឡប់ពីបរទេសវិញសិន ដើម្បីនឹងសិក្សាព្រះគម្ពីរ»។ + +ព្រះយេស៊ូវបានចូលរួមនៅក្នុងបេសកកម្មផ្សាយដំណឹងល្អ តាមរយៈការបម្រើអ្នកដទៃ។ ទ្រង់ បានមានបន្ទូលថា «កូនមនុស្សក៏ដូច្នោះដែរ លោកបានមកមិនមែនឲ្យគេបម្រើលោកទេ គឺលោកមកបម្រើ គេវិញ» (ម៉ាថាយ ២០:២៨)។ ដូច្នេះហើយ លោករ៉ូបេនបានធ្វើតាមគំរូរបស់ទ្រង់។ លោករ៉ូបេនដែលបាន + +ធ្វើការនៅក្នុងនាមជាអ្នកយាមរថយន្តអស់រយៈពេល៨ឆ្នាំ បាននិយាយថា «ពួកយើង អាចមានឥទ្ធិពលទៅលើជីវិតនៃមនុស្សជាច្រើននាក់ គ្រាន់តែមុននិងក្រោយប៉ុណ្ណោះ ដូច្នេះហើយ លោកអ្នកត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីបម្រើអ្នកដទៃ មិនថាពួកគេ ជាអ្នកណា ឬនៅកន្លែងណានោះឡើយ។ \ No newline at end of file diff --git a/src/km/2024-04/11/01.md b/src/km/2024-04/11/01.md index ed0d832868..ee9a12a9c7 100644 --- a/src/km/2024-04/11/01.md +++ b/src/km/2024-04/11/01.md @@ -3,5 +3,14 @@ title: ព្រះវរបិតា ព្រះរាជបុត្រា date: 07/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +### អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ +យ៉ូហាន ៣:១៦, ១៧; លោកុប្បត្តិ ៣:៧-៩; យ៉ូហាន ៧:១៦; យ៉ូហាន ១:១០-១៣; យ៉ូហាន ១៧:១-២៦។ + +>

ខចងចាំ៖

+> «ប៉ុន្តែ ព្រះដ៏ជាជំនួយ គឺព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មកក្នុងនាមខ្ញុំ ទ្រង់នឹង បង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយរំឭកអស់ទាំងអ្វីៗដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាផង» (យ៉ូហាន ១៤:២៦)។ + +កណ្ឌគម្ពីរយ៉ូហានបានបង្ហាញយើង នូវគោលគំនិតសំខាន់ៗជាច្រើន។ លោកយ៉ូហានបាន ពិពណ៌នាអំពីបាដិហារ្យ ដែលព្រះយេស៊ូវបានធ្វើ ដើម្បីបង្ហាញយើងថា ព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ ដែលព្រះសន្យាទុកមក។ លោកយ៉ូហានក៏បានចែកចាយ នូវអ្វីដែលអ្នកដទៃបាននិយាយគ្នា អំពីព្រះយេស៊ូវ ផងដែរ ដើម្បីបង្ហាញយើងថា ព្រះយេស៊ូវជាអ្នកណា។ ព្រះយេស៊ូវបានប្រើការប្រកាសថា «ខ្ញុំជា» ចំនួន ៧ដង ដើម្បីបង្ហាញយើងថា ទ្រង់ជាព្រះ។ + +នៅក្នុងកណ្ឌគម្ពីរយ៉ូហាន ត្រៃសរណគមន៍របស់ព្រះ ជាគោលគំនិតសំខាន់មួយទៀត។ ត្រៃសរណគមន៍របស់ព្រះ គឺជាព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងបទគម្ពីរយ៉ូហាន ជំពូក១ លោកយ៉ូហានបានប្រាប់យើង អំពីសមាជិក៣នាក់នៃត្រៃសរណគមន៍របស់ព្រះ (យ៉ូហាន ១:១-៤, ១៤, ១៨, ៣២-៣៤)។ ជាច្រើនរយឆ្នាំមកនេះ មនុស្សលោកបានព្យាយាមស្វែងយល់ពីត្រៃសរណគមន៍ របស់ព្រះ។ ប៉ុន្តែ ដោយសារតែយើងមិនអាចយល់ពីការនេះបានទាំងអស់ នោះមនុស្សជាច្រើនបានបដិសេធសេចក្តីពិតនៃព្រះគម្ពីរនេះ។ គោលគំនិតនេះ ជាគោលគំនិតខុសឆ្គង។ តាមពិតទៅ យើងមិន គួរបដិសេធរឿងអ្វីមួយ ដោយសារតែយើងមិនអាចយល់ពីរឿងនោះទាំងស្រុងនោះឡើយ។ + +លោកយ៉ូហានបានមានប្រសាសន៍ថា ប្រសិនបើលោកអ្នកចង់យល់អំពីព្រះ នោះលោកអ្នក ត្រូវតែសម្លឹងមើលព្រះយេស៊ូវ និងសម្លឹងមើលនូវអ្វីដែលព្រះគម្ពីរបានបង្រៀនយើងអំពីព្រះ។ បន្ទាប់មក លោកអ្នកនឹងបានយល់អំពីទំនាក់ទំនង រវាងសមាជិក៣នាក់នៅក្នុងត្រៃសរណគមន៍របស់ព្រះ នៅក្នុង មនុស្សលោក និងនៅក្នុងចំណោមយើងរាល់គ្នា។ មេរៀននៅក្នុងសប្តាហ៍នេះ យើងនឹងក្រឡេកមើល នូវអ្វីដែលកណ្ឌគម្ពីរយ៉ូហានបានប្រាប់យើងអំពីត្រៃសរណគមន៍របស់ព្រះ តាមរយៈសេចក្តីអធិប្បាយ ចុងក្រោយរបស់ព្រះយេស៊ូវ (យ៉ូហាន ជំពូក១៣-១៧)។ \ No newline at end of file diff --git a/src/km/2024-04/11/02.md b/src/km/2024-04/11/02.md index 6f465ab55a..ec01af14a6 100644 --- a/src/km/2024-04/11/02.md +++ b/src/km/2024-04/11/02.md @@ -1,7 +1,24 @@ --- -title: Lesson +title: ព្រះវរបិតារបស់យើង ដែលគង់នៅឯស្ថានសួគ៌ date: 08/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +កណ្ឌគម្ពីរយ៉ូហានបានចាប់ផ្តើម ពីរបៀបដែលជីវិតបានកកើតឡើង។ ព្រះគម្ពីរបានចាប់ផ្តើមឡើង ជាមួយនឹងរឿងដដែលនេះ។ គឺថា «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី» (លោកុប្បត្តិ ១:១)។ ឬអាចនិយាយបានថា៖ កាលដើមដំបូងឡើយ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធបានបង្កើតផ្ទៃមេឃ និងផែនដី។ លោកយ៉ូហានបានហៅព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធទាំង៣អង្គនេះថា ជាត្រៃសរណគមន៍របស់ព្រះ។ ត្រៃសរណគមន៍របស់ព្រះបានបង្កើតរបស់គ្រប់យ៉ាង។ ព្រះទាំង៣អង្គនេះ បានបង្កើតភពទាំងអស់នៅលើលំហអាកាស ព្រមទាំងភាវមានជីវិតទាំងអស់ ដែលរស់នៅ លើភពទាំងនោះផង។ ព្រះបានបង្កើតមនុស្សលោក នៅក្នុងភពផែនដីនេះរបស់យើង។ ព្រះបានបង្កើត មនុស្សលោក សម្រាប់គោលបំណងដ៏ពិសេសមួយដែលថា៖ ព្រះទ្រង់ចង់ឱ្យយើងរស់នៅប្រកបដោយក្តី ស្រឡាញ់ ភាពសុខសាន្តជាមួយនឹងទ្រង់ និងជាមួយនឹងគ្នាទៅវិញទៅមក។ + +គួរឱ្យសោកស្តាយណាស់ លុយស៊ីហ្វ័របាននាំអំពើបាបមកកាន់ផែនដីនេះ។ អំពើបាបបានបំបែក ទំនាក់ទំនងដែលយើងមានជាមួយនឹងព្រះ។ ដូច្នេះហើយ ព្រះយេស៊ូវក្លាយមកជាមនុស្សលោក ដើម្បីជួយ ឱ្យយើងបានយល់ពីព្រះ និងសង្គ្រោះយើងចេញពីអំពើបាប។ + +ខណៈដែលព្រះយេស៊ូវមានព្រះជន្មរស់នៅលើផែនដីនេះ នោះទ្រង់បានគោរពតាមព្រះវរបិតា របស់ទ្រង់។ ព្រះយេស៊ូវបានមានបន្ទូលថា «ព្រះវរបិតា និងខ្ញុំ គឺតែមួយ» ទេ (យ៉ូហាន ១០:៣០)។ ព្រះយេស៊ូវក៏បានមានបន្ទូលថា «ព្រះវរបិតាគង់នៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងព្រះវរបិតា» (យ៉ូហាន ១០:៣៨) ដូច្នះហើយ «បើខ្ញុំមិនធ្វើកិច្ចការរបស់ព្រះវរបិតាខ្ញុំទេ នោះកុំជឿខ្ញុំអី» (យ៉ូហាន ១០:៣៧)។ + +**តើព្រះវរបិតាបានធ្វើអ្វីខ្លះ? ដើម្បីឆ្លើយសំណួរនេះ សូមអានខខាងក្រោម។** + +`យ៉ូហាន ៣:១៦, ១៧; យ៉ូហាន ៦:៥៧` + +`យ៉ូហាន ៥:២២, ៣០` + +`យ៉ូហាន ៦:៣២; យ៉ូហាន ១៤:១០, ២៤` + +`យ៉ូហាន ៦:៤៥` + +`យ៉ូហាន ១៥:១៦; យ៉ូហាន ១៦:២៣` + +`តើខទាំងនេះបានបង្ហាញយើងអ្វីខ្លះ អំពីទំនាក់ទំនងរវាងព្រះយេស៊ូវ និងព្រះវរបិតានោះ? ព្រះវរបិតាបានប្រទានអំណោយទានដ៏ល្អឥតខ្ចោះរបស់ទ្រង់ ដើម្បីសង្គ្រោះយើងចេញពីអំពើបាប។ តើសេចក្តីពិតនៃព្រះគម្ពីរនៅត្រង់នេះ បានបង្រៀនអំពីសេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះយើងនោះ យ៉ាងដូចម្តេច?` \ No newline at end of file diff --git a/src/km/2024-04/11/03.md b/src/km/2024-04/11/03.md index 8e5f076ac3..55f9b77b14 100644 --- a/src/km/2024-04/11/03.md +++ b/src/km/2024-04/11/03.md @@ -1,7 +1,18 @@ --- -title: Lesson +title: ព្រះយេស៊ូវ និងព្រះវរបិតា date: 09/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +យើងបានឃើញរួចមកហើយថា ត្រៃសរណគមន៍របស់ព្រះ គឺជាព្រះ៣អង្គរួមមកតែមួយ ដែល មាន៖ ព្រះវរបិតា១ ព្រះរាជបុត្រា១ និងព្រះវិញ្ញាណបរិសុទ្ធ១។ ត្រៃសរណគមន៍របស់ព្រះ បានបង្កើតយើង ដើម្បីហេតុផលដ៏សំខាន់មួយ។ ព្រះបានបង្កើតយើង ដើម្បីឱ្យយើងមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹង ទ្រង់ (លោកុប្បត្តិ ១:២៦, ២៧)។ ប៉ុន្តែ អំពើបាបបានបំបែកទំនាក់ទំនងនេះ។ យើងអាចមើលឃើញពីរបៀប ដែលអំពើបាបបានបំបែកទំនាក់ទំនងរបស់យើងជាមួយនឹងព្រះ ដូចដែលយើងបានឃើញយ៉ាងច្បាស់ នៅក្នុងរឿងនៃសួនច្បារអេដែននោះដែរ។ + +`សូមអានរឿងនៅក្នុងគម្ពីរលោកុប្បត្តិ ៣:៧-៩។ តើរឿងនេះបានបង្ហាញបញ្ហា ដែលអំពើបាបបានបង្កនោះយ៉ាងដូចម្តេច? តើវាមានន័យយ៉ាងណាដែលថា ព្រះជាអ្នកដែលបានស្វែងរកលោកអ័ដាម និងនាងអេវ៉ា ប៉ុន្តែ ពួកគេមិនបានស្វែងរកទ្រង់នោះ?` + +ត្រៃសរណគមន៍របស់ព្រះ បានប្រទាននូវការព្យាបាលមនុស្សលោកទាំងអស់ចេញពីអំពើបាប។ ព្រះបានប្រទានអំណោយទាននេះ ដល់មនុស្សគ្រប់គ្នា។ ដូច្នេះហើយ ព្រះយេស៊ូវដែលជាព្រះបន្ទូល បាន ប្រសូតនៅក្នុងរូបកាយនៃមនុស្សលោក។ ព្រះយេស៊ូវបានស្នាក់នៅក្នុងចំណោមពួកគេ និងបានបង្ហាញយើង ពីសិរីល្អរបស់ព្រះ (យ៉ូហាន ១:១៤-១៨)។ ព្រះយេស៊ូវបានបង្ហាញយើងពីសេចក្តីស្រឡាញ់ និងព្រះគុណ របស់ទ្រង់។ ព្រះយេស៊ូវបានយាងមកប្រកាសអំពីសិរីល្អរបស់ព្រះ ដើម្បីឱ្យទំនាក់ទំនងប្រេះស្រាំរបស់យើង ជាមួយនឹងព្រះបានផ្សះផ្សា និងបង្កើតជាថ្មី។ អ្នកណាដែលបានទទួលយកការប្រកាសនេះ ដោយជំនឿទាំងអស់ដែលព្រះយេស៊ូវបានប្រទានឱ្យ ពួកគេអាចនឹងទទួលទំនាក់ទំនងថ្មីជាមួយនឹងព្រះវរបិតា។ + +សូមអានខទាំងនេះ៖ យ៉ូហាន ១:១, ២; យ៉ូហាន ៥:១៦-១៨; យ៉ូហាន ៦:៦៩; យ៉ូហាន ១០:១០, ៣០; យ៉ូហាន ២០:២៨។ + +«នៅក្នុងព្រះយេស៊ូវ មានជីវិតដែលគ្មានអ្នកណាម្នាក់ជាអ្នកឱ្យទ្រង់នោះទេ។ ព្រះយេស៊ូវមិនបាន ខ្ចី ឬទទួលបានជីវិតពីបុគ្គលដទៃទៀតនោះឡើយ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 530, adapted។ ព្រះយេស៊ូវដែលជាព្រះរាជបុត្រា «លះបង់អ្វីៗគ្រប់យ៉ាង» ដែលជារបស់ទ្រង់នៅ ឯស្ថានសួគ៌ មកយកសភាពជាមនុស្សលោកម្នាក់ (ភីលីព ២:៧, បកប្រែថ្មី)។ «ព្រះយេស៊ូវជាព្រះ។ សេចក្តី ដែលថា ព្រះយេស៊ូវជាព្រះនេះ បានផ្តល់ឱ្យអ្នកគ្រីស្ទាន នូវក្តីសង្ឃឹមនៃជីវិតអស់កល្បដែលព្រះយេស៊ូវបានប្រទានដល់ពួកគេ»។ ដកស្រង់ពី The Desire of Ages, page 530, adapted។ + +មនុស្សលោកមិនបានស្គាល់ព្រះនោះទេ (យ៉ូហាន ១៧:២៥)។ ដូច្នេះហើយ បានជាព្រះប្រទាន ព្រះរាជបុត្រាតែមួយគត់របស់ទ្រង់ (យ៉ូហាន ៩:៤; យ៉ូហាន ១៦:៥) ដើម្បីជួយឱ្យមនុស្សលោកស្គាល់ថា ព្រះវរបិតាជាអ្នកណា។ + +`អ្នកដែលមិនបានជឿទៅលើព្រះ បានសរសេរថា៖ «យើងដែលជាមនុស្សលោក គ្មានសង្ឃឹមថា យើងនឹងទទួលបានជំនួយពីឋានផ្សេង ដើម្បីជួយសង្គ្រោះយើងចេញពីខ្លួនយើងនោះឡើយ»។ តើសេចក្តី ពិតនៃព្រះគម្ពីរបានបង្ហាញអ្វីខ្លះ ដែលបានបង្ហាញយើងថា បុរសម្នាក់នេះមានកំហុសធ្ងន់នោះ?