Skip to content

Commit

Permalink
Update km/2024-04/03-13
Browse files Browse the repository at this point in the history
  • Loading branch information
alimness committed Oct 2, 2024
1 parent 7d3b444 commit d5b9af1
Show file tree
Hide file tree
Showing 46 changed files with 606 additions and 121 deletions.
13 changes: 10 additions & 3 deletions src/km/2024-04/08/03.md
Original file line number Diff line number Diff line change
@@ -1,7 +1,14 @@
---
title: Lesson
title: តើគម្ពីរសញ្ញាចាស់ បានចែងយ៉ាងដូចម្តេច អំពីព្រះយេស៊ូវ?
date: 18/11/2024
---

### <center>យើងកំពុងសិក្សាមេរៀននេះ។</center>
<center>សូមព្យាយាមម្តងទៀតនៅពេលក្រោយ។</center>
យើងបានឃើញកាលពីម្សិលមិញរួចមកហើយថា លោកយ៉ូហានបានពិពណ៌នាអំពីបាដិហារ្យ ដែលព្រះយេស៊ូវបានធ្វើ និងរឿងដែលអ្នកដទៃបានប្រាប់អំពីព្រះយេស៊ូវ។ រឿងទាំងនេះបានបង្ហាញថា ព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ។ លោកយ៉ូហានក៏បានលើកយកខពីកណ្ឌគម្ពីរសញ្ញាចាស់ មកបង្ហាញថា ព្រះយេស៊ូវជាបុគ្គលម្នាក់ដែលព្រះបានសន្យានោះដែរ។ ខគម្ពីរសញ្ញាចាស់ទាំងនេះបានបង្ហាញពីកិច្ចការ ដែលព្រះយេស៊ូវត្រូវធ្វើ នៅពេលដែលទ្រង់យាងមកកាន់ផែនដីនេះ។ គម្ពីរសញ្ញាចាស់មានសារៈសំខាន់ដល់ កណ្ឌគម្ពីរយ៉ូហាន និងកណ្ឌគម្ពីរសញ្ញាថ្មីទាំងមូល។ កណ្ឌគម្ពីរសញ្ញាចាស់បានបង្ហាញអំពីអត្តសញ្ញាណ របស់ព្រះយេស៊ូវ អំពីទីកន្លែងដែលទ្រង់បានយាងមក និងអំពីអ្វីដែលទ្រង់ត្រូវធ្វើ។

`សូមអានខគម្ពីរទាំងនេះ៖ យ៉ូហាន ៥:៣៩, ៤០, ៤៦, ៤៧។ តើខទាំងនេះបានបង្ហាញយើង ពីរបៀប ដែលព្រះយេស៊ូវបានយល់ឃើញអំពីព្រះគម្ពីរនោះ យ៉ាងដូចម្តេច? តើព្រះយេស៊ូវបានជឿថា ព្រះគម្ពីរមានអំណាចអ្វីនៅក្នុងជីវិតរបស់យើងនោះ?`

ព្រះយេស៊ូវបានបង្ហាញម្តងហើយម្តងទៀតថា កណ្ឌគម្ពីរសញ្ញាចាស់បានចែងអំពីទ្រង់។ ព្រះយេស៊ូវ បានលើកយករឿងដែលបានកើតឡើង នៅក្នុងគម្ពីរសញ្ញាចាស់ មកបកស្រាយអំពីអត្តសញ្ញាណ និងកិច្ចការ ដែលទ្រង់ត្រូវធ្វើ។ សូមក្រឡេកមើលឧទាហរណ៍មួយ នៅក្នុងគម្ពីរយ៉ូហាន ៣:១៤។ នៅក្នុងខនេះ ព្រះយេស៊ូវ លើកយកសម្រង់មតិពីគម្ពីរជនគណនា ២១:៥-៩ ដើម្បីពន្យល់លោកនីកូដេមថាទ្រង់បានយាងមកសុគត នៅលើឈើឆ្កាងយ៉ាងដូច្នេះថា៖ «ដូចលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានយ៉ាងណា កូនមនុស្សក៏ត្រូវគេលើកលោកឡើងយ៉ាងនោះដែរ» (យ៉ូហាន ៣:១៤)។ ព្រះយេស៊ូវបានធ្វើរឿង៣យ៉ាង ដោយប្រើគម្ពីរជនគណនា ២១:៥-៩។ រឿងទី១ ព្រះយេស៊ូវបានប្រាប់រឿងនៅក្នុងរបៀបមួយ ដែលបាន បង្ហាញថា ទ្រង់ជឿជាក់ថា រឿងនោះគឺជារឿងពិត។ រឿងទី២ ព្រះយេស៊ូវបានប្រាប់រឿងដើម្បីបង្ហាញថា ទ្រង់ជាអ្នកណា និងប្រាប់ពីកិច្ចការដែលទ្រង់ត្រូវបំពេញ។ រឿងទី៣ ព្រះយេស៊ូវបានបង្ហាញអត្ថន័យនៃ រឿងដែលបានចែងនៅក្នុងព្រះគម្ពីរ។

ព្រះយេស៊ូវមិនត្រឹមតែជាបុគ្គលម្នាក់ ដែលបានលើកយកគម្ពីរសញ្ញាចាស់មកបង្ហាញយើងថា ទ្រង់ជាអ្នកណាប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានអ្នកដទៃទៀតនៅក្នុងគម្ពីរសញ្ញាថ្មី បានលើកយកសម្រង់មតិពី កណ្ឌគម្ពីរសញ្ញាចាស់ដែរ។ នៅដើមនៃកណ្ឌគម្ពីរយ៉ូហាន យើងបានឃើញពាក្យពេចន៍របស់លោកភីលីព ដែលបាននិយាយថា «យើងបានឃើញព្រះអង្គ ដែលលោកម៉ូសេបានចែងទុកក្នុងក្រឹត្យវិន័យ ហើយពួក ហោរាក៏បានចែងពីព្រះអង្គដែរ» (យ៉ូហាន ១:៤៥)។

`សូមអានខគម្ពីរទាំងនេះ៖ យ៉ូហាន ១៣:១៨; យ៉ូហាន ១៧:១២; យ៉ូហាន ១៩:២៤, ២៨, ៣៦។ តើខទាំងនេះ បានបង្រៀនយើងពីរបៀបដែលព្រះយេស៊ូវ និងលោកយ៉ូហានបានយល់ឃើញអំពីព្រះគម្ពីរ នោះយ៉ាងដូចម្តេច? តើចម្លើយនេះបានប្រាប់ថា ព