` \ No newline at end of file diff --git a/src/km/2024-04/11/04.md b/src/km/2024-04/11/04.md index fdfa4d7102..30e5e0f79e 100644 --- a/src/km/2024-04/11/04.md +++ b/src/km/2024-04/11/04.md @@ -1,7 +1,16 @@ --- -title: Lesson +title: ការស្គាល់ព្រះរាជបុត្រា ក៏ដូចជាការស្គាល់ព្រះវរបិតាដែរ date: 10/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +លោកយ៉ូហានបានប្រាប់យើងពីរបៀបដែលព្រះយេស៊ូវ ជាព្រះរាជបុត្រា បានធ្វើកិច្ចការដែល បានបង្ហាញយើងពីព្រះវរបិតា។ ព្រះយេស៊ូវបានបង្ហាញយើង ពីទំនាក់ទំនងរបស់ព្រះជាមួយនឹងមនុស្ស ជាតិ។ គម្ពីរយ៉ូហាន ១:១៨ បានប្រាប់យើងថា ព្រះយេស៊ូវបានបង្ហាញយើងថា ព្រះវរបិតាជាអ្នកណា។ ពាក្យថា «សម្តែង» បានប្រែមកពីពាក្យថា «អ៊ិចស្សេហ្គូម៉ៃ (exegomai)» ជាភាសាក្រេក។ «អ៊ិចស្សេហ្គូម៉ៃ» មានន័យថា «បកស្រាយ»។ ព្រះយេស៊ូវបានសម្តែង ឬបកស្រាយថា ព្រះជាអ្នកណាម្តងហើយម្តងទៀត។ ពាក្យថា «ព្រះវរបិតា» បានប្រែមកពីពាក្យថា «ផាធឺរ (pater)» ជាភាសាក្រេក។ នៅក្នុងកណ្ឌគម្ពីរយ៉ូហាន លោកយ៉ូហានបានសរសេរពាក្យថា «ព្រះវរបិតា» ចំនួន១៣៦ដង នៅក្នុងកណ្ឌគម្ពីរយ៉ូហាន និងចំនួន ១៨ដង នៅក្នុងសំបុត្រ៣ទៀតរបស់គាត់។ ចំនួនសរុបនៃពាក្យនេះ មានចំនួនលើសពី១ភាគ៣នៃគម្ពីរ សញ្ញាថ្មី។ សេចក្តីអធិប្បាយចុងក្រោយរបស់ព្រះយេស៊ូវ គឺជាជំពូកចម្បងនៅក្នុងព្រះគម្ពីរដែលព្រះយេស៊ូវ បានបង្ហាញយើងពីព្រះវរបិតា។ + +នៅពេលដែលព្រះយេស៊ូវមានព្រះជន្មរស់នៅលើផែនដីនេះ នោះទ្រង់ជាគំរូ ឬរូបចម្លងរបស់ ព្រះវរបិតា។ ព្រះយេស៊ូវបានយាងមកផែនដីនេះ ដើម្បីរស់នៅ នៅក្នុងរូបកាយនៃមនុស្សលោក ដែលជា ផែនការរបស់ព្រះវរបិតា។ ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់មានបំណងចង់ធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផ្គាប់ ព្រះវរបិតារបស់ទ្រង់ មិនមែនផ្គាប់អង្គទ្រង់ឡើយ (យ៉ូហាន ៥:៣០)។ សេចក្តីប្រកាសនេះ បានបង្ហាញ យើងថា ព្រះយេស៊ូវបានថ្វាយជីវិតរបស់ទ្រង់ដល់ព្រះទាំងស្រុង។ + +ព្រះយេស៊ូវក៏បានមានបន្ទូលថា ព្រះបានចាត់ឱ្យទ្រង់មកបញ្ចប់កិច្ចការរបស់ព្រះ។ កិច្ចការរបស់ ព្រះ គឺជាការសង្គ្រោះមនុស្សមានបាប។ ដ្បិតព្រះវរបិតាបានទតឃើញ និងបានទទួលយកកិច្ចការដែល ព្រះយេស៊ូវបានធ្វើ (យ៉ូហាន ៥:៣៦-៣៨)។ + +ព្រះយេស៊ូវបានប្រកាសថា ព្រះវរបិតាបានចាត់ឱ្យទ្រង់មក ដើម្បីឱ្យបានជាបុគ្គលមួយគត់ ដែល អាចជួយមនុស្សលោកឱ្យចូលមករកព្រះ (យ៉ូហាន ៦:៤០, ៤៤)។ ព្រះវរបិតាចង់ឱ្យមនុស្សលោកទទួល បានជីវិតអស់កល្ប។ ជីវិតនេះ មានប្រភពមកពីព្រះយេស៊ូវ ដែលទ្រង់បានសន្យា ទ្រង់នឹងប្រោសយើងឱ្យរស់ពីស្លាប់ឡើងវិញ នៅពេលដែលទ្រង់យាងមកជាលើកទី២នោះ។ + +`តើខគម្ពីរខាងក្រោមនេះ បានបង្រៀនយើងអំពីទំនាក់ទំនងរវាងព្រះយេស៊ូវ និងព្រះវរបិតាយ៉ាងដូចម្តេចខ្លះ? សូមអានយ៉ូហាន ៧:១៦; យ៉ូហាន ៨:៣៨; យ៉ូហាន ១៤:១០, ២៣; យ៉ូហាន ១៥:១, ៩, ១០; យ៉ូហាន ១៦:២៧, ២៨; យ៉ូហាន ១៧:៣។` + +ព្រះយេស៊ូវបានមានបន្ទូលនូវពាក្យពេចន៍ភ្ញាក់ផ្អើលមួយចំនួន ស្តីអំពីទំនាក់ទំនងរបស់ព្រះជាមួយនឹងព្រះវរបិតា។ ព្រះយេស៊ូវបានប្រកាសថា ការបង្រៀនទាំងអស់របស់ទ្រង់ គឺជាការបង្រៀនរបស់ ព្រះវរបិតា។ ព្រះយេស៊ូវក៏បានមានបន្ទូលថា បើសិនជាយើងបានជឿទៅលើទ្រង់ នោះក៏ដូចជាយើងបាន ជឿទៅលើព្រះវរបិតាដែរ។ ព្រះបន្ទូល និងបាដិហារ្យទាំងអស់របស់ព្រះយេស៊ូវ មានប្រភពមកពីព្រះវរបិតា។ ព្រះយេស៊ូវ និងព្រះវរបិតាបានរួបរួមគ្នា តាមរយៈសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវ និងព្រះវរបិតាមានចំពោះ មនុស្សលោក។ ព្រះយេស៊ូវ និងព្រះវរបិតាបានរួបរួមគ្នាធ្វើការ ដើម្បីសង្គ្រោះមនុស្សលោក។ ពាក្យពេចន៍ ទាំងអស់នេះ ដែលព្រះយេស៊ូវបានបង្ហាញថា ទ្រង់ និងព្រះវរបិតារបស់ទ្រង់មានព្រះដំរិះ និងព្រះទ័យ ស្រដៀងគ្នាមែនទែន។ \ No newline at end of file diff --git a/src/km/2024-04/11/05.md b/src/km/2024-04/11/05.md index 67bca33be3..b99578875b 100644 --- a/src/km/2024-04/11/05.md +++ b/src/km/2024-04/11/05.md @@ -1,7 +1,16 @@ --- -title: Lesson +title: ព្រះវិញ្ញាណបរិសុទ្ធ date: 11/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +ព្រះវិញ្ញាណបរិសុទ្ធមិនបានបង្ហាញអង្គទ្រង់ច្រើនប៉ុន្មាន ដូចជាព្រះវរបិតា និងព្រះរាជបុត្រានោះ ទេ។ ប៉ុន្តែ ជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធ សំខាន់ណាស់ដល់ភាពជោគជ័យនៃកិច្ចការរបស់ព្រះយេស៊ូវ នោះ។ + +`សូមអានគម្ពីរយ៉ូហាន ១:១០-១៣។ តើខទាំងនេះ បានបង្រៀនយើងអ្វីខ្លះ អំពីសារៈសំខាន់ នៃព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងកិច្ចការរបស់ព្រះ ខាងឯការផ្លាស់ប្តូរចិត្តរបស់យើង និងខាងឯកិច្ចការសង្គ្រោះ យើងនោះ?` + +នៅក្នុងបទគម្ពីរយ៉ូហាន ជំពូក១ យើងអាចមើលឃើញថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជាកិច្ចការដ៏សំខាន់បំផុត នៅក្នុងផែនការដែលព្រះបានរៀបចំ ដើម្បីសង្គ្រោះមនុស្សមានបាប។ លោក យ៉ូហានបានប្រាប់យើងថា មនុស្សគ្រប់គ្នាដែលបានជឿទៅលើព្រះយេស៊ូវ បានក្លាយមកជាកូនរបស់ព្រះ។ ពួកគេនឹងក្លាយ «ជាកូនដែលមិនមែនកើតមកពីឈាម ពីប្រាថ្នាខាងរូបសាច់ ឬពីចំណង់របស់មនុស្សឡើយ គឺកើតមកពីព្រះវិញ» (យ៉ូហាន ១:១៣)។ ការផ្លាស់ប្តូរនេះ មានប្រភពមកពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ + +`តើគម្ពីរយ៉ូហាន ៣:៥-៨; យ៉ូហាន ៦:៦៣; យ៉ូហាន ១៤:២៦; យ៉ូហាន ១៥:២៦ និងយ៉ូហាន ១៦:៧-១១ បានបង្រៀនយើងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្តេចខ្លះ?` + +«ព្រះយេស៊ូវបានបកស្រាយប្រាប់សិស្សរបស់ទ្រង់ អំពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ ព្រះយេស៊ូវ ចង់ឱ្យចិត្តនៃសិស្សរបស់ទ្រង់ បានពេញទៅដោយសេចក្តីអំណរ និងសេចក្តីសង្ឃឹមដែលបានបំពេញព្រះទ័យ របស់ទ្រង់។ ព្រះយេស៊ូវមានព្រះទ័យសោមនស្ស ដោយសារតែជំនួយដែលទ្រង់បានប្រទានដល់ពួកជំនុំ របស់ទ្រង់។ ព្រះវិញ្ញាណបរិសុទ្ធ ជាអំណោយទានដ៏សំខាន់បំផុត ដែលព្រះយេស៊ូវអាចសូមពីព្រះវរបិតា ឱ្យប្រទានដល់រាស្ត្ររបស់ទ្រង់។ ព្រះវិញ្ញាណបានប្រទានជីវិតថ្មីដល់រាស្ត្ររបស់ទ្រង់។ បើគ្មានអំណោយទាន នេះទេ នោះការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង នឹងមិនអាចសង្គ្រោះអ្នកណាម្នាក់បានឡើយ។ អំណាចនៃសេចក្តីអាក្រក់នឹងកាន់តែអាក្រក់ឡើងៗ។ មនុស្សនឹងជ្រើសរើសបម្រើសេចក្តីអាក្រក់ និងបម្រើ សាតាំង។ ពួកគេនឹងក្លាយមកជាខ្ញុំបម្រើរបស់សាតាំង។ ប៉ុន្តែ ដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ នោះ មនុស្សលោកអាចនឹងប្រឆាំងទាស់នឹងអំពើបាប។ ដូច្នេះហើយ បានជាព្រះចាក់បង្អុរព្រះវិញ្ញាណរបស់ទ្រង់ មកលើពួកជំនុំរបស់ទ្រង់»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 671, adapted។ + +យើងនឹងបានទទួលព្រះពរមួយ នៅពេលដែលយើងទទួលយកព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណ បានប្រាប់យើងថា ព្រះជាសេចក្តីពិត (យ៉ូហាន ៣:៣៣)។ ព្រះវិញ្ញាណបានបង្ហាញយើង ពីអំពើបាបរបស់ យើង។ ព្រះវិញ្ញាណបានប្រាប់យើងពីវិធីដើម្បីឱ្យបានបរិសុទ្ធ ដោយទ្រង់បានប្រាប់យើង នៅពេលដែល យើងធ្វើខុស (យ៉ូហាន ១៦:៨-១១)។ ប្រសិនបើយើងចង់ដឹងនូវអ្វីដែលត្រឹមត្រូវ អ្វីពិតប្រាកដ និងអ្វីដែល ល្អ នោះយើងត្រូវតែថ្វាយជីវិតរបស់យើងដល់ព្រះ ហើយគោរពតាមព្រះបន្ទូលរបស់ទ្រង់។ បន្ទាប់មក ព្រះវិញ្ញាណនឹងជួយដល់យើង។ ទ្រង់នឹងបញ្ចុះបញ្ចូលយើងថា យើងត្រូវតែផ្លាស់ប្តូរជីវិតរបស់យើង។ ទ្រង់នឹងប្រទានអំណាចដល់យើង ដើម្បីឱ្យយើងឈប់ធ្វើបាប។ \ No newline at end of file diff --git a/src/km/2024-04/11/06.md b/src/km/2024-04/11/06.md index ea3f5a42b7..72d8f3b0d3 100644 --- a/src/km/2024-04/11/06.md +++ b/src/km/2024-04/11/06.md @@ -1,7 +1,18 @@ --- -title: Lesson +title: សេចក្តីអធិស្ឋានរបស់ព្រះយេស៊ូវ date: 12/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +ជាញឹកញាប់ គេបានដាក់ឈ្មោះបទគម្ពីរយ៉ូហាន ជំពូក១៧ ថាជាសេចក្តីអធិស្ឋានរបស់សម្តេច សង្ឃព្រះយេស៊ូវ។ នៅក្នុងសម័យព្រះយេស៊ូវ សម្តេចសង្ឃជាមេដឹកនាំកំពូលនៅក្នុងសាសនា។ សេចក្តី អធិស្ឋានរបស់ព្រះយេស៊ូវ បានមកពីការអធិប្បាយចុងក្រោយរបស់ទ្រង់។ ព្រះយេស៊ូវបានយាងមកកាន់ ផែនដីនេះ ដើម្បីសង្គ្រោះមនុស្សលោក និងដើម្បីផ្លាស់ប្តូរជីវិតរបស់ពួកគេ។ ព្រះយេស៊ូវចង់ជួយមនុស្ស លោក ឱ្យមានទំនាក់ទំនងជាមួយនឹងព្រះម្តងទៀត។ ព្រះយេស៊ូវបានធ្វើបាដិហារ្យ តាមដែលព្រះបង្គាប់ ទ្រង់។ ដូច្នេះហើយ ព្រះយេស៊ូវបានបង្ហាញព្រះឱ្យមនុស្សលោកបានស្គាល់ ដោយប្រើពាក្យពេចន៍ និង សកម្មភាពរបស់ទ្រង់។ + +មិនយូរប៉ុន្មាន ព្រះយេស៊ូវនឹងចាកចេញពីផែនដីនេះ។ ដូច្នេះហើយ បានជាទ្រង់ចង់ឱ្យសិស្ស របស់ទ្រង់ដឹងពីទំហំដែលទ្រង់បានស្រឡាញ់ពួកគេ។ ព្រះយេស៊ូវក៏ចង់ឱ្យពួកគេ យល់ពីទំនាក់ទំនងជិតស្និទ្ធរវាងព្រះអង្គទ្រង់ ព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធផងដែរ។ ព្រះយេស៊ូវចង់ជួយឱ្យមនុស្សលោករីករាយជាមួយ នឹងទំនាក់ទំនងដដែលនេះ ជាមួយនឹងព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានទទួល។ + +`សូមអានគម្ពីរយ៉ូហាន ១៧:១-២៦។ តើព្រះយេស៊ូវបានមានបន្ទូលយ៉ាងដូចម្តេច ដែលបានបង្ហាញពីទំហំដែលទ្រង់ចង់ឱ្យមានទំនាក់ទំនងស្និទ្ធស្នាល ជាមួយនឹងព្រះវរបិតា និងជាមួយសិស្សរបស់ ទ្រង់នោះ?` + +មនុស្សជាច្រើននាក់បានយល់ឃើញថា បទគម្ពីរយ៉ូហាន ជំពូក១៧ បានចែងថា មានតែសេចក្តី ស្រឡាញ់ និងសេចក្តីសុខសាន្តប៉ុណ្ណោះដែលសំខាន់។ ប៉ុន្តែ ជាការពិតណាស់ ផែនការរបស់ព្រះក៏រួមមានទាំងការព្យាបាល ទំនាក់ទំនងដែលយើងមានជាមួយនឹងទ្រង់ និងជាមួយនឹងមនុស្សដទៃទៀត។ ប៉ុន្តែ បើសិនជាយើងបានអានបទគម្ពីរយ៉ូហាន ជំពូក១៧ ឱ្យបានប្រុងប្រយ័ត្ន នោះយើងនឹងបានឃើញអំណាច បន្ថែមទៀត រវាងសេចក្តីស្រឡាញ់ និងសេចក្តីពិត។ + +ព្រះយេស៊ូវបានមានបន្ទូលថា «ឥឡូវនេះ គេដឹងហើយថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ សុទ្ធតែមកពីព្រះអង្គទាំងអស់» (យ៉ូហាន ១៧:៣)។ ព្រះយេស៊ូវក៏បានបន្ថែមទៀតថា «ទូលបង្គំបានសម្តែង ព្រះនាមរបស់ព្រះអង្គ ឲ្យអស់អ្នកដែលព្រះអង្គបានញែកពីលោកីយ៍នេះ ប្រទានមកទូលបង្គំស្គាល់ហើយ . . . . ដ្បិតព្រះបន្ទូលដែលព្រះអង្គបានប្រទានមក ទូលបង្គំបានឲ្យដល់គេហើយ គេក៏ទទួលយក ហើយ ដឹងជាប្រាកដថា ទូលបង្គំមកពីព្រះអង្គ ក៏ជឿថាព្រះអង្គចាត់ទូលបង្គំឲ្យមកមែន» (យ៉ូហាន ១៧:៦, ៨)។ នៅទីបំផុត ព្រះយេស៊ូវបានមានបន្ទូលថា «សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្តីពិត គឺជាព្រះបន្ទូល របស់ព្រះអង្គ» (យ៉ូហាន ១៧:១៧)។ + +ព្រះយេស៊ូវបានយាងមក ដើម្បីបង្ហាញយើងពីព្រះវរបិតា។ មនុស្សជាច្រើននាក់ បានជឿទៅលើ គោលគំនិតឆ្គងអំពីព្រះ។ ប៉ុន្តែ កណ្ឌគម្ពីរយ៉ូហានបានបង្ហាញយើងថា ព្រះយេស៊ូវបានសម្តែងឱ្យយើងឃើញនូវការបង្រៀន និងសកម្មភាពរបស់ព្រះ។ ប្រសិនបើសេចក្តីពិតនៃព្រះគម្ពីរមិនសំខាន់ទេ តើហេតុអ្វី ជាព្រះយេស៊ូវចំណាយពេលអធិប្បាយអំពីរឿងនេះ និងចំណាយពេលគោរពតាមព្រះយ៉ាងដូច្នេះ? + +ព្រះជន្មរបស់ព្រះយេស៊ូវបានជួបនឹងរឿងលំបាកជាញឹកញាប់។ ប៉ុន្តែ នៅទីបំផុត ពួកមេដឹកនាំ នៃសាសន៍យូដាបានបដិសេធទ្រង់។ ហើយសិស្សទ្រង់ម្នាក់ ក៏បានលក់ទ្រង់ដើម្បីប្រាក់ផងដែរ។ ដ្បិតមនុស្សដែលទ្រង់បានយាងមកសង្គ្រោះ បានដំភ្ជាប់ទ្រង់ទៅនឹងឈើឆ្កាង។ \ No newline at end of file diff --git a/src/km/2024-04/11/07.md b/src/km/2024-04/11/07.md index cde55f31a8..71db006944 100644 --- a/src/km/2024-04/11/07.md +++ b/src/km/2024-04/11/07.md @@ -3,5 +3,16 @@ title: ការសិក្សាបន្ថែម៖ date: 13/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +សូមអាន Ellen G. White, “ ‘Let Not Your Heart Be Troubled,’ ” pages 662-680, in The Desire of Ages; “Additional Note on [John] Chapter 1,” The SDA Bible Commentary, volume 5, pages 911-919។ + +ខ្មាំងសត្រូវរបស់ព្រះយេស៊ូវ បានវិនិច្ឆ័យទ្រង់ ដោយប្រើក្បួនច្បាប់ និងគោលគំនិតមនុស្សលោក របស់ពួកគេ។ នេះហើយជាមូលហេតុដែលនាំឱ្យព្រះយេស៊ូវប្រាប់ពួកគេថា «អ្នករាល់គ្នាជំនុំជម្រះតាមសាច់ឈាម ខ្ញុំមិនជំនុំជម្រះអ្នកណាទេ» (យ៉ូហាន ៨:១៥)។ មនុស្សទាំងនេះ មិនមែនស្ថិតនៅក្រោមការ គ្រប់គ្រងនៃព្រះវិញ្ញាណបរិសុទ្ធនោះទេ។ ពួកគេបានវិនិច្ឆ័យព្រះយេស៊ូវ ដោយគ្មានជំនួយពីព្រះវិញ្ញាណ បរិសុទ្ធ (សូមអានគម្ពីរយ៉ូហាន ៣:៣-៧)។ ពួកមេដឹកនាំបានចាត់ទុកព្រះយេស៊ូវជាមនុស្សលោកម្នាក់។ ពួកគេមិនបានជឿថា ទ្រង់ជាព្រះដែលគង់នៅក្នុងរូបកាយមនុស្សលោក ឬជាព្រះបន្ទូលរបស់ព្រះដែលសណ្ឋិតនៅក្នុងរូបកាយមនុស្សលោកនោះទេ (យ៉ូហាន ១:១៤)។ + +«ព្រះវិញ្ញាណបរិសុទ្ធ ជាអង្គជំនួយរបស់យើង។ គេបានហៅទ្រង់ថាជា “វិញ្ញាណនៃសេចក្តីពិត”។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ បានរួមបញ្ចូលនូវការបង្ហាញយើងពីសេចក្តីពិតនៃព្រះគម្ពីរ និងការជួយ ឱ្យយើងរស់នៅតាមសេចក្តីពិតនោះ។ មុនដំបូង ព្រះវិញ្ញាណបរិសុទ្ធបានសណ្ឋិតនៅក្នុងចិត្ត នៅក្នុងនាម ជាវិញ្ញាណនៃសេចក្តីពិត។ នៅពេលដែលទ្រង់សណ្ឋិតនៅក្នុងចិត្តរបស់យើងហើយ នោះយើងនឹងមាន អារម្មណ៍ថា ខ្លួនយើងមានសង្ឃឹម និងមានសេចក្តីសុខសាន្ត។ នេះគឺដោយសារតែសេចក្តីពិតនៃព្រះគម្ពីរ បានជួយឱ្យយើងទទួលបានអារម្មណ៍ទាំងនេះ។ យើងមិនអាចទទួលបានសេចក្តីសុខសាន្ត ឬសេចក្តីសង្ឃឹម ពិតប្រាកដ នៅពេលដែលយើងជឿការកុហកនោះឡើយ។ ដ្បិតនៅពេលដែលយើងទទួលយកគោលគំនិត និងគោលជំនឿខុសឆ្គង នោះសាតាំងនឹងគ្រប់គ្រងគំនិតរបស់យើង។ សាតាំងបានល្បួងយើង ឱ្យទទួល យកគោលគំនិតខុសឆ្គង។ ដ្បិតនៅពេលដែលយើងធ្វើដូច្នេះ នោះគំនិត អារម្មណ៍ និងទង្វើរបស់យើងក៏នឹងក្លាយជាអាក្រក់ដែរ។ ព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលមកកាន់គំនិតរបស់យើង តាមរយៈព្រះគម្ពីរ។ ព្រះវិញ្ញាណបរិសុទ្ធក៏បានបង្ហាញយើងពីគោលគំនិត និងគោលជំនឿក្លែងក្លាយដែរ ដើម្បីជួយឱ្យយើងបដិសេដគោលគំនិតខុសឆ្គងទាំងនេះ។ ព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលមកកាន់ចិត្តរបស់យើង ខណៈ ពេលដែលយើងអានព្រះគម្ពីរ។ ព្រះវិញ្ញាណបានជួយឱ្យយើងថ្វាយជីវិតរបស់យើងដល់ព្រះយេស៊ូវ។ ទន្ទឹម គ្នានេះ ព្រះយេស៊ូវក៏បានធ្វើការ តាមរយៈព្រះវិញ្ញាណបរិសុទ្ធផងដែរ ដើម្បីនឹងនាំរាស្ត្ររបស់ទ្រង់ឱ្យស្ថិត នៅក្រោមការគ្រប់គ្រងរបស់ទ្រង់ទាំងស្រុង»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 671, adapted។ + +**សំណួរពិភាក្សា** + +`តើការស្គាល់ព្រះពិតប្រាកដ (យ៉ូហាន ១៧:៣) ក្រៅពីការស្គាល់ត្រឹមតែព័ត៌មានអំពីទ្រង់នោះ មានន័យ យ៉ាងណា? ប្រសិនបើអ្នកណាម្នាក់បានសួរលោកអ្នកថា «តើលោកអ្នកស្គាល់ព្រះដែរឬទេ?» តើលោកអ្នក នឹងឆ្លើយយ៉ាងដូចម្តេច? តើព្រះយេស៊ូវសមនឹងចម្លើយរបស់លោកអ្នកដោយរបៀបណា?` + +`តើព្រះយេស៊ូវមានន័យយ៉ាងណា នៅពេលដែលទ្រង់អធិស្ឋានទៅព្រះវរបិតា ដោយមានបន្ទូលថា «សេចក្តីពិត គឺជាព្រះបន្ទូលរបស់ព្រះអង្គ» (យ៉ូហាន ១៧:១៧)។ សូមអានការអធិស្ឋានរបស់ព្រះយេស៊ូវ នៅក្នុងគម្ពីរយ៉ូហាន ១៧:១៥។ តើការអធិស្ឋាននេះ អាចសម្រេចបានដល់កម្រិតណា នៅក្នុងជីវិតរបស់ យើង ដោយផ្អែកទៅលើជម្រើសរបស់យើងនោះ?` + +`សូមអានសេចក្តីអធិស្ឋានរបស់ព្រះយេស៊ូវ នៅក្នុងគម្ពីរយ៉ូហាន ១៧:១៥។ តើជម្រើសរបស់យើង បានផ្លាស់ប្តូរឱ្យមានប្រសិទ្ធភាពនៃការអធិស្ឋានបែបនេះ នៅក្នុងជីវិតរបស់យើងនោះយ៉ាងដូចម្តេច?` \ No newline at end of file diff --git a/src/km/2024-04/11/inside-story.md b/src/km/2024-04/11/inside-story.md index caedaafba9..6b8a42e9fa 100644 --- a/src/km/2024-04/11/inside-story.md +++ b/src/km/2024-04/11/inside-story.md @@ -3,5 +3,14 @@ title: រឿងខ្លី date: 13/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +### សុបិននៅក្នុងទីក្រុងដាឡាស + +លោកសាំយូអែលបានប្រកាសថា គាត់មិនមានចំណាប់អារម្មណ៍សិក្សាព្រះគម្ពីរនោះទេ។ អ្នក អំពាវនាវដែលគ្រូបង្រៀនព្រះគម្ពីរពីព្រះវិហារសេវេនដេយអាត់វេនទីស្ទក្រុងដាឡាសដំបូងគេបង្អស់ នៅ ក្នុងរដ្ឋតិចសាស់ (Texas)។ គាត់ និងអ្នកបង្រៀនព្រះគម្ពីរដទៃទៀត កំពុងតែពិនិត្យមើលកាតដែលបាន ចែកចាយដោយក្រុមជំនុំ។ លោកសាំយូអែលបាននិយាយថា «ហុឺម ដូចជាគ្មានអីចាប់អារម្មណ៍សោះ»។ អ្នកអំពាវនាវបានទុកកាតចំណាប់នៃការសិក្សាព្រះគម្ពីរនៅមួយចំហៀង។ មួយសប្តាហ៍ក្រោយមក អ្នកគ្រូ បង្រៀនព្រះគម្ពីរម្នាក់ទៀតបានហៅលោកសាំយូអែលម្តងទៀត។ លោកសាំយូអែលបានឆ្លើយទៀតថា «លោកគ្រូ ដូចជាគ្មានអីចាប់អារម្មណ៍សោះ»។ នៅសប្តាហ៍បន្ទាប់មកទៀត គ្រូបង្រៀនព្រះគម្ពីរបានហៅ គាត់ម្តងទៀត។ គាត់បានសួរគ្រូបង្រៀនគម្ពីរថា «តើការសិក្សាព្រះគម្ពីរនោះត្រូវបង់ប្រាក់ប៉ុន្មានដែរ?»។ គ្រូបង្រៀនព្រះគម្ពីរបានឆ្លើយថា «មិនចាំបាច់បង់ប្រាក់អ្វីឡើយ»។ + +នៅថ្ងៃដំបូងនៃការសិក្សាព្រះគម្ពីរ លោកសាំយូអែលបាននិយាយថា គាត់ និងភរិយារបស់គាត់ បានស្វែងរកព្រះវិហារថ្វាយបង្គំ។ ដូច្នេះហើយ កូនប្រុសរបស់ពួកគេបានអញ្ជើញពួកគេទៅព្រះវិហាររបស់ គាត់ ប៉ុន្តែ ពួកគេបានអាក់អន់ចិត្ត ពីព្រោះការអធិប្បាយនោះស្តីអំពីសម្តេចប៉ាប និងថ្ងៃសប្បាតហ៍។ លោក សាំយូអែលបាននិយាយថា «ខ្ញុំនឹងមិនមកជាន់ព្រះវិហារនេះម្តងទៀតឡើយ»។ គ្រូបង្រៀនព្រះគម្ពីរបានអធិស្ឋានយ៉ាងស្ងៀមស្ងាត់ រួចបន្តការសិក្សាព្រះគម្ពីរតទៅទៀត។ ប៉ុន្មានសប្តាហ៍ក្រោយមក គ្រូបង្រៀន ព្រះគម្ពីរបានអញ្ជើញលោកសាំយូអែលឱ្យចូលរួមកម្មវិធីផ្សាយដំណឹងល្អ នៅក្នុងព្រះវិហារសេវេនដេយអាត់វេនទីស្ទក្រុងដាឡាសដំបូងគេបង្អស់។ គាត់ឆ្ងល់នៅក្នុងចិត្តថា តើលោកសាំយូអែលនឹងឆ្លើយយ៉ាង ដូចម្តេច។ នៅពេលនោះ លោកសាំយូអែលព្រមទៅនឹងសំណើនេះ។ + +នៅក្នុងកម្មវិធីផ្សាយដំណឹងល្អនៅថ្ងៃទី១ លោកសាំយូអែលបានក្រឡេកមើលក្រុមជំនុំដែលនៅជំុវិញគាត់យ៉ាងចាប់អារម្មណ៍។ អគារព្រះវិហារបានស្ថាបនិកយ៉ាងពិសេស ដោយមានកន្លែងថ្វាយបង្គំ រាងមូល ពិដានរាងមូល និងមានក្បាច់កោងនៅជំុំវិញវេទិកា។ លោកសាំយូអែលបានដើររកគ្រូបង្រៀនព្រះគម្ពីរ។ គាត់បាននិយាយថា «លោកគ្រូ ខ្ញុំសុំនិយាយជាមួយលោកគ្រូបន្តិច»។ គ្រូបង្រៀនព្រះគម្ពីរកំពុងតែជាប់ដៃជួយរៀបចំកម្មវិធីផ្សាយដំណឹងល្អ ដូច្នេះហើយ គាត់បានសុំឱ្យលោកសាំយូអែលរង់ចាំ មួយភ្លែត។ លោកសាំយូអែលបានយល់ព្រម រួចរកកន្លែងអង្គុយចុះ។ គាត់បានស្តាប់សេចក្តីអធិប្បាយ ស្តីអំពីបទគម្ពីរដានីយ៉ែល ជំពូក២ នៅក្នុងកម្មវិធីផ្សាយដំណឹងល្អនោះយ៉ាងយកចិត្តទុកដាក់។ ក្រោយមក គាត់បានជួបនឹងគ្រូបង្រៀនព្រះគម្ពីរ រួចឧទានថា «លោកគ្រូ ខ្ញុំចង់ជ្រមុជទឹកដែរ»។ គ្រូបង្រៀនព្រះគម្ពីរ បានភ្ញាក់ផ្អើលទាំងលាន់មាត់ថា «សាំយូអែលនិយាយលេងឬនិយាយមែន?»។ + +សាំយូអែលបាននិយាយថា កាលពី១៨ឆ្នាំមុន គាត់បានទទួលសុបិនមួយ។ គាត់បាននិយាយថា «នៅក្នុងសុបិននោះ ព្រះយេស៊ូវបានដឹកនាំខ្ញុំមកកាន់ព្រះវិហារនេះ រួចមានបន្ទូលថា “នេះជាព្រះវិហារខ្ញុំ” ប៉ុន្តែ នៅពេលដែលខ្ញុំដើរចូលទៅក្នុងព្រះវិហារនៅពេលល្ងាចនេះ នោះខ្ញុំបានដឹងភ្លាមថា ព្រះវិហារនេះជាព្រះវិហារដែលព្រះយេស៊ូវបានមានបន្ទូលនោះឯង នៅទីបំផុត ខ្ញុំបានរកឃើញព្រះវិហារដែលខ្ញុំបាន សុបិននោះហើយ ដូច្នេះហើយ បានជាខ្ញុំចង់ជ្រមុជទឹក»។ គ្រូបង្រៀនព្រះគម្ពីរបាននាំលោកសាំយូអែល ទៅជួបនឹងគ្រូផ្សាយដំណឹងល្អដែលមានការភ្ញាក់ផ្អើលដូចគ្នា នៅពេលដែលគ្រូផ្សាយដំណឹងល្អម្នាក់នោះ បានឮអំពីសុបិននេះ។ អ្វីដែលធ្វើឱ្យទីបន្ទាល់នេះអស្ចារ្យនោះ គឺថា សំណង់អគារនៃព្រះវិហារនេះបានឆេះអស់ទៅ បន្ទាប់មក ១៣ឆ្នាំក្រោយមក គេបានសាងសង់អគារព្រះវិហារថ្មីមួយទៀតជំនួសវិញ។ លោក សាំយូអែលបានឃើញអគារថ្មីនេះនៅក្នុងសុបិនរបស់គាត់៥ឆ្នាំ មុនពេលដែលគេបានសាងសង់ព្រះវិហារ នេះ។ ស្តាវីគ អូស្តាផេនខូ (Slavik Ostapenko) ដែលជាគ្រូផ្សាយដំណឹងល្អនៅពេលនោះ និងជាប៉ាស្ទ័រ + +នៃព្រះវិហារសេវេនដេយអាត់វេនទីស្ទនៅក្នុងរដ្ឋវ៉ាស៊ីនតោននៅពេលបច្ចុប្បន្ននេះ បានមានប្រសាសន៍ថា «នៅពេលដែលយើងរួបរួមគ្នាជាមួយនឹងព្រះនៅក្នុងបេសកកម្ម របស់ទ្រង់ នោះរឿងគ្រប់យ៉ាងនឹងអាចសម្រេចបាន»។ \ No newline at end of file diff --git a/src/km/2024-04/12/01.md b/src/km/2024-04/12/01.md index 4375cb6193..86d9b59c73 100644 --- a/src/km/2024-04/12/01.md +++ b/src/km/2024-04/12/01.md @@ -3,5 +3,16 @@ title: ឈើឆ្កាង និងភាពអាម៉ាស់ គឺជ date: 14/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +### អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ +យ៉ូហាន ១៨:៣៣-៣៨; យ៉ូហាន១៨:៣៨-១៩:៥; យ៉ូហាន ១៩:២៥-២៧; យ៉ូហាន ២០:១-៧; យ៉ូហាន ២០:១១-១៣។ + +>

ខចងចាំ៖

+> «លោកពីឡាត់សួរព្រះអង្គថា៖ “ដូច្នេះ អ្នកជាស្តេចមែនឬ?” ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ “លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំកើតមក ហើយចូលមកក្នុងលោកនេះសម្រាប់ការនេះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្តីពិត។ អស់អ្នកណាដែលកើតពីសេចក្តីពិត អ្នកនោះស្តាប់សំឡេងខ្ញុំ”» (យ៉ូហាន ១៨:៣៧)។ + +ព្រះយេស៊ូវបានសុគត និងបានរស់ពីសុគតឡើងវិញ។ ព្រឹត្តិការណ៍ទាំង២យ៉ាងនេះ ជាផ្នែក សំខាន់បំផុតនៃកណ្ឌគម្ពីរយ៉ូហាន។ បទគម្ពីរយ៉ូហាន ជំពូក១-១០ បានពិពណ៌នាអំពីព្រឹត្តិការណ៍ដែល បានកើតឡើង នៅក្នុងព្រះជន្មរបស់ព្រះយេស៊ូវអស់រយៈពេល៣ឆ្នាំកន្លះ។ ប៉ុន្តែ បទគម្ពីរយ៉ូហាន ជំពូក ១១-២០ បានពិពណ៌នាអំពីព្រឹត្តការណ៍នៅក្នុងព្រះជន្មរបស់ព្រះយេស៊ូវ ដែលបានកើតឡើងនៅក្នុងរយៈពេល១អាទិត្យទៅ២អាទិត្យ។ + +លោកម៉ាថាយ ម៉ាកុស លូកា និងលោកយ៉ូហាន បានពិពណ៌នាអំពីការសុគតរបស់ព្រះយេស៊ូវ តាមវិធីផ្សេងៗគ្នា។ រឿងដែលពួកគេបានថ្លែងអំពីការសុគតរបស់ព្រះយេស៊ូវ បានស្របជាមួយនឹង គ្នា។ ប៉ុន្តែ អ្នកសរសេរព្រះគម្ពីរបានពិពណ៌នា អំពីការសុគតរបស់ព្រះយេស៊ូវ នៅក្នុងវិធីដែលបានបង្ហាញនិក្ខេបតសំខាន់ៗ នៅក្នុងកណ្ឌគម្ពីររបស់ពួកគេ។ លោកម៉ាថាយបានពិពណ៌នាអំពីរបៀបដែល ការសុគតរបស់ទ្រង់ បានបំពេញសេចក្តីសន្យារបស់ព្រះ ដែលបានចែងនៅក្នុងគម្ពីរសញ្ញាចាស់។ លោក ម៉ាកុសបានពិពណ៌នាអំពីរបៀបដែលការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង បានបង្ហាញយើងពី ពិធីបុណ្យជ្រមុជទឹករបស់ទ្រង់។ លោកលូកាបានបង្ហាញពីរបៀបដែលឈើឆ្កាង បានព្យាបាលយើង និងបានសង្គ្រោះយើង តាមរយៈរឿងរបស់ចោរនៅលើឈើឆ្កាង។ + +លោកយ៉ូហានបានបង្ហាញយើងពីរបៀបដែលឈើឆ្កាងបានលើកតម្កើងព្រះយេស៊ូវ ដោយ បានថ្វាយសិរីល្អដល់ទ្រង់ និងលើកតម្កើងទ្រង់។ នៅក្នុងកណ្ឌគម្ពីរយ៉ូហាន លោកយ៉ូហានបានភ្ជាប់ គោលគំនិតនេះ ដោយប្រើពាក្យថា «ពេលកំណត់» (យ៉ូហាន ៧:៣០; យ៉ូហាន ៨:២០; យ៉ូហាន ១២: + +២៧)។ យើងអាចនឹងសួរថា តើការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង អាចក្លាយជាពេលកំណត់ នៃសិរីល្អ និងការសរសើរតម្កើងយ៉ាងដូចម្តេចទៅបាន? ឈើឆ្កាងគឺជាវិធីប្រហារជីវិតដ៏ព្រៃផ្សៃរបស់សាសន៍រ៉ូមមែនទេ? មែនហើយ ព្រះយេស៊ូវបានសុគតយ៉ាងអាម៉ាស់។ ប៉ុន្តែ ទន្ទឹមគ្នានេះ ព្រះក៏បាន លើកតម្កើងទ្រង់ ជាព្រះអង្គសង្គ្រោះរបស់យើងផងដែរ។ \ No newline at end of file diff --git a/src/km/2024-04/12/02.md b/src/km/2024-04/12/02.md index 98b0a77f97..78d6733430 100644 --- a/src/km/2024-04/12/02.md +++ b/src/km/2024-04/12/02.md @@ -1,7 +1,20 @@ --- -title: Lesson +title: តើអ្វីទៅជាសេចក្តីពិតនោះ? date: 15/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +នៅក្នុងគម្ពីរយ៉ូហាន ១៨:២៨-៣២ យើងបានអានខគម្ពីរខ្លីមួយចំនួន ស្តីអំពីការកាត់ក្តីព្រះយេស៊ូវ។ ផ្នែកនេះត្រូវបានសង្ខេប ដោយសារតែលោកយ៉ូហានចាប់អារម្មណ៍នៅក្នុងការប្រាប់យើង នូវអ្វីដែលបានកើត ឡើង រវាងព្រះយេស៊ូវ និងលោកពីឡាត់ដែលជាអភិបាលក្រុងនោះជាជាង។ + +`សូមអានរឿងអំពីលោកពីឡាត់ និងព្រះយេស៊ូវ នៅក្នុងគម្ពីរយ៉ូហាន ១៨:៣៣-៣៨។ តើលោក ពីឡាត់ និងព្រះយេស៊ូវបានពិភាក្សាគ្នាអំពីអ្វី?` + +អភិបាលក្រុងបានសួរព្រះយេស៊ូវថា ទ្រង់ជាស្តេចនៃសាសន៍យូដាមែនទេ (យ៉ូហាន ១៨:៣៣)។ នៅក្នុងកណ្ឌគម្ពីរយ៉ូហាន សំណួរនេះជាដំបូងបង្អស់ ដែលគេបានហៅទ្រង់ថាជាស្តេច។ ព្រះយេស៊ូវបាន សួរលោកពីឡាត់ថា គាត់កំពុងតែសួរសំណួរនេះ ដោយសារតែគាត់ជឿថា ព្រះយេស៊ូវជាស្តេចពិតប្រាកដ មែនទេ។ ឬមួយ ក៏លោកពីឡាត់កំពុងតែសួរសំណួរនេះ ដោយសារតែអ្នកដទៃបាននិយាយថា ទ្រង់ជា ស្តេច។ សំណួររបស់ព្រះយេស៊ូវ ជាវិធីមួយបែប នៅក្នុងការសួរលោកពីឡាត់ថា តើគាត់បានយល់ថា ទ្រង់ ជាអ្នកណាដែរឬទេ។ អ្នកអានកណ្ឌគម្ពីរយ៉ូហាន បានដឹងថា ព្រះយេស៊ូវជាស្តេច។ តើអភិបាលក្រុងនឹង ដឹងរឿងនេះដែរឬទេ? + +លោកពីឡាត់បានឆ្លើយសំណួររបស់ព្រះយេស៊ូវ ដោយប្រើសំណួររបស់គាត់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនមែនជាជនជាតិយូដាទេ! គឺជនជាតិរបស់អ្នក និងពួកនាយកបូជាចារ្យទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើអ្វី?» (យ៉ូហាន ១៨:៣៥)។ តើលោកអ្នកបានឃើញថា លោកពីឡាត់មិនបានឆ្លើយ សំណួររបស់ព្រះយេស៊ូវដែរឬទេ? ពាក្យពេចន៍របស់លោកពីឡាត់ បានបង្ហាញថា គាត់បានសម្រេចចិត្ត មិនទទួលយកសេចក្តីពិតអំពីព្រះយេស៊ូវនោះទេ។ + +ព្រះយេស៊ូវបានឆ្លើយប្រាប់គាត់ថា នគររបស់ទ្រង់មិនមែននៅលើផែនដីនេះទេ (យ៉ូហាន ១៨:៣៦)។ បន្ទាប់មក លោកពីឡាត់បានយល់ថា ព្រះយេស៊ូវកំពុងតែប្រកាសថា ទ្រង់ជាស្តេច (យ៉ូហាន ១៨: + +៣៧)។ បន្ទាប់មក ព្រះយេស៊ូវបានបកស្រាយពីមូលហេតុដែលនាំឱ្យទ្រង់យាងមកប្រសូត។ មូលហេតុ នោះគឺថា ទ្រង់បានយាងមកកាន់ផែនដីនេះ ដើម្បីប្រកាសសេចក្តីពិតនៃព្រះគម្ពីរ។ អ្នកណាដែលបាន ទទួលសេចក្តីពិតនេះ នឹងបានឮ និងគោរពការបង្រៀនរបស់ទ្រង់ (យ៉ូហាន ១៨:៣៧)។ + +បន្ទាប់មក លោកពីឡាត់បានសួរថា «អ្វីទៅជាសេចក្តីពិតនោះ?» (យ៉ូហាន ១៨:៣៨)។ ប៉ុន្តែ លោកពីឡាត់មិនបានរង់ចាំចម្លើយពីព្រះយេស៊ូវនោះទេ។ ផ្ទុយទៅវិញ គាត់បានចេញទៅខាងក្រៅ ដើម្បី ព្យាយាមរំដោះព្រះយេស៊ូវឱ្យរួចផុតពីហ្វូងមនុស្សវិញ។ + +នៅក្នុងកណ្ឌគម្ពីរយ៉ូហាន សេចក្តីពិតជាប្រធានបទដ៏សំខាន់មួយ។ ដ្បិតព្រះយេស៊ូវជាព្រះបន្ទូល ដ៏នៅអស់កល្បជានិច្ច (យ៉ូហាន ១:១-៥)។ ដូច្នេះហើយ បានជាទ្រង់ជាពន្លឺ និងជាសេចក្តីពិតនោះ។ ព្រះយេស៊ូវមានពេញទៅដោយសេចក្តីមេត្តា និងសេចក្តីពិត (យ៉ូហាន ១:១៤)។ សេចក្តីមេត្តា និង សេចក្តីពិតដែលយើងបានទទួល នោះមានប្រភពមកពីព្រះយេស៊ូវ (យ៉ូហាន ១:១៧)។ លោកយ៉ូហាន បាទីស្ទបានចែកចាយសេចក្តីពិតអំពីព្រះយេស៊ូវ (យ៉ូហាន ៥:៣៣)។ ព្រះយេស៊ូវបានប្រកាសថា ព្រះវរបិតា របស់ទ្រង់គឺជា «សេចក្តីពិត» (យ៉ូហាន ៧:២៨) ដោយសារតែទ្រង់បានឮសេចក្តីនោះពីព្រះវរបិតាទ្រង់ (យ៉ូហាន ៨:៤០)។ ព្រះយេស៊ូវ «ជាផ្លូវ ជាសេចក្តីពិត និងជាជីវិត» (យ៉ូហាន ១៤:៦)។ ព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះ គឺជាសេចក្តីពិត (យ៉ូហាន ១៧:១៧)។ លោកពីឡាត់បានបាត់បង់ឱកាសរបស់គាត់ ដែលត្រូវដឹងអំពីសេចក្តីពិត។ តើហេតុអ្វី? នោះគឺដោយសារតែលោកពីឡាត់មិនចូលចិត្តសាសន៍យូដា។ កាលពីមុនមក លោកពីឡាត់បានសម្រេចចិត្តខុសម្តងហើយម្តងទៀត។ គាត់ក៏មានសម្ពាធនៅក្នុងការអនុវត្ត នូវអ្វីដែលពួកមេដឹកនាំនៃសាសន៍យូដាប្រាថ្នាចង់បាន។ \ No newline at end of file diff --git a/src/km/2024-04/12/03.md b/src/km/2024-04/12/03.md index 7c9c35128e..f5b720fbb1 100644 --- a/src/km/2024-04/12/03.md +++ b/src/km/2024-04/12/03.md @@ -1,7 +1,16 @@ --- -title: Lesson +title: មើល៍ មនុស្សហ្នឹងហើយ! date: 16/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +`តើលោកពីឡាត់បានព្យាយាមបញ្ចុះបញ្ចូលពួកបណ្តាជនយ៉ាងដូចម្តេច ដើម្បីឱ្យពួកគេ សូមឱ្យ គាត់ដោះលែងព្រះយេស៊ូវនោះ? សម្រាប់ចម្លើយ សូមអានគម្ពីរយ៉ូហាន ១៨:៣៨-១៩:៥។` + +លោកពីឡាត់មិនបានរង់ចាំ ឱ្យព្រះយេស៊ូវឆ្លើយសំណួរអំពីសេចក្តីពិតដែលគាត់បានចោទសួរ នោះទេ។ ផ្ទុយទៅវិញ គាត់បានចេញទៅបញ្ចុះបញ្ចូលពួកបណ្តាជន ដើម្បីឱ្យពួកគេសូមឱ្យគាត់ដោះលែង ព្រះយេស៊ូវវិញ។ ប៉ុន្តែ លោកពីឡាត់បានបាត់បង់ការគ្រប់គ្រងនៅលើករណីនេះ នៅពេលដែលគាត់មិន បានដោះលែងព្រះយេស៊ូវ។ ពួកមេដឹកនាំនៃសាសន៍យូដា បានមើលឃើញកំហុសរបស់លោកពីឡាត់។ ពួកគេបានយល់ឃើញថា ពួកគេអាចប្រើប្រាស់ពួកបណ្តាជនឱ្យសង្កត់លោកពីឡាត់។ + +ជាញឹកញាប់ នៅក្នុងអំឡុងនៃថ្ងៃបុណ្យរំលង អភិបាលតែងតែដោះលែងអ្នកទោស។ បុណ្យ រំលង គឺជាពិធីបុណ្យអបអរសាទរចំពោះគ្រាដែលព្រះបានរំដោះសាសន៍អ៊ីស្រាអែល ឱ្យរួចផុតពីទាសភាព នៅក្នុងស្រុកអេស៊ីព្ទ។ លោកបានសួរពួកបណ្តាជនថា តើពួកគេចង់ឱ្យគាត់ដោះលែងព្រះយេស៊ូវដែរឬទេ។ លោកពីឡាត់បានភ្ញាក់ផ្អើល នៅពេលដែលពួកបណ្តាជនសូមឱ្យគាត់ដោះលែងឧក្រិដ្ឋជនបារ៉ាបាស ជំនួសព្រះយេស៊ូវដែលជាអ្នកគ្មានកំហុសវិញ។ + +ទន្ទឹមគ្នានេះ ពួកទាហានរ៉ូមក៏បានសើចចំអកឱ្យព្រះយេស៊ូវដែរ។ ពួកគេបានពាក់ម្កុដបន្លា នៅលើ ព្រះសិរសារបស់ទ្រង់។ ពួកគេបានពាក់សម្លៀកបំពាក់ពណ៌ស្វាយនៅលើទ្រង់។ ពួកគេបានហៅទ្រង់ថា ជាស្តេច។ ពួកទាហានរ៉ូមុាំងបានធ្វើរឿងទាំងនេះ នៅពេលដែលពួកគេចង់លើកតម្កើងស្តេចរ៉ូម។ ប៉ុន្តែ ពួកទាហានបានធ្វើរឿងទាំងនេះ ដើម្បីឱ្យព្រះយេស៊ូវអាម៉ាស់វិញ។ + +លោកពីឡាត់បានជឿថា ព្រះយេស៊ូវជាមនុស្សគ្មានកំហុស។ គាត់ចង់ដោះលែងព្រះយេស៊ូវ។ ដូច្នេះហើយ បានជាគាត់សូមជំនួយពីពួកបណ្តាជន។ លោកពីឡាត់បាននាំព្រះយេស៊ូវ ចេញទៅជួប ពួកគេនៅខាងក្រៅ។ ព្រះយេស៊ូវបានពាក់ម្កុដបន្លា និងពាក់សម្លៀកបំពាក់ពណ៌ស្វាយ។ លោកពីឡាត់បានសូមឱ្យពួកបណ្តាជនមើលមកព្រះយេស៊ូវ ដោយនិយាយថា៖ «មើល៍ មនុស្សហ្នឹងហើយ!» (យ៉ូហាន ១៩:៥)។ ពាក្យទាំងនេះ បានជួយឱ្យយើងនឹកចាំពីពាក្យពេចន៍ ដែលលោកយ៉ូហានបានមានប្រសាសន៍ អំពីព្រះយេស៊ូវយ៉ាងដូច្នេះថា៖ «ន៎ុះន៏ កូនចៀមរបស់ព្រះដែលដោះបាបមនុស្សលោក!» (យ៉ូហាន ១:២៩)។ អភិបាលរ៉ូមបានពាក់សម្លៀកបំពាក់ស្តេចឱ្យព្រះយេស៊ូវ ដើម្បីបង្ហាញពួកបណ្តាជនថា ទ្រង់ជាស្តេច។ + +នៅក្នុងគម្ពីរយ៉ូហាន ១៩:៦-១៦ ហ្វូងមនុស្សបានស្រែកឱ្យគេឆ្កាងព្រះយេស៊ូវ ដោយសារតែ ទ្រង់បានមានបន្ទូលថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះ។ លោកពីឡាត់បានចាប់ផ្តើមភិតភ័យ នៅពេល ដែលគាត់បានឮហេតុផលនេះ។ បន្ទាប់មក គាត់បានខិតខំព្យាយាមរំដោះព្រះយេស៊ូវ។ ប៉ុន្តែ ពួកមេដឹកនាំ នៃសាសន៍យូដាបាននិយាយថា បើសិនជាលោកពីឡាត់ដោះលែងព្រះយេស៊ូវ នោះលោកពីឡាត់មិនបាន លើកតម្កើងស្តេចរ៉ូមឡើយ។ លោកពីឡាត់ជាមនុស្សដែលស្មោះត្រង់ចំពោះស្តេចនៃសាសន៍រ៉ូម។ ប៉ុន្តែ ពួកបណ្តាជននឹងសង្ស័យចំពោះភាពស្មោះត្រង់របស់គាត់ បើសិនជាគាត់បានដោះលែងអ្នកណាម្នាក់ ដែល បានអះអាងថា គេក៏ជាស្តេចនៃសាសន៍រ៉ូមដែរនោះ។ ពួកមេដឹកនាំនៃសាសន៍យូដា មិនចូលចិត្តសាសន៍ រ៉ូមឡើយ។ ប៉ុន្តែ ពួកគេមិនចូលចិត្តព្រះយេស៊ូវ ជាងសាសន៍រ៉ូមទៅទៀត។ ពួកសាសន៍យូដាមិនចូលចិត្ត ព្រះយេស៊ូវ ជាងដែលពួកគេស្រឡាញ់ប្រទេសជាតិរបស់ពួកគេទៅទៀត។ ដូច្នេះហើយ ពួកសាសន៍យូដា បានយល់ព្រមបម្រើសាសន៍រ៉ូមដែលពួកគេស្អប់ ដើម្បីប្រើប្រាស់សាសន៍រ៉ូមឱ្យធ្វើគុតព្រះយេស៊ូវ។ \ No newline at end of file diff --git a/src/km/2024-04/12/04.md b/src/km/2024-04/12/04.md index 0eab8af960..7f30ffc8f8 100644 --- a/src/km/2024-04/12/04.md +++ b/src/km/2024-04/12/04.md @@ -1,7 +1,18 @@ --- -title: Lesson +title: កិច្ចការចប់សព្វគ្រប់ហើយ date: 17/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +លោកពីឡាត់បានសរសេរស្លាកមួយ ដាក់នៅលើឈើឆ្កាង ដូចដែលគម្ពីរយ៉ូហាន ១៩:១៧-២២ បានបង្ហាញ។ លោកពីឡាត់បានសរសេរស្លាកនេះ ជាភាសាឡាតាំង ភាសាក្រេក និងភាសាហេព្រើរ។ ស្លាកនេះបានសរសេរថា «យេស៊ូវអ្នកស្រុកណាសារ៉ែត ស្តេចនៃសាសន៍យូដា» (យ៉ូហាន ១៩:១៩)។ ពួកមេដឹកនាំនៃសាសន៍យូដា ចង់ឱ្យលោកពីឡាត់កែនូវអ្វីដែលគាត់បានសរសេរ។ ប៉ុន្តែ លោកពីឡាត់ បានបដិសេធ។ ស្លាកនេះ បានចែកចាយសេចក្តីពិតអំពីព្រះយេស៊ូវថា៖ ស្តេចលើអស់ទាំងស្តេច បាន ឆ្កាងនៅលើឈើឆ្កាង។ ទ្រង់បានឆ្កាងនៅលើឈើឆ្កាងនៃការអាម៉ាស់ ដូចជាស្តេចដែលគង់នៅលើបល្ល័ង្ក នៃសិរីល្អយ៉ាងដូច្នោះដែរ ពីព្រោះការសុគតរបស់ទ្រង់នឹងជួយសង្គ្រោះមនុស្សមានបាប។ ប៉ុន្តែ ព្រះយេស៊ូវ ដែលជាស្តេចរបស់ពួកគេ និងជាស្តេចនៃសាសន៍យូដា ត្រូវតែជាប់ឆ្កាងដូចជាឧក្រិដ្ឋជនជាមុនសិន។ + +«ព្រះបានបណ្តាលឱ្យលោកពីឡាត់សរសេរស្លាកនេះ ដាក់នៅលើឈើឆ្កាងដែលនៅលើព្រះសិរសារបស់ព្រះយេស៊ូវ។ ព្រះបានប្រើស្លាកនេះ ដើម្បីបណ្តាលឱ្យពួកបណ្តាជនសញ្ជឹងគិតអំពីអ្វីដែលពួកគេបានឃើញ និងសិក្សាពីព្រះគម្ពីរ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 745, adapted។ + +`សូមអានគម្ពីរយ៉ូហាន ១៩:២៥-២៧។ តើរឿងដ៏គួរឱ្យចាប់អារម្មណ៍អ្វី ដែលយើងបានអាន នៅក្នុងខទាំងនេះ រវាងព្រះយេស៊ូវ និងម្តាយរបស់ទ្រង់នៅត្រង់ឈើឆ្កាងនោះ?` + +លោកយ៉ូហានដែលជាសិស្សសំណព្វ និងនាងម៉ារីដែលជាម្តាយរបស់ព្រះយេស៊ូវ បានឈរ នៅមុខឈើឆ្កាងព្រះយេស៊ូវ ជាមួយនឹងអ្នកដទៃទៀត។ ជាច្រើនឆ្នាំកន្លងមក លោកស៊ីម៉ូនបានប្រាប់នាង ម៉ារី អំពីបទពិសោធន៍នៅពេលអនាគតនេះ នៅពេលដែលនាង និងលោកយូ៉សែបនាំកុមារាព្រះយេស៊ូវមកកាន់រោងឧបោសថ ដើម្បីសុំព្រះពរនោះ (សូមប្រៀបធៀបជាមួយនឹងគម្ពីរលូកា ២:៣៤, ៣៥)។ ឥឡូវនេះ ខណៈដែលព្រះយេស៊ូវព្យួរនៅលើឈើឆ្កាង នោះទ្រង់បានមានបន្ទូលទៅកាន់ម្តាយ និងលោកយ៉ូហាន។ «កាលព្រះយេស៊ូវឃើញមាតាព្រះអង្គ និងសិស្សម្នាក់ដែលព្រះអង្គស្រឡាញ់ កំពុងឈរនៅទីនោះ ព្រះអង្គ មានព្រះបន្ទូលទៅមាតាថា៖ “មាតាអើយ ន៎ុះន៏ កូនរបស់មាតា បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសិស្ស នោះថា៖ «នេះហើយ ម្តាយរបស់អ្នក»។ តាំងពីនោះមក សិស្សនោះក៏យកគាត់ទៅនៅជាមួយ”»។ (យ៉ូហាន ១៩:២៦, ២៧)។ + +`សូមអានពាក្យពេចន៍ចុងក្រោយរបស់ព្រះយេស៊ូវ នៅក្នុងគម្ពីរយ៉ូហាន ១៩:២៨-៣០។ ព្រះយេស៊ូវ បានមានបន្ទូលថា «កិច្ចការចប់សព្វគ្រប់ហើយ» (ខ៣០)។ តើព្រះយេស៊ូវកំពុងតែមានបន្ទូលអំពីអ្វី?` + +ពាក្យដែលបានសរសេរថា «ចប់សព្វគ្រប់ហើយ» បានប្រែមកពីពាក្យថា «តេលីអូ (teleo)»។ ពាក្យនេះមានន័យថា «បញ្ចប់» ឬ «បំពេញ»។ ពាក្យនេះបានប្រាប់យើងថា រឿងគ្រប់យ៉ាងដែលព្រះគម្ពីរ បានសន្យាអំពីព្រះយេស៊ូវកំពុងតែកើតឡើង ហើយក៏កំពុងតែក្លាយមកជាការពិតដែរ។ + +នៅពេលដែលព្រះយេស៊ូវមានបន្ទូលថា «កិច្ចការចប់សព្វគ្រប់ហើយ» (យ៉ូហាន ១៩:៣០) នោះ ទ្រង់បានបញ្ចប់ ឬបំពេញកិច្ចការដែលព្រះវរបិតាបានប្រទានដល់ទ្រង់រួចស្រេចហើយ។ \ No newline at end of file diff --git a/src/km/2024-04/12/05.md b/src/km/2024-04/12/05.md index 195aaeac0f..6f237cb236 100644 --- a/src/km/2024-04/12/05.md +++ b/src/km/2024-04/12/05.md @@ -1,7 +1,16 @@ --- -title: Lesson +title: ផ្នូរដែលនៅទទេ date: 18/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +`សូមអានគម្ពីរយ៉ូហាន ២០:១-៧។ តើខទាំងនេះបានបង្ហាញយើងអ្វីខ្លះ? តើហេតុអ្វីបានជាសេចក្តីពិតនៃព្រះគម្ពីរនៅត្រង់នេះ សំខាន់ចំពោះយើងខ្លាំងម្ល៉េះ នៅក្នុងនាមជាគ្រីស្ទាននោះ?` + +ព្រះយេស៊ូវបានសុគតនៅរសៀលថ្ងៃសុក្រ ហើយទ្រង់បានមានព្រះជន្មរស់ឡើងវិញនៅព្រឹកថ្ងៃ អាទិត្យ។ នៅពេលដែលពួកគេបញ្ចុះសពព្រះយេស៊ូវ នៅពេលនោះជិតចូលថ្ងៃសប្បាតហ៍ហើយ (យ៉ូហាន ១៩:៤២)។ ដូច្នេះហើយ បានជាសិស្សរបស់ទ្រង់បានបញ្ចុះសពទ្រង់យ៉ាងប្រញាប់ប្រញាល់ ដោយមិនបានរៀបចំសព្វគ្រប់នូវអ្វីដែលពួកគេចាំបាច់ត្រូវធ្វើ។ សិស្សរបស់ព្រះយេស៊ូវស្រឡាញ់ព្រះយេស៊ូវណាស់។ ប៉ុន្តែ ពួកគេមិនចង់រំលងថ្ងៃសប្បាតហ៍ឡើយ។ ដូច្នេះហើយ ពួកគេបានរក្សាថ្ងៃសប្បាតហ៍ ដោយមិនបាន ត្រឡប់ទៅមើលផ្នូរដាក់ព្រះសពទ្រង់ (សូមប្រៀបធៀបជាមួយនឹងគម្ពីរម៉ាកុស ១៦:១; លូកា ២៣:៥៦)។ បន្ទាប់ពីថ្ងៃសប្បាតហ៍បានកន្លងផុតទៅ ស្ត្រីមួយចំនួនបាននាំយកគ្រឿងក្រអូបខ្លះទៅកាន់ផ្នូរនៅព្រឹកថ្ងៃ អាទិត្យ។ ក្រុមស្ត្រីបានភ្ញាក់ផ្អើល នៅពេលដែលពួកគេបានឃើញថ្មរមៀលចេញ ហើយផ្នូរនៅទទេនោះ។ + +នាងម៉ារ៉ា ម៉ាក់ដាឡា ជាស្រ្តីម្នាក់នៅក្នុងចំណោមក្រុមស្ត្រីដែលបានមកកាន់ផ្នូរពីព្រលឹម។ នាង បានរត់ទៅប្រាប់លោកពេត្រុស និងលោកយ៉ូហាននូវអ្វីដែលនាងបានឃើញ។ បុរសទាំង២នាក់បានរត់ ទៅកាន់ផ្នូរ។ លោកយ៉ូហានបានរត់មកដល់មុនលោកពេត្រុស។ លោកយ៉ូហានបានឱនចុះ ឈ្ងោក មើល ទៅក្នុងផ្នូរ។ គាត់បានឃើញក្រណាត់ដែលពួកសិស្សបានរុំសពព្រះសពទ្រង់។ ប៉ុន្តែ លោកយ៉ូហានមិនបាន ចូលទៅក្នុងផ្នូរនោះទេ។ + +លោកពេត្រុសបានចូលទៅខាងក្នុង។ គាត់បានឃើញក្រណាត់នៅទីនោះ។ គាត់ក៏បានឃើញ ស្បៃបិទមុខដែលពួកសិស្សបានដាក់នៅលើព្រះភ័ក្ត្ររបស់ព្រះយេស៊ូវដែរ។ ប៉ុន្តែ ស្បៃបិទមុខមិនបាននៅជាប់ជាមួយនឹងក្រណាត់រំុសពនោះទេ។ ផ្ទុយទៅវិញ ស្បៃបិទមុខមានគេបត់ ដាក់នៅផ្សេងពីក្រណាត់ រំុសព។ + +`តើស្បៃបិទមុខដែលបានបត់នោះ មានន័យយ៉ាងណា? តើមានអ្វីពិសេស អំពីរបៀបដែលស្បៃ បិទមុខបាននៅដោយឡែកពីក្រណាត់រុំសពផ្សេងទៀតនោះ? សម្រាប់ចម្លើយ សូមអានគម្ពីរយ៉ូហាន ២០:៨-១០។` + +បន្ទាប់ពីលោកពេត្រុសបានចូលមកក្នុងផ្នូរ នោះលោកយ៉ូហានក៏បានចូលមកដែរ។ គម្ពីរយ៉ូហាន ២០:៨ បានចែងថា លោកយ៉ូហានបានចូលទៅមើល ហើយគាត់បានជឿ។ តើហេតុអ្វីបានជាលោកយ៉ូហាន ជឿថា ព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ នៅពេលដែលទ្រង់បានទតឃើញក្រណាត់រំុសព នៅទីនោះ ដោយមានស្បែបិទមុខបត់ដាក់ដោយឡែកយ៉ាងដូច្នេះ? ដើម្បីឆ្លើយតបទៅកាន់សំណួរនេះ នោះយើងត្រូវតែគិតអំពីមូលហេតុដែលនាំឱ្យផ្នូរនេះនៅទទេ។ តើចោរនៅតាមផ្នូរ បានលួចយកព្រះសព របស់ព្រះយេស៊ូវឬ? ការបកស្រាយនេះ មិនអាចទៅរួចបានឡើយ ដោយសារតែហេតុផល៣យ៉ាង។ (១) លោកម៉ាថាយបានប្រាប់យើងថា ពួកទាហានបានយាមផ្នូរនោះ (ម៉ាថាយ ២៧:៦២-៦៦)។ ដូច្នេះហើយ គ្មាន អ្នកណាម្នាក់អាចចូលទៅលួចព្រះសពព្រះយេស៊ូវបានឡើយ។ (២) ចោរនៅតាមផ្នូរ បានលួចទ្រព្យសម្បត្តិ តែពួកគេមិនបានលួចសាកសពនោះទេ។ (៣) ចោរនៅតាមផ្នូរ ជាមនុស្សដែលប្រញាប់ប្រញាល់។ ពួកគេ មិនបានបត់ក្រណាត់រំុសពនោះឡើយ។ ដូច្នេះហើយ បានជាយើងមិនគួរឆ្ងល់ថា នៅពេលដែលលោកយ៉ូហានបានឃើញស្បែបិទមុខ នោះគាត់បានជឿថា ព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញនោះឡើយ។ \ No newline at end of file diff --git a/src/km/2024-04/12/06.md b/src/km/2024-04/12/06.md index 92856fc745..c57d3b1cd7 100644 --- a/src/km/2024-04/12/06.md +++ b/src/km/2024-04/12/06.md @@ -1,7 +1,18 @@ --- -title: Lesson +title: ព្រះយេស៊ូវ និងនាងម៉ារ៉ា ម៉ាក់ដាឡា date: 19/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +`សូមអានរឿងនៅក្នុងគម្ពីរយ៉ូហាន ២០:១១-១៣។ តើនៅក្នុងខទាំងនេះ មានអ្វីកើតឡើង ដែល បានបង្ហាញពីមូលហេតុដែលធ្វើឱ្យនាងម៉ារ៉ា ម៉ាក់ដាឡាមិនបានយល់នូវអត្ថន័យនៃផ្នូររបស់ព្រះយេស៊ូវ ដែលនៅទទេនោះ?` + +នៅក្នុងគម្ពីរយ៉ូហាន ២០:២ នាងម៉ារ៉ាបានប្រាប់លោកពេត្រុស និងលោកយ៉ូហានអំពីផ្នូររបស់ ព្រះយេស៊ូវដែលនៅទទេ។ លោកពេត្រុស និងលោកយ៉ូហានបានរត់មកមើលផ្នូរ។ បន្ទាប់ពីលោកពេត្រុស និងលោកយ៉ូហានបានពិនិត្យមើលផ្នូររួចរាល់ហើយ នោះពួកគេបានចាកចេញពីទីនោះទៅ។ ប៉ុន្តែ នាង ម៉ារ៉ាបានត្រឡប់មកកាន់ផ្នូរវិញ។ នាងបានអង្គុយយំនៅទីនោះ។ ជាការពិតណាស់ នាងម៉ារ៉ាប្រាកដជាយំ ច្រើនណាស់ហើយ នៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ។ ប៉ុន្តែ ឥឡូវនេះ នាងបានដឹងថាផ្នូររបស់ព្រះអង្គ សង្គ្រោះនៅទទេ។ នាងម៉ារ៉ាបានឱនចុះ មើលទៅខាងក្នុងផ្នូរ។ + +នាងម៉ារ៉ា ម៉ាក់ដាឡាបានភ្ញាក់ផ្អើល នៅពេលដែលនាងបានឃើញទេវតា២អង្គនៅក្នុងផ្នូរនោះ។ ទេវតាទាំង២អង្គនេះ បានអង្គុយនៅឯកន្លែងដាក់ព្រះសពព្រះយេស៊ូវ។ «ទេវតានោះសួរថា៖ “នាងអើយ ហេតុអ្វីបានជាយំ?”» (យ៉ូហាន ២០:១៣)។ ចិត្តរបស់នាងម៉ារ៉ា មានពេញទៅដោយការឈឺចាប់។ នាង បានសោកសៅ ហើយប្រាប់ទេវតាថា មានមនុស្សលួចយកព្រះសពព្រះអម្ចាស់របស់នាង។ ហើយនាង ក៏មិនបានដឹងពីកន្លែង ដែលគេលាក់ព្រះសពទ្រង់ដែរ។ + +`តើអ្វីទៅបានផ្លាស់ប្តូរការយល់ឃើញគ្រប់យ៉ាងរបស់នាងម៉ារ៉ានោះ? សម្រាប់ចម្លើយ សូមអាន គម្ពីរយ៉ូហាន ២០:១៤-១៨។` + +ភ្នែករបស់នាងម៉ារ៉ា មានពេញទៅដោយទឹកភ្នែក។ នាងបានបែរក្រោយ រួចបានឃើញបុគ្គល ម្នាក់ឈរពីក្រោយនាង។ បុគ្គលចម្លែកម្នាក់នោះបានសួរនាងថា «នាងអើយ! ម្ដេចក៏នាងយំ? នាងរកអ្នកណា?» (យ៉ូហាន ២០:១៥)។ នាងម៉ារ៉ាបានគិតថា នាងកំពុងតែនិយាយជាមួយនឹងអ្នកថែសួន។ ដូច្នេះ ហើយ បានជានាងសូមឱ្យគាត់ជួយដើររកព្រះសពរបស់ព្រះយេស៊ូវ។ + +បុគ្គលចម្លែកម្នាក់នោះបានថ្លែងពាក្យមួយម៉ាត់ថា «ម៉ារ៉ាអើយ» (យ៉ូហាន ២០:១៦)។ ពាក្យ មួយម៉ាត់នេះ បានផ្លាស់ប្តូរជីវិតរបស់នាងម៉ារ៉ា និងអនាគតនៃអ្នកគ្រីស្ទានទាំងអស់។ រំពេចនោះ នាងម៉ារ៉ាបាន យល់ថា ព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយទ្រង់ក៏កំពុងតែមានបន្ទូលជាមួយនឹងនាង ដែរ។ ព្រះយេស៊ូវបានប្រាប់នាងកុំឱ្យពាល់ទ្រង់ ពីព្រោះទ្រង់ត្រូវឡើងទៅឯនគរស្ថានសួគ៌។ ព្រះយេស៊ូវ បានប្រទានភារកិច្ចមួយដល់នាងម៉ារ៉ា។ ពោលគឺនាងត្រូវតែប្រាប់ពួកសិស្សថា ព្រះយេស៊ូវ «“ខ្ញុំឡើងទៅឯ ព្រះវរបិតាខ្ញុំ ជាព្រះវរបិតានៃអ្នករាល់គ្នា គឺជាព្រះនៃខ្ញុំ ហើយជាព្រះនៃអ្នករាល់គ្នាដែរ”» (យ៉ូហាន ២០:១៧)។ នាងម៉ារ៉ាបានធ្វើកិច្ចការដែលព្រះយេស៊ូវបានបង្គាប់ឱ្យនាងធ្វើ។ នាងបានប្រាប់ពួកសិស្សថា នាងបាន ឃើញព្រះយេស៊ូវ។ នាងម៉ារ៉ាក៏បានប្រាប់ពួកគេ នូវហេតុការណ៍ដែលនៅសេសសល់ដែលព្រះយេស៊ូវបានប្រាប់នាងដែរ (យ៉ូហាន ២០:១៨)។ + +`សូមអាននូវអ្វីដែលលោកប៉ុលបានសរសេរ នៅក្នុងគម្ពីរកូរិនថូសទី១ ១៥:១២-២០។ តើជំនឿ របស់យើងនឹងមានប្រយោជន៍អ្វីទៅ បើសិនជាព្រះយេស៊ូវមិនបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដូចជា លោកប៉ុលបានមានប្រសាសន៍នោះ?` \ No newline at end of file diff --git a/src/km/2024-04/12/07.md b/src/km/2024-04/12/07.md index 4083eb01fb..f40b6add6b 100644 --- a/src/km/2024-04/12/07.md +++ b/src/km/2024-04/12/07.md @@ -3,5 +3,19 @@ title: ការសិក្សាបន្ថែម៖ date: 20/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +សូមអាន Ellen G. White, “ ‘It is Finished,’ ” pages 758-764; “ ‘The Lord Is Risen,’ ” pages 779-787; and “ ‘Why Weepest Thou?’ ” pages 788-794, in The Desire of Ages. See also, Clifford Goldstein, Risen: Finding Hope in the Empty Tomb (Nampa, ID: Pacific Press, 2020)។ + +«លោកពីឡាត់មានបំណងចង់ដោះលែងព្រះយេស៊ូវ។ ប៉ុន្តែ គាត់ដឹងថា គាត់មិនអាចធ្វើបែបនេះ ដោយមិនប៉ះពាល់កិត្តិយសរបស់គាត់នោះទេ។ លោកពីឡាត់មិនចង់បាត់បង់អំណាច ឬការគ្រប់គ្រង របស់គាត់ នៅក្នុងនាមជាអភិបាលនោះឡើយ។ ដូច្នេះហើយ បានជាគាត់អនុញ្ញាតឱ្យព្រះយេស៊ូវដែល អ្នកគ្មានកំហុសត្រូវសុគត។ តើមនុស្សប៉ុន្មាននាក់ ដែលបានធ្វើដូចជាលោកពីឡាត់នេះ នៅពេលដែលពួកគេចង់គេចពីការបាត់បង់ ឬការឈឺចាប់នោះ? កាតព្វកិច្ចបានប្រាប់យើង នូវអ្វីដែលយើងគួរធ្វើ។ ប៉ុន្តែ ចិត្តអាត្មានិយមរបស់យើង បានប្រាប់យើងឱ្យធ្វើរឿងខុសឆ្គងវិញ។ ដ្បិតនៅពេលដែលយើងបានចាប់ផ្តើម ធ្វើខុស នោះយើងនឹងក្លាយទៅជា «ទាសករ» នៃការអាក្រក់។ បន្ទាប់មក យើងងាយខុសពីអំពើឧក្រិដ្ឋកម្ម ដ៏អាក្រក់គ្រប់បែបយ៉ាង»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 738, adapted។ + +«ព្រះយេស៊ូវមិនចង់លះបង់ព្រះជន្មរបស់ទ្រង់នោះទេ រហូតទាល់តែទ្រង់បានបំពេញកិច្ចការដែលទ្រង់បានយាងមកធ្វើនោះ។ «កាលព្រះយេស៊ូវបានទទួលទឹកខ្មេះហើយ ទ្រង់មានព្រះបន្ទូលថា៖ “កិច្ចការចប់សព្វគ្រប់ហើយ” (យ៉ូហាន ១៩:៣០)។ ព្រះយេសូ៊វបានឈ្នះសង្គ្រាម។ នៅក្នុងនាមជាអ្នក ឈ្នះសង្គ្រាម ទ្រង់បានអបអរសាទរនៅឯនគរស្ថានសួគ៌។ ពួកទេវតាមានពេញទៅដោយក្តីអំណរ។ ដ្បិត សាតាំងបានចាញ់សង្គ្រាម។ ហើយវាក៏បានដឹងថា វាបានបាត់បង់នគររបស់វានៅលើផែនដីនេះដែរ។ +«ពួកទេវតា និងភាវមានជីវិតដែលនៅភពដទៃទៀត បានយល់ពីអត្ថន័យដែលព្រះយេស៊ូវបាន ឧទានថា “កិច្ចការចប់សព្វគ្រប់ហើយ”។ ព្រះយេស៊ូវក៏បានមានបន្ទូលនូវពាក្យពេចន៍ទាំងនេះដើម្បីពួកគេ ដែរ។ ព្រះបន្ទូលរបស់ព្រះយេស៊ូវមានន័យថា កិច្ចការដែលទ្រង់បានធ្វើដើម្បីសង្គ្រោះមនុស្សលោក ឥឡូវនេះ បានពេលលេញសព្វគ្រប់ហើយ។ ពួកទេវតា និងភាវមានជីវិតដទៃទៀតដែលនៅភពផ្សេង បានចែករំលែក ជ័យជម្នះរបស់ព្រះយេស៊ូវជាមួយនឹងយើងដែរ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 758, adapted។ + +**សំណួរពិភាក្សា** + +`តើការសម្រេចចិត្តអ្វីខ្លះ ដែលលោកអ្នកអាចធ្វើបាន ដើម្បីជៀសវាងពីកំហុសដែលលោកពីឡាត់បាន ធ្វើនោះ?` + +`តើហេតុអ្វីបានជាព្រះយេស៊ូវត្រូវការសុគតជំនួសយើងយ៉ាងដូច្នេះ? តើហេតុអ្វីបានជាទ្រង់ចាំបាច់ត្រូវ ធ្វើជាអ្នកជំនួសយើងទៅវិញ? តើហេតុអ្វីបានជាការសុគតរបស់ទ្រង់ សំខាន់ដល់យើងខ្លាំងម្ល៉េះ? តើខគម្ពីរ អ្វីខ្លះ ដែលគាំទ្រចម្លើយរបស់លោកអ្នកនោះ?` + +`តើមានព្រឹត្តិការណ៍អ្វីខ្លះ នៅក្នុងប្រវត្តិសាស្ត្រ ដែលបានបង្ហាញភ័ស្តុតាងថា ព្រះយេស៊ូវបានមានព្រះជន្ម រស់ពីសុគតឡើងវិញនោះ?` + +`សូមអានគម្ពីរកូរិនថូសទី១ ១៥:១២-២០។ តើខទាំងនេះបានបង្ហាញថា មនុស្សស្លាប់បានដេកលក់ រហូតទាល់តែព្រះយេស៊ូវយាងមកជាលើកទី២នោះយ៉ាងដូចម្តេច?` \ No newline at end of file diff --git a/src/km/2024-04/12/inside-story.md b/src/km/2024-04/12/inside-story.md index 8ec410328d..ddb009b64a 100644 --- a/src/km/2024-04/12/inside-story.md +++ b/src/km/2024-04/12/inside-story.md @@ -3,5 +3,16 @@ title: រឿងខ្លី date: 20/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +### លោកឃីងស្តុនបានរកឃើញសេចក្តីសង្ឃឹម + +គ្រូបង្រៀនព្រះគម្ពីរម្នាក់បានអញ្ជើញមនុស្សមួយចំនួនចូលទៅក្នុងព្រះវិហារសេវេនដេយអាត់វេនទីស្ទនៃក្រុងបេថែល (Bethel) រដ្ឋអាឡាស្កា ដើម្បីចែកចាយទីបន្ទាល់នៃជីវិតរបស់ពួកគេ ជាមួយនឹង ភ្លៀវមកពីមិសិនអាត់វេនទីស្ទ។ តង្វាយនៅថ្ងៃសប្បាតហ៍ទី១៣មួយចំណែកសម្រាប់ត្រីមាសទី១៣ ឆ្នាំ ២០២៤ នឹងត្រូវយកទៅជួសជុល និងពង្រីកព្រះវិហារ ដើម្បីឱ្យមានទីតាំងសម្រាប់មជ្ឈមណ្ឌលបម្រើសហគមន៍នៅក្នុងទីក្រុងបេថែល។ ខ្ញុំបានជិះយន្តហោះទៅកាន់ទីក្រុងដែលមានចំនួន៦៣០០នាក់ ដើម្បី យករឿងនៃបេសកកម្មមកផ្សព្វផ្សាយគម្រោងនេះ។ + +ប៉ុន្តែ នៅពេលដែលដល់ម៉ោងសម្ភាសន៍រឿង នោះគ្មានអ្នកណាម្នាក់បានបង្ហាញខ្លួននៅក្នុងព្រះវិហារនោះឡើយ។ នាងចយ អេនដឺសុន (Joy Anderson) ដែលជាគ្រូបង្រៀនព្រះគម្ពីរ បានគ្រវីភីស្សា ដ៏ធំមួយ ដែលនាងបានយកពីការិយាល័យមេធាវីរបស់នាងមកកាន់ព្រះវិហារ។ នាងចយ ដែលមានដើម កំណើតមកពីរដ្ឋអាឡាបាម៉ា (Alabama) និងជាអ្នកដឹកនាំព្រះវិហារជាមួយនឹងគ្រូគម្ពីរម្នាក់ទៀត បាន និយាយថា «ទាំងអស់គ្នាមកញុាំភីហ្សាមក ខ្ញុំសង្ឃឹមថា ភីហ្សានេះនឹងលើកទឹកចិត្តដល់អ្នកដែលបានចូល មកថ្វាយបង្គំ»។ ភីហ្សាបានអស់ប្រហែលជាពាក់កណ្តាល នៅពេលដែលដើរចូលទៅក្នុងព្រះវិហារ។ គាត់ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ដោយសារតែគាត់ជាបុគ្គលតែម្នាក់គត់ ដែលមានវត្តមាននៅទីនោះ។ បន្ទាប់មក គាត់បានយកភីហ្សាមួយចំណិត រួចអង្គុយចុះនិយាយអំពីមូលហេតុដែលនាំឱ្យគាត់មកថ្វាយបង្គំ នៅក្នុងព្រះវិហារអាត់វេនទីស្ទ។ អ្នកថែរក្សាព្រះវិហារដែលមានអាយុ៥៩ឆ្នាំបាននិយាយថា គាត់បាន ព្យាយាមផ្តាច់សុរា និងគ្រឿងញៀននៅក្នុងទីក្រុងហ៊ូផឺបេ (Hooper Bay) ដែលជាទីក្រុង ដែលជាតំបន់ ដីសណ្តយូកុន-គូស្កូវីម (Yukon-Kuskokwim) មានមនុស្សចំនួន១៤០០នាក់ ហើយត្រូវចម្ងាយពេលជិះយន្តហោះតូចប្រហែលជា៩០នាទីពីបេថែល។ គាត់បាននិយាយថា «ខ្ញុំចង់ចេញពីជីវិតដ៏អាប់អួមួយ នេះណាស់ ពីព្រោះខ្ញុំបានប្រាប់ខ្លួនខ្ញុំថា បើសិនជាខ្ញុំមិនបានរៀនពីមេរៀននេះ នោះខ្ញុំក៏មិនបានដឹងពីកំហុសរបស់ខ្ញុំដែរ បើសិនជាខ្ញុំមិនបានរៀនពីកំហុសរបស់ខ្ញុំ នោះអ្នកដទៃនឹងគិតថា ខ្ញុំជាមនុស្សល្ងង់ មិនខាន»។ + +បន្ទាប់មក លោកឃីងស្តុនបានប្តូរទៅបេថែលវិញ ដោយដើរតាមអ្នកស្រុកយូកុន-គូស្កូវីម ដែល បានចាកចេញពីទីក្រុងតូចៗដោយសង្ឃឹមថា នឹងទទួលបានជីវិតល្អប្រសើរនៅក្នុងទីក្រុងបេថែល ដែល ជាសហគមន៍ធំបំផុតនៅភាគខាងលិចនៃរដ្ឋអាឡាស្កា។ ប្រជាជននៅក្នុងតំបន់ដីសណ្តយូកុន-គូស្កូវីម មានជនជាតិអាឡាស្កាប្រហែលជា៨៥ភាគរយ ដែលជាកុលសម្ព័ន្ធយុពអ៊ីគ (Yup’ik) កុលសម្ព័ន្ធខាប់អ៊ីគ (Cup’ik) និងកុលសម្ព័ន្ធអាថាបាស្កាន (Athabascan)។ + +ថ្ងៃមួយ លោកស្ទីវ (Steve) ដែលជាអ្នកអាត់វេនទីស្ទ និងជាជនជាតិដីសណ្តយូកុន-គូស្កូរីម បានអញ្ជើញលោកឃីងស្តុនមកកាន់ព្រះវិហារបេថែល។ លោកឃីងស្តុនបាននិយាយថា «គាត់បានសួរនាំ ពីបញ្ហារបស់ខ្ញុំ ដូច្នេះហើយ បានជាខ្ញុំទៅមួយនឹងគាត់ដើម្បីឱ្យបានដឹងថា គាត់ទៅទីណា»។ + +លោកឃីងស្តុនបានរកឃើញកម្លាំងចិត្ត តាមរយៈការចំណាយពេលជាមួយនឹងអ្នកធ្វើដំណើរ ទៅកាន់ព្រះវិហារ ដែលបានយកឈ្នះលើការពឹងផ្អែកទៅលើសុរា និងគ្រឿងញៀន។ គាត់បាននិយាយថា «អ្នកធ្វើដំណើរទៅកាន់ព្រះវិហារបានជួយឱ្យខ្ញុំរួចផុតពីរបស់ទាំងនេះ នេះហើយគឺជាដំណោះស្រាយដែល ព្រះបានជួយដល់ខ្ញុំ»។ គាត់បាននិយាយថា គាត់សប្បាយចិត្តណាស់ ប៉ុន្តែ ទន្ទឹមនឹងនេះ គាត់ក៏ត្រូវតែ + +ស្វែងរកចម្លើយបន្ថែមទៀត។ គាត់បាននិយាយទៀតថា «មនុស្សល្អ (ព្រះយេស៊ូវ) ដែលនៅគង់ឋានលើ បានទតឃើញរឿងគ្រប់យ៉ាង ដូច្នេះហើយ យើងទាំងអស់គ្នានឹងទទួលបានចម្លើយឆ្លើយតប ទៅនឹងសំណួររបស់យើង»។ \ No newline at end of file diff --git a/src/km/2024-04/13/01.md b/src/km/2024-04/13/01.md index ca5fd6f3d8..6fe33a31db 100644 --- a/src/km/2024-04/13/01.md +++ b/src/km/2024-04/13/01.md @@ -3,5 +3,18 @@ title: ការស្គាល់ព្រះ និងការស្គា date: 21/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +### អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ +យ៉ូហាន ២១:១-១៩; យ៉ូហាន ២១:២០-២២; យ៉ូហាន ១:៤-១០; យ៉ូហាន ៤:៤៦-៥៤; យ៉ូហាន ១២:៣២។ + +>

ខចងចាំ៖

+> «អ្នករាល់គ្នាសិក្សាគម្ពីរ ដោយស្មានថា បានជីវិតអស់កល្បជានិច្ចពីគម្ពីរនោះ ដ្បិតគម្ពីរនោះ ហើយ ដែលធ្វើបន្ទាល់អំពីខ្ញុំ» (យ៉ូហាន ៥:៣៩)។ + +កណ្ឌគម្ពីរយ៉ូហានបានបញ្ចប់ដូចគ្នានឹងកណ្ឌគម្ពីរម៉ាកុស គឺបញ្ចប់ជាមួយនឹងការជួបជុំរវាង ព្រះយេស៊ូវ និងសិស្សរបស់ទ្រង់នៅក្នុងស្រុកកាឡីលេ។ មេរៀនចុងក្រោយស្តីអំពីការជួបជុំនេះ។ ហើយ យើងក៏នឹងពិភាក្សាអំពីរបៀបដែលយើងបានស្គាល់ព្រះយេស៊ូវ និងព្រះគម្ពីរផងដែរ។ + +សិស្សរបស់ព្រះយេស៊ូវ បាននៅជាមួយព្រះយេស៊ូវអស់រយៈពេលជាង៣ឆ្នាំ។ នៅក្នុងអំឡុង ពេលនេះ ព្រះយេស៊ូវបានប្រាប់សិស្សរបស់ទ្រង់នូវអ្វីដែលត្រូវកើតឡើងចំពោះទ្រង់។ ប៉ុន្តែ ពួកសិស្ស មិនបានត្រៀមខ្លួនទទួលយកការសុគតរបស់ព្រះយេស៊ូវ ឬការរស់ឡើងវិញរបស់ទ្រង់នោះទេ។ + +តើហេតុអ្វីបានជាពួកសិស្សមិនបានត្រៀមខ្លួនជាស្រេចយ៉ាងដូច្នេះ? នោះគឺដោយសារតែពួកគេមិនបានជឿទុកចិត្តនូវអ្វីដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកគេ។ + +សព្វថ្ងៃនេះ យើងក៏អាចនឹងធ្លាក់ទៅក្នុងគ្រោះថ្នាក់នៃការធ្វើរឿងដែលពួកសិស្សបានធ្វើនេះ ដែរ។ យើងប្រហែលជាបានអានព្រះគម្ពីរ ប៉ុន្តែ យើងអាចនឹងមានអារម្មណ៍ថា យើងមិនចាំបាច់ធ្វើតាម ព្រះគម្ពីរនោះឡើយ។ យើងប្រហែលជាមិនបានចាត់ទុកសេចក្តីពិតខាងឯវិញ្ញាណ ទុកជាពន្លឺពីស្ថានសួគ៌ ដែលគួរតែដឹកនាំទង្វើរបស់យើង។ គួរឱ្យសោកស្តាយណាស់ មានគ្រីស្ទានជាច្រើននាក់បានគិត និង មានអារម្មណ៍បែបនេះ។ + +យើងនឹងក្រឡេកមើលគោលគំនិតមួយចំនួន នៅក្នុងគម្ពីរយ៉ូហានកាលពីសប្តាហ៍មុនរបស់ យើង ដែលនឹងជួយឱ្យយើងស្គាល់ព្រះយេស៊ូវកាន់តែប្រសើរឡើង។ ដ្បិតនៅពេលដែលយើងបានស្គាល់ ព្រះយេស៊ូវកាន់តែច្បាស់ហើយ នោះយើងនឹងចង់រស់នៅក្នុងទ្រង់ ដោយគោរពតាមការបង្រៀនរបស់ ទ្រង់។ \ No newline at end of file diff --git a/src/km/2024-04/13/02.md b/src/km/2024-04/13/02.md index 3eb484a843..56f1ab93ee 100644 --- a/src/km/2024-04/13/02.md +++ b/src/km/2024-04/13/02.md @@ -1,7 +1,20 @@ --- -title: Lesson +title: ការជួបជុំនៅក្នុងស្រុកកាលីឡេ date: 22/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +`សូមអានគម្ពីរយ៉ូហាន ២១:១-១៩។ តើខទាំងនេះបានបង្ហាញយើង នូវសេចក្តីពិតអ្វីខ្លះ?` + +តើសេចក្តីពិតនៃព្រះគម្ពីរទាំងនេះ បានបង្រៀនយើងអំពីសេចក្តីមេត្តារបស់ព្រះ និងតម្រូវការ ដើម្បីឱ្យយើងបានលះបង់អំនួតទាំងអស់ចេញពីចិត្តរបស់យើងនោះយ៉ាងដូចម្តេច? + +បទគម្ពីរយ៉ូហាន ជំពូក២០ បានបញ្ចប់ជាមួយនឹងហេតុផលដែលថា លោកយ៉ូហានបានសរសេរ កណ្ឌគម្ពីរយ៉ូហាន។ យើងអាចនឹងគិតថា លោកយ៉ូហានគួរតែបញ្ចប់សៀវភៅរបស់គាត់នៅត្រង់ជំពូក២០ មែនទេ? ទេមិនមែនដូច្នោះឡើយ ផ្ទុយទៅវិញ លោកយ៉ូហានបានសរសរ១ជំពូកទៀត។ ជំពូក២១ បាន ចាប់ផ្តើមជាមួយនឹងសិស្សមួយចំនួន ដែលបានត្រឡប់ទៅស្រុកកាលីឡេវិញ។ លោកពេត្រុសបានណែនាំ ថា ពួកសិស្សគួរតែចំណាយពេលមួយយប់ ស្ទូដត្រីនៅក្នុងសមុទ្រ។ ប៉ុន្តែ នៅយប់នោះ ពួកគេរកត្រីមិន បានទាល់តែសោះ។ + +លុះដល់ព្រឹកឡើង មានជនចម្លែកម្នាក់បានឈរនៅតាមដងឆ្នេរ។ ជនចម្លែកម្នាក់នោះ បានប្រាប់ ពួកសិស្សឱ្យទុកសំណាច់របស់ពួកគទៅម្ខាងទូក។ ពួកសិស្សបានធ្វើតាម ដូចជាជនចម្លែកនោះបានប្រាប់ ពួកគេ។ បន្ទាប់មក ពួកសិស្សបានចាប់បានត្រីជាច្រើន រហូតដល់ពួកគេមិនអាចលើកសំណាញ់មកលើ ទូកវិញ។ បាដិហារ្យដដែលនេះ បានចាប់ផើ្តមពីកិច្ចការដែលពួកគេបានធ្វើជាមួយនឹងព្រះយេស៊ូវ (សូម អានគម្ពីរលូកា ៥:១-១១)។ នៅពេលដែលបាដិហារ្យនេះបានកើតឡើង នោះលោកយ៉ូហានបានដឹងភ្លាម ថា ជនចម្លែកម្នាក់នោះ ជាព្រះយេស៊ូវ។ លោកយ៉ូហានបានប្រាប់លោកពេត្រុស ដែលបានលោតចូលទឹកហែលទៅឯច្រាំងនោះ។ + +ព្រះយេស៊ូវបានសួរលោកពេត្រុស នូវសំណួរ៣យ៉ាង។ សំណួរទាំង៣យ៉ាងនេះ ស្តីអំពីសេចក្តី ស្រឡាញ់ដែលលោកពេត្រុសមានចំពោះបរមគ្រូរបស់គាត់។ មុនពេលដែលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង នោះលោកពេត្រុសបានស្បថថា គាត់នឹងស្លាប់ដើម្បីព្រះយេស៊ូវ (យ៉ូហាន ១៣:៣៧)។ + +បន្ទាប់មក ព្រះយេស៊ូវបានប្រាប់លោកពេត្រុសថា គាត់នឹងប្រកែកថាមិនស្គាល់ទ្រង់ចំនួន៣ដង។ នៅក្នុង ការជួបជុំនៅឯស្រុកលីឡេ លោកពេត្រុសមិនបានលើកខ្លួនគាត់ នៅពេលដែលគាត់សន្ទនាជាមួយនឹង ព្រះយេស៊ូវនោះទេ។ ផ្ទុយទៅវិញ គាត់បានលើកតម្កើងព្រះយេស៊ូវវិញ។ លោកពេត្រុសបានមានប្រសាសន៍ ថា «ក្រាបទូលព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ» (យ៉ូហាន ២១:១៧)។ + +នៅពេលដែលព្រះយេស៊ូវសួរលោកពេត្រុសថា គាត់ស្រឡាញ់ទ្រង់មែនឬទេ នោះទ្រង់បានប្រើ ពាក្យថា «អាហ្កាប៉ៅ (agaopao)» ដែលមានន័យថា «ស្រឡាញ់» ជាភាសាក្រេក។ លោកពេត្រុសតែងតែ ឆ្លើយថា «ស្រឡាញ់» ជាភាសាក្រេកផ្សេងៗគ្នាជានិច្ច។ ពាក្យថា «ហ្វីលីអូ (phileo)» មានន័យថា «ស្រឡាញ់» ដែរ ប៉ុន្តែ ស្រឡាញ់ដូចជាមិត្តភក្តិ។ ដូច្នេះហើយ មនុស្សមួយចំនួនបាននិយាយថា លោកយ៉ូហានបាន សរសេរពាក្យ «ភីលីអូ» ដើម្បីបង្ហាញថា លោកពេត្រុសមិនបានរៀនពីរបៀបស្រឡាញ់ ដូចជាព្រះនោះទេ។ + +ប៉ុន្តែ គោលគំនិតនេះមិនមែនជាគោលគំនិតត្រឹមត្រូវនោះទេ។ លោកពេត្រុសបានឆ្លើយបែបនេះ ដោយសារតែចិត្តរបស់គាត់គ្មានអំនួត។ យើងក៏បានមើលឃើញថា ព្រះយេស៊ូវបានទទួលយកចម្លើយរបស់លោកពេត្រុសផងដែរ ពីព្រោះព្រះអម្ចាស់បានប្រទានកិច្ចការចម្រើនព្រះរបស់គាត់មកឱ្យគាត់វិញ។ រឿងសំខាន់មួយដែលយើងត្រូវធ្វើ នៅពេលដែលយើងបម្រើព្រះនោះ គឺជាចិត្តដែលគ្មានអំនួតនេះឯង។ នៅពេលដែលចិត្តរបស់យើងគ្មានអំនួត នោះយើងនឹងសម្លឹងមើលព្រះយេស៊ូវ មិនសម្លឹងមើលខ្លួនយើង ដើម្បីឱ្យបានកម្លាំង ប្រាជ្ញា និងជំនួយនៅក្នុងការធ្វើកិច្ចការរបស់ទ្រង់នោះឡើយ។ \ No newline at end of file diff --git a/src/km/2024-04/13/03.md b/src/km/2024-04/13/03.md index 90c56b93d2..b80189596b 100644 --- a/src/km/2024-04/13/03.md +++ b/src/km/2024-04/13/03.md @@ -1,7 +1,20 @@ --- -title: Lesson +title: ការទប់ភ្នែកឱ្យសម្លឹងមើលព្រះ date: 23/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +`សូមអានអំពីការសន្ទនារវាងព្រះយេស៊ូវ និងលោកពេត្រុស នៅក្នុងគម្ពីរយ៉ូហាន ២១:២០-២២។ តើលោកពេត្រុសបានសួរព្រះយេស៊ូវនូវសំណួរអ្វី? តើហេតុអ្វីបានជាសំណួរនេះ ជាសំណួរដែលមិនគួរ សួរយ៉ាងដូច្នេះ? តើព្រះយេស៊ូវបានមានបន្ទូលទៅកាន់លោកពេត្រុសយ៉ាងដូចម្តេច? តើចម្លើយរបស់ ព្រះយេស៊ូវ បានជួយឱ្យកែសម្រួលបញ្ហាដោយរបៀបណា?` + +ព្រះយេស៊ូវបានប្រទានកិច្ចការរបស់លោកពេត្រុស ឱ្យដល់គាត់វិញ រួចប្រាប់គាត់ថា «ចូរមកតាមខ្ញុំចុះ!» (យ៉ូហាន ២១:១៩)។ លោកពេត្រុសបានដើរតាមព្រះយេស៊ូវ ចុះទៅតាមឆ្នេរយ៉ាងអស់ពីចិត្ត។ បន្ទាប់មក លោកពេត្រុសបានបែរមកមើលលោកយ៉ូហាន ដែលបានដើរតាមព្រះយេស៊ូវដែរ។ ដូច្នេះហើយ លោកពេត្រុសបានសួរព្រះយេស៊ូវអំពីលោកយ៉ូហានយ៉ាងដូច្នេះថា៖ «ព្រះអម្ចាស់អើយ តើអ្នកនោះនឹងទៅជាយ៉ាងណា?» (យ៉ូហាន ២១:២១)។ + +នៅពេលដែលព្រះយេស៊ូវប្រទានកិច្ចការឱ្យលោកពេត្រុសវិញ នោះព្រះអម្ចាស់ក៏បានប្រាប់លោក ពេត្រុសពីរបៀបដែលលោកពេត្រុសនឹងត្រូវស្លាប់ដែរ (យ៉ូហាន ២១:១៨)។ លោកពេត្រុសក៏ចង់ដឹងអំពីការស្លាប់របស់លោកយ៉ូហានដែរ។ ព្រះយេស៊ូវបានប្រាប់លោកពេត្រុសកុំឱ្យព្រួយបារម្ភ អំពីអ្វីដែលនឹង ត្រូវកើតឡើងដល់សិស្សដទៃទៀតឡើយ។ រឿងសំខាន់បំផុតដែលលោកពេត្រុសត្រូវពិចារណានោះ គឺជា ការដើរតាមព្រះយេស៊ូវ។ + +`សូមអានគម្ពីរយ៉ូហាន ២១:២៣-២៥។ តើគ្រីស្ទាននៅក្នុងអំឡុងនៃសម័យគម្ពីរសញ្ញាចាស់ បានយល់ច្រឡំអំពីពាក្យពេចន៍របស់ព្រះយេស៊ូវនៅក្នុងខទាំងនេះដោយរបៀបណា?` + +អ្នកខ្លះបានយល់ច្រឡំនូវអត្ថន័យដែលព្រះយេស៊ូវចង់បង្ហាញ នៅពេលដែលទ្រង់បានមានបន្ទូល ថា «ប្រសិនបើខ្ញុំចង់ឲ្យអ្នកនោះរស់នៅ រហូតដល់ខ្ញុំត្រឡប់មកវិញ តើអំពល់អ្វីដល់អ្នក? ចូរមកតាមខ្ញុំ!» (យ៉ូហាន ២១:២២)។ ពួកគេបានគិតថា ព្រះយេស៊ូវកំពុងតែមានបន្ទូលថា ទ្រង់នឹងយាងមកត្រឡប់មក វិញ មុនពេលដែលលោកយ៉ូហានបានស្លាប់។ ចំណេរក្រោយមក លោកយ៉ូហានបានក្លាយជាមនុស្សចាស់ ធ្វើឱ្យអ្នកខ្លះព្រួយបារម្ភក្រែងលព្រះយេស៊ូវមិនបានយាងមក មុនពេលដែលលោកយ៉ូហានបានស្លាប់ (ជាការពិតណាស់ រឿងនេះបានកើតឡើងមែន ហើយលោកយ៉ូហានក៏បានស្លាប់ទៅដែរ)។ លោកយ៉ូហាន កែសម្រួលនូវការយល់ច្រឡំនេះ។ គាត់បានមានប្រសាសន៍ថា ព្រះយេស៊ូវមិនបានតាំងសេចក្តីសន្យាអំពី អនាគតនោះទេ។ ផ្ទុយទៅវិញ ទ្រង់កំពុងតែមានបន្ទូលថា ទ្រង់មានអំណាចធ្វើឱ្យរឿងនេះកើតឡើងបាន តាមដែលទ្រង់ប្រាថ្នា ដោយសារតែទ្រង់គឺជាព្រះ។ + +ចូរឱ្យយើងទប់ចំណាប់អារម្មណ៍របស់យើង នៅនឹងព្រះយេស៊ូវចុះ មិនមែននៅអ្នកដទៃនោះ ឡើយ។ គោលគំនិតនេះ ជាគោលគំនិតមួយដ៏មានអំណាច។ ពីព្រោះព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់ យើង ក្រៅពីទ្រង់គ្មានអ្នកណាទៀតឡើយ។ មនុស្សអាចនឹងអន់ចិត្តចំពោះលោកអ្នក ហើយក៏អាចធ្វើបាប លោកអ្នកផងដែរ។ ប៉ុន្តែ ព្រះយេស៊ូវនឹងមិនឱ្យយើងអស់សង្ឃឹមឡើយ។ + +ការសិក្សារបស់យើងពីថ្ងៃអង្គារទៅថ្ងៃព្រហស្បតិ៍ នឹងពិភាក្សាអំពីគោលគំនិតនៃការយល់ដឹង ពីព្រះគម្ពីរ។ ដ្បិតនៅពេលដែលយើងយល់ដឹងពីព្រះគម្ពីរ នោះយើងក៏នឹងស្គាល់ព្រះយេស៊ូវកាន់តែច្បាស់ និងស្គាល់ពីរបៀបដើរតាមទ្រង់ដែរ។ ពីព្រោះព្រះយេស៊ូវជាចៅហ្វាយ និងជាអ្នកដឹកនាំរបស់យើង។ + +`តើអ្នកដទៃបានឱ្យលោកអ្នកអន់ចិត្ត ឬធ្វើបាបលោកអ្នកញឹកញាប់ប៉ុនណាដែរ? តើលោកអ្នក បានរៀនមេរៀនអ្វីខ្លះ ចេញពីបទពិសោធន៍នោះ?` \ No newline at end of file diff --git a/src/km/2024-04/13/04.md b/src/km/2024-04/13/04.md index 13b4b1811c..5027f16082 100644 --- a/src/km/2024-04/13/04.md +++ b/src/km/2024-04/13/04.md @@ -1,7 +1,16 @@ --- -title: Lesson +title: តួពន្លឺ និងតួងងឹង date: 24/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +`សូមអានគម្ពីរយ៉ូហាន ១:៤-១០; យ៉ូហាន ៣:១៩-២១; យ៉ូហាន ៥:៣៥; យ៉ូហាន ៨:១២; យ៉ូហាន ៩:៥; យ៉ូហាន ១១:៩, ១០ និងគម្ពីរយ៉ូហាន ១២:៣៥។ តើខទាំងនេះបានពិពណ៌នាអំពីរឿង ២យ៉ាងអ្វីខ្លះ? តើហេតុអ្វីបានជាចម្លើយនេះ សំខាន់ដល់ការយល់ដឹងរបស់យើងអំពីសេចក្តីពិតនៃព្រះគម្ពីរ ខ្លាំងម្ល៉េះ?` + +ជីវិតនៅលើផែនដីនេះ មានពេញទៅដោយអំពើបាប។ នេះហើយជាមូលហេតុដែលនាំឱ្យលោក យ៉ូហានមានប្រសាសន៍ថា ផែនដីនេះជាកន្លែងងងឹត។ អ្នកខ្លះមិនចង់ដឹងសេចក្តីពិតនៃព្រះគម្ពីរនោះទេ។ ប៉ុន្តែ យើងមិនអាចយល់ពីព្រះ ឬស្គាល់ថាទ្រង់ជាអ្នកណា ដោយខ្លួនយើងបានឡើយ។ + +«មនុស្សមិនអាចស្គាល់ ឬយល់ពីព្រះ ដោយខ្លួនគេបានទេ។ “សេចក្ដីនោះខ្ពស់ជាងស្ថានសួគ៌ ទៅទៀត តើអ្នកអាចនឹងធ្វើយ៉ាងណា? ក៏ជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ផង ធ្វើដូចម្តេចឲ្យអ្នកដឹង បាន?” (យ៉ូប ១១:៨)។ នៅពេលដែលព្រះយកយើងទុកជាកូនចិញ្ចឹមរបស់ទ្រង់ នោះទ្រង់ក៏បានបង្ហាញយើង ថា ទ្រង់ជាអ្នកណាដែរ។ «ប៉ុន្តែ ដូចមានសេចក្តីចែងទុកមកថា៖ “អ្វីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តមនុស្សមិនដែលនឹកដល់ នោះជាអ្វីដែលព្រះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ ព្រះអង្គ”» (កូរិនថូសទី១ ២:៩)។ “ព្រះបានសម្ដែងឲ្យយើងឃើញសេចក្តីទាំងនេះ តាមរយៈព្រះវិញ្ញាណព្រះអង្គ” (កូរិនថូសទី១ ២:១០)»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 412, adapted។ + +ព្រះយេស៊ូវជាបុគ្គលតែម្នាក់គត់ ដែល «បានសម្តែងឲ្យស្គាល់ព្រះអង្គ» (យ៉ូហាន ១:១៨)។ ពាក្យ ដែលបានសរសេរថា «បានសម្តែង» ប្រែមកពីពាក្យថា «អ៊ិចស្សេជីអូម៉ៃ (exegeomai)» ជាភាសាក្រេក។ នៅក្នុងភាសាក្រេក ពាក្យថា «អ៊ិចស្សេជីអូម៉ៃ» មានន័យថា «បកស្រាយ»។ លោកយ៉ូហានបានបង្ហាញយើង ថា ព្រះយេស៊ូវជាអ្នកនាំសារពីស្ថានសួគ៌។ ទ្រង់បានបកស្រាយនិយមន័យនៃការស្គាល់ព្រះ។ ព្រះយេស៊ូវ ជាបុគ្គលតែម្នាក់គត់ ដែលអាចជួយឱ្យយើងស្គាល់ព្រះ។ + +`តើព្រះយេស៊ូវបានមានបន្ទូលអំពីពួកមេដឹកនាំសាសនាយូដា និងជំនឿរបស់ពួកគេយ៉ាងដូចម្តេច? សម្រាប់ចម្លើយ សូមអានគម្ពីរយ៉ូហាន ៨:៤២-៤៤។` + +នៅពេលដែលមនុស្សមិនបានធ្វើតាមសេចក្តីពិតនៃព្រះគម្ពីរ នោះមានន័យថា ពួកគេបានធ្វើតាមគំនិតរបស់ពួកគេហើយ។ ពួកគេបានបង្រៀនព្រះគម្ពីរ ដោយប្រើការបកស្រាយ ឬនិយមន័យរបស់ មនុស្សលោក។ ប៉ុន្តែ អ្នកគ្រីស្ទានពិតប្រាកដចាំបាច់ត្រូវតែទទួលស្គាល់ថា ព្រះយេស៊ូវជាសេចក្តីពិត និង ជាពន្លឺ។ យើងត្រូវតែដើរតាមទ្រង់ តាមរយៈការយល់របស់យើងអំពីព្រះគម្ពីរ។ សាតាំងគឺ «ជាអ្នកកុហក» (យ៉ូហាន ៨:៤៤)។ ប្រសិនបើយើងមិនបានប្រុងប្រយ័ត្នទេ នោះយើងនឹងធ្លាក់ទៅក្នុងគ្រោះថ្នាក់នៃការធ្វើ រឿងដដែល ដូចជាពួកមេដឹកនាំនៃសាសន៍យូដាបានធ្វើ។ ដូច្នេះហើយ យើងត្រូវតែគោរពតាមព្រះ។ យើង ត្រូវតែថ្វាយរូបកាយរបស់យើងដល់ព្រះយេស៊ូវដោយជំនឿ។ យើងក៏អាចអានព្រះគម្ពីរ ហើយនិយាយថា ព្រះគម្ពីរមានន័យដូចដែលយើងបានបង្ហាញ។ កំហុសនេះងាយស្រួលធ្វើ ជាងយើងគិតទៅទៀត។ \ No newline at end of file diff --git a/src/km/2024-04/13/05.md b/src/km/2024-04/13/05.md index f9162061da..75ed33eb0a 100644 --- a/src/km/2024-04/13/05.md +++ b/src/km/2024-04/13/05.md @@ -1,7 +1,18 @@ --- -title: Lesson +title: សេចក្តីបង្រៀនពិតប្រាកដ និងការបង្រៀនក្លែងក្លាយអំពីព្រះ date: 25/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +`សូមអានរឿងនៅក្នុងគម្ពីរយ៉ូហាន ៤:៤៦-៥៤។ តើហេតុអ្វីបានជាមេដឹកនាំនៅក្នុងរឿងនេះ ចូលមករកព្រះយេស៊ូវយ៉ាងដូច្នេះ? តើអ្វីទៅដែលធ្វើឱ្យបុរសម្នាក់នេះមានបញ្ហានោះ?` + +បុរសម្នាក់នេះបានចូលមកសុំជំនួយពីព្រះយេស៊ូវ។ ប៉ុន្តែ មុនពេលបុរសម្នាក់នេះមកដល់ នោះ គាត់បានសម្រេចចិត្តជឿទៅលើព្រះយេស៊ូវ លុះត្រាតែទ្រង់បានព្យាបាលកូនគាត់ឱ្យជាសះស្បើយសិន។ ដូច្នេះហើយ យើងអាចមើលឃើញថា គំនិតដែលបុរសម្នាក់នេះបានយល់ឃើញអំពីព្រះ មានប្រភពមក ពីការសង្ស័យ និងការភ័យខ្លាចរបស់មនុស្សលោក។ គោលគំនិតដែលមនុស្សលោកបានយល់ឃើញអំពី ព្រះ គឺមានកម្រិត។ ដូច្នេះហើយ គោលគំនិតរបស់មនុស្សលោកមិនគួរក្លាយមកជាហេតុផល សម្រាប់គោលជំនឿដែលយើងមានចំពោះព្រះគម្ពីរ និងចំពោះការបង្រៀននៃព្រះគម្ពីរ។ + +នៅពេលដែលយើងជឿនូវអ្វីដែលព្រះគម្ពីរបានបង្រៀន នោះមានន័យថា យើងបានយកព្រះ និងព្រះគម្ពីរជាទី១ហើយ (យ៉ូហាន ៤:៤៨; យ៉ូហាន ៦:១៤, ១៥; ធីម៉ូថេទី២ ៣:១៦)។ យើងត្រូវតែ ទទួលយកព្រះគម្ពីរដោយជំនឿ។ នៅពេលនោះ ព្រះគម្ពីរនឹងបកស្រាយការបង្រៀនរបស់ខ្លួន ឱ្យយើង បានយល់។ ព្រះគម្ពីរបានជួយឱ្យយើងយល់ពីខ្លឹមសារនៃព្រះគម្ពីរ។ គោលគំនិតរបស់មនុស្សលោក មិនត្រូវ គ្រប់គ្រងការយល់ដឹងរបស់យើងអំពីព្រះគម្ពីរនោះទេ ប៉ុន្តែ ព្រះគម្ពីរទៅវិញទេ ដែលត្រូវគ្រប់គ្រងគោល គំនិតរបស់យើង និងអ្វីដែលយើងបានជឿ និងបានចាត់ទុកជាសេចក្តីពិត នៅក្នុងនាមជាមនុស្សលោក នោះ។ + +ប្រសិនបើយើងជឿទៅលើព្រះយេស៊ូវ និងជឿទៅលើការបង្រៀនរបស់ទ្រង់ នោះមានន័យថា យើងក៏បានជឿទៅលើព្រះគម្ពីរ និងការបង្រៀនរបស់ព្រះគម្ពីរដែរ (យ៉ូហាន ៥:៤៦, ៤៧)។ «ប្រសិនបើ អ្នករាល់គ្នានៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន» (យ៉ូហាន ៨:៣១)។ ប្រសិនបើយើង បានសង្ស័យព្រះគម្ពីរ នោះការបង្រៀនរបស់ព្រះមិនអាចរស់នៅក្នុងយើងបានឡើយ (យ៉ូហាន ៥:៣៨)។ «អ្នកណាដែលបដិសេធ ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមដែលកាត់ទោសហើយ គឺពាក្យដែល ខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងបំផុត ដ្បិតខ្ញុំមិនបាននិយាយដោយអាងខ្លួនខ្ញុំទេ គឺព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ព្រះអង្គបានបង្គាប់ខ្ញុំ ពីសេចក្តីដែលខ្ញុំត្រូវនិយាយ ហើយពីពាក្យដែលខ្ញុំត្រូវប្រាប់ដែរ» (យ៉ូហាន ១២:៤៨, ៤៩)។ + +តើការស្គាល់ព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះនោះ មានន័យយ៉ាងណា? មានន័យថា នៅ ពេលដែលយើងបានឮព្រះបន្ទូលរបស់ព្រះ នោះយើងបានគោរពទ្រង់។ ដូច្នេះហើយ ការឮមិនមែនត្រឹមតែ ជាការដឹងព័ត៌មានប៉ុណ្ណោះទេ។ ការឮមានន័យថា យើងបានធ្វើនូវរឿងដែលព្រះបានសូមឱ្យយើងធ្វើ។ «ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ “បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះ នឹងដឹងថាសេចក្តីបង្រៀននេះមកពីព្រះ ឬមកពីខ្លួនខ្ញុំផ្ទាល់”» (យ៉ូហាន ៧:១៧)។ + +នៅពេលដែលយើងគោរពតាមព្រះ និងធ្វើនូវអ្វីដែលទ្រង់បានសូមឱ្យយើងធ្វើ នោះមានន័យថា យើងបានបង្ហាញថា យើងស្រឡាញ់ទ្រង់ហើយ។ «ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ “បើអ្នកណាស្រឡាញ់ ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ ព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ក៏នឹង តាំងទីលំនៅជាមួយអ្នកនោះដែរ”» (យ៉ូហាន ១៤:២៣)។ + +`តើការដែលយើងស្តាប់បង្គាប់ព្រះ បានបង្ហាញយើងថា យើងបានស្រឡាញ់ទ្រង់ដោយរបៀប ណា?` \ No newline at end of file diff --git a/src/km/2024-04/13/06.md b/src/km/2024-04/13/06.md index a06d3d12d1..a818140ef9 100644 --- a/src/km/2024-04/13/06.md +++ b/src/km/2024-04/13/06.md @@ -1,7 +1,16 @@ --- -title: Lesson +title: ការរស់នៅតាមព្រះយេស៊ូវ date: 26/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +`សូមអានសេចក្តីប្រកាសរបស់ព្រះយេស៊ូវ នៅក្នុងគម្ពីរយ៉ូហាន ១២:៣២។ តើការប្រកាសនេះ បានបង្ហាញការគ្រប់គ្រង និងអំណាចដែលព្រះយេស៊ូវមាននៅឯស្ថានសួគ៌ និងនៅលើផែនដីនេះតាមវិធី ណាខ្លះ?` + +យើងបានឃើញរួចមកហើយថា កណ្ឌគម្ពីរយ៉ូហានបានបង្ហាញយើងពីព្រះយេស៊ូវ។ ប៉ុន្តែ យើង ក៏ត្រូវតែមានបំណងចង់ស្គាល់ព្រះ និងចង់គោរពតាមទ្រង់ដែរ។ នៅក្នុងកណ្ឌគម្ពីរយ៉ូហាន អ្នកដែលបាន ជួបនឹងព្រះយេស៊ូវ ត្រូវតែធ្វើការសម្រេចចិត្ត។ ពួកគេត្រូវតែសម្រេចចិត្តទទួលយកសេចក្តីពិតនៃព្រះគម្ពីរ។ ពួកគេក៏អាចនឹងជ្រើសរើសបដិសេធសេចក្តីពិតនេះដែរ។ មនុស្សជាច្រើននាក់ បានជួបព្រះយេស៊ូវ និង បានសម្រេចចិត្តអំពីការបង្រៀនរបស់ទ្រង់ ដែលមានដូចជាលោកនីកូដេម ស្ត្រីសាសន៍សាម៉ារីនៅឯអណ្តូង ទឹក អ្នកដឹកនាំរបស់ស្តេច បុរសនៅឯស្រះទឹកបេថែសដា មនុស្ស៥០០០នាក់ដែលបានបរិភោគនំប័ុង និង ត្រី បងប្អូនរបស់ព្រះយេស៊ូវ ពួកមេដឹកនាំសាសនាយូដា បុរសដែលពិការភ្នែកពីកំណើត នាងម៉ារា និងនាង ម៉ាថា និងលោកពីឡាត់។ + +ការបង្រៀននៃព្រះគម្ពីរដែលបានបង្កើតឡើងដោយដៃមនុស្ស បានចាប់ផ្តើមឡើងជាមួយនឹង គោលគំនិតរបស់មនុស្សលោក ដើម្បីសម្រេចយកនូវអ្វីដែលជាសេចក្តីពិតអំពីព្រះ។ កាលពីមុន ការបង្រៀនអំពីព្រះគម្ពីរដែលបានបង្កើតដោយដៃមនុស្ស បានដឹកនាំមនុស្សឱ្យឃ្លាតចេញពីព្រះ ហើយការ បង្រៀននេះក៏នឹងធ្វើបន្តទៅទៀតនៅពេលអនាគតផងដែរ (សូមអានគម្ពីរវិវរណៈ ១៤:១-១២)។ នៅក្នុង សម័យចុងក្រោយ មនុស្សនឹងលើកប្រាជ្ញារបស់មនុស្សលោកខ្ពស់ជាងព្រះតំរិះរបស់ព្រះ ហើយពួកគេ នឹងព្យាយាមបង្ខំមនុស្សគ្រប់គ្នានៅលើផែនដីនេះ ឱ្យទទួលយកនូវការថ្វាយបង្គំក្លែងក្លាយនេះ។ + +`តើអ្វីទៅជាអាថ៌កំបាំងនៃការលូតលាស់ និងមានសុខភាពល្អខាងឯវិញ្ញាណនោះ? សម្រាប់ ចម្លើយ សូមអានគម្ពីរយ៉ូហាន ១៥:១-១១។` + +អាថ៌កំបាំងដែលនាំទៅរកភាពជោគជ័យ គឺជាការដែលយើងនៅជាប់ជាមួយនឹងព្រះយេស៊ូវ។ ពីព្រោះព្រះយេស៊ូវអង្គទ្រង់ផ្ទាល់ ជាព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះនោះឯង។ ព្រះយេស៊ូវជានំប័ុង ជីវិត ជាពន្លឺបំភ្លឺមនុស្សទាំងអស់ ជាទ្វារសម្រាប់ចៀមរបស់ព្រះ ជាអ្នកគង្វាលល្អ ជាការរស់ឡើងវិញ និង ជាជីវិត។ ព្រះយេស៊ូវក៏ជាផ្លូវទៅកាន់ព្រះ ទៅកាន់សេចក្តីពិត និងទៅកាន់ដើមទំពាំងបាយជូរពិតប្រាកដ ដែរ។ + +យើងបានឃើញរួចមកហើយថា លោកយ៉ូហានបានហៅព្រះ៣អង្គរបស់យើងដែលរួមមកតែមួយ នោះ ថាជាត្រៃសរណគមន៍របស់ព្រះ។ ត្រៃសរណគមន៍របស់ព្រះ រួមមានព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធ។ ត្រៃសរណគមន៍របស់ព្រះ និងព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ទ្រង់ នឹងដឹកនាំយើង ទៅកាន់ពួកគេ។ «ព្រះបានមានបន្ទូលមកកាន់យើង តាមរយៈព្រះបន្ទូលរបស់ទ្រង់។ យើងនឹងបានឮសំឡេង ជាច្រើននិយាយមកកាន់យើង។ ប៉ុន្តែ ព្រះយេស៊ូវបានដាស់តឿនយើងឱ្យប្រុងប្រយ័ត្នចំពោះអ្នកដែលបាន និយាយថា បុគ្គលនេះ ឬបុគ្គលនោះជាព្រះអង្គសង្គ្រោះ។ តើយើងអាចដឹងបានដោយរបៀបណា ប្រសិនបើ មានអ្នកណាម្នាក់បានបង្រៀនសេចក្តីពិតនៃព្រះគម្ពីរនោះ? យើងអាចដឹងបាន តាមរយៈការប្រៀបធៀប នូវការបង្រៀនរបស់ពួកគេ ជាមួយនឹងព្រះគម្ពីរ»។ ដកស្រង់ពី Ellen G. White, The Adventist Review and Sabbath Herald, April 3, 1888, adapted។ បន្ទាប់មក យើងត្រូវតែលះបង់នូវគំនិត ដែលព្រះគម្ពីរបានបង្ហាញយើងថា ជាគោលគំនិតខុសឆ្គងនោះចោលចេញ។ \ No newline at end of file diff --git a/src/km/2024-04/13/07.md b/src/km/2024-04/13/07.md index 86d1722400..fbbb2acb46 100644 --- a/src/km/2024-04/13/07.md +++ b/src/km/2024-04/13/07.md @@ -3,5 +3,12 @@ title: ការសិក្សាបន្ថែម៖ date: 27/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +«ទេវតារបស់ព្រះ តែងតែងធ្វើដំណើរពីផែនដីទៅស្ថានសួគ៌ និងពីស្ថានសួគ៌មកកាន់ ផែនដី។ ព្រះយេស៊ូវបានធ្វើបាដិហារ្យជាច្រើន។ ទ្រង់បានព្យាបាលអ្នកជំងឺ និងអ្នកដែលបានរងទុក្ខ។ ព្រះបានធ្វើការជាមួយនឹងពួកទេវតា ដើម្បីធ្វើការអស្ចារ្យដែលព្រះយេស៊ូវបានធ្វើនៅលើផែនដីនេះ។ ទន្ទឹម គ្នានេះ ព្រះក៏បានប្រទានព្រះពរសព្វបែបយ៉ាងដល់យើងដែរ ដោយសារទ្រង់យល់ដល់ព្រះយេស៊ូវ។ ទេវតា របស់ព្រះបាននាំព្រះពរទាំងនេះមកឱ្យយើង។ នៅពេលដែលព្រះយេស៊ូវបានក្លាយមកជាមនុស្សលោក នោះទ្រង់បានបន្ទាបអង្គទ្រង់ជាមួយនឹងមនុស្សមានបាប។ ដោយសារតែព្រះយេស៊ូវជាព្រះ បានជាទ្រង់ អាចចូលទៅឯបល្ល័ង្ករបស់ព្រះជំនួសយើង។ ដូច្នេះហើយ ព្រះយេស៊ូវជាផ្លូវសម្រាប់ឱ្យមនុស្សសន្ទនាជាមួយនឹងព្រះ ហើយទ្រង់ក៏ជាផ្លូវសម្រាប់ឱ្យព្រះសន្ទនាជាមួយនឹងមនុស្សផងដែរ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 143, adapted។ + +**សំណួរពិភាក្សា** + +`សូមគិតអំពីរឿងទាំងអស់ នៅក្នុងកណ្ឌគម្ពីរយ៉ូហាន។ តើរឿងមួយណាដែលបានបង្ហាញលោកអ្នក ពីសេចក្តីស្រឡាញ់របស់ព្រះជាងគេបំផុតនោះ? សូមចែករំលែកជាមួយនឹងសិស្សដទៃទៀតថា ហេតុអ្វី បានជាលោកអ្នកគិតថា រឿងមួយនេះជារឿងដែលមានឥទ្ធិពលយ៉ាងដូច្នេះ?` + +`តើមនុស្សលោកគួរតែស្វែងរកសេចក្តីពិតនៃព្រះគម្ពីរដោយរបៀបណា?` + +`តើហេតុអ្វីបានយើងពិបាកនឹងឱ្យព្រះគម្ពីរ សម្រេចនូវអ្វីដែលជាជំនួយដល់ខ្លួនយើងនោះយ៉ាងដូច្នេះ? តើគំនិតរបស់មនុស្សលោកតែងតែរារាំងរបៀបយល់ដឹង និងរបៀបបកស្រាយព្រះគម្ពីររបស់យើងជានិច្ច ដែរឬទេ? តើហេតុអ្វីបានជាយើងចាំបាច់ត្រូវយល់ពីភាពកម្សោយដែលមាននៅក្នុងខ្លួនយើងយ៉ាងដូច្នេះ? តើហេតុអ្វីបានជាវាសំខាន់ម្ល៉េះ ដែលយើងត្រូវលះបង់អំនួតទាំងអស់ចេញពីចិត្តរបស់យើង នៅពេលដែល យើងសិក្សាព្រះគម្ពីរនោះ?` \ No newline at end of file diff --git a/src/km/2024-04/13/inside-story.md b/src/km/2024-04/13/inside-story.md index a9751adec3..40e4e94580 100644 --- a/src/km/2024-04/13/inside-story.md +++ b/src/km/2024-04/13/inside-story.md @@ -3,5 +3,14 @@ title: រឿងខ្លី date: 27/12/2024 --- -###
យើងកំពុងសិក្សាមេរៀននេះ។
-
សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
\ No newline at end of file +### គន្លឹះទៅកាន់ភូមិអាឡាស្កាន + +នៅក្នុងរដ្ឋអាឡាស្កានៃសហរដ្ឋអាមេរិក លោកជីម ឃីនខែដ (Jim Kincaid) ដែលជាអ្នកបើក យន្តហោះនៃបេសកកម្ម មានការលំបាកនៅក្នុងការហោះហើរពីភូមិដាច់ស្រយាលមួយទៅកាន់ភូមិដាច់ ស្រយាលមួយទៀត។ ការបើកយន្តហោះឡើង និងបើកយន្តហោះចុះនៅលើគុម្ពោតព្រៃ គឺជារឿងងាយស្រួល ទេ។ ប៉ុន្តែ ការស្វែងរកចិត្តនៃជនជាតិអាឡាស្កា ដែលត្រូវទទួលយកសារនៃដំណឹងល្អទៅវិញទេ ដែល រឿងពិបាកនោះ។ + +វាហាក់ដូចជាលំបាក នៅពេលដែលលោកជីមបានចតយន្តហោះដ៏តូចរបស់គាត់ នៅលើទីតាំង មួយកន្លែងដែលមានចម្ងាយប្រហែលជា២៤១គីឡូម៉ែត ពីទិសខាងជើងនៃទីក្រុងហ្វ៊ែរបេង្ស (Fairbanks)។ គាត់បានបើកយន្តហោះដឹកអ្នកផ្សាយដំណឹងល្អតាមសៀវភៅពីភូមិមួយទៅភូមិមួយទៀត ដើម្បីលក់ព្រះគម្ពីរ និងសៀវភៅអក្ខរកម្មគ្រីស្ទានដទៃទៀត។ ខណៈដែលគាត់បានចតយន្តហោះរបស់គាត់ នោះមានរថក្រោះ ពីគ្រប់ទិសទីមកព័ទ្ធជុំវិញគាត់។ អ្នកទាំងនោះបានបង្ហាញថា ពួកគេមិនស្វាគមន៍ក្រុមរបស់លោក ជីម ឃីនខែដ ឱ្យចូលភូមិរបស់គេនោះទេ។ ម្នាក់នៅក្នុងចំណោមពួកគេបាននិយាយថា «តើអស់លោកជា អ្នកណា?»។ ម្នាក់ទៀតបានសួរទៀតថា «តើអស់លោកមកធ្វើអ្វីដែរនៅទីនេះ?»។ + +នៅពេលនោះ លោកជីមបាននឹកឃើញពីឈ្មោះរបស់បុរសម្នាក់។ បុរសម្នាក់ដែលគាត់បាននឹកចាំនៅក្នុងភូមិនោះ ធ្លាប់បានចូលរួមនៅក្នុងកម្មវិធីផ្សាយដំណឹងល្អរយៈពេល១យប់ទៅ២យប់ដែរ នៅពេលដែលលោកជីមបានដឹកនាំនៅក្នុងទីក្រុងហ្វ៊ែរបេង្សថ្មីៗនេះ។ លោកជីមបានងាកទៅរកអ្នកយាម របងភូមិ។ គាត់បានសួរពួកគេថា «តើលោករ៉ូបឺត (Robert Frank) ហ្វ្រេង្គនៅក្នុងទីក្រុងនេះដែរឬទេ?»។ + +រំពេចនោះ អារម្មណ៍សង្ស័យរបស់ពួកគេបានផ្លាស់ប្តូរទៅ។ កំហឹងរបស់ពួកគេបានប្រែទៅជា ការចាប់អារម្មណ៍ និងរាក់ទាក់ទទួលភ្ញៀវវិញ។ គេបាននាំលោកជីមទៅជួបនឹងលោករ៉ូបឺត។ ការទៅជួប នឹងលោករ៉ូបឺតនេះ ក៏ប្រៀបដូចជាគន្លឹះមួយចូលទៅភូមិនោះដែរ។ នៅពេលដែលលោកជីមទៅដល់ផ្ទះរបស់លោករ៉ូបឺត នៅពេលនោះលោករ៉ូបឺតកំពុងតែបរិភោគអាហារ ប៉ុន្តែ គួរឱ្យសោកស្តាយ លោករ៉ូបឺតមិនបានចាំមុខអ្នកបើកយន្តហោះម្នាក់នេះភ្លាមៗនោះទេ។ ដូច្នេះហើយ លោកជីមបានរំឭកគាត់អំពីរបៀប និងមូលហេតុដែលពួកគេបានស្គាល់គ្នាកាលពីមុន។ ប៉ុន្តែ បន្ទាប់មក លោករ៉ូបឺតបាននឹកចាំរឿងកាលពីមុន ដែលធ្វើឱ្យគាត់មានអារម្មណ៍ស្និទ្ធស្នាលឡើងវិញ។ គាត់បានហុចសាច់ខ្លាឃ្មុំមួយចំណិតទៅឱ្យលោកជីម។ វិធីបែបនេះបានធ្វើឱ្យលោកជីម និងអ្នកផ្សាយដំណឹងល្អតាមសៀវភៅ ទទួលបានឱកាសចូលទៅក្នុងភូមិ ថ្មីមួយដែលគេបានហាមឃាត់។ ដោះស្រាយដែលត្រូវអនុវត្តនោះ គឺគ្រាន់តែស្គាល់បុគ្គលណាម្នាក់ប៉ុណ្ណោះ។ + +ព្រះយេស៊ូវក៏បានជ្រាបពីឈ្មោះរបស់បុគ្គលម្នាក់ៗផងដែរ។ ដូច្នេះហើយ បានជាទ្រង់បានមាន បន្ទូលថា ទ្រង់ដែលជាអ្នកគង្វាលល្អដែលទ្រង់បាន «ហៅចៀមតាមឈ្មោះវានីមួយៗ នាំចេញទៅក្រៅ (យ៉ូហាន ១០:៣)។ បើសិនជាព្រះយេស៊ូវបានជ្រាបពីឈ្មោះនៃចៀមរបស់ទ្រង់ទៅហើយ តើគួរឱ្យសិស្ស របស់ទ្រង់ធ្វើតាមគំរូរបស់ទ្រង់ដែរឬទេ? លោកជីមបាននិយាយថា «ការស្គាល់អ្នកណាម្នាក់នៅក្នុងភូមិ ដោយគ្រាន់តែស្គាល់ឈ្មោះបុគ្គលម្នាក់នៅក្នុងភូមិ ក៏អាចឱ្យលោកអ្នកមានទំនាក់ទំនងជាមួយនឹងអ្នកភូមិ ដែរ ទន្ទឹមគ្នានេះ នៅក្នុងវប្បធម៌ក៏ដូច្នេះដែរ បើសិនជាលោកអ្នកបានចាំឈ្មោះរបស់បុគ្គលណាម្នាក់ នោះ លោកអ្នកនឹងអាចចូលបានយ៉ាងងាយ។ \ No newline at end of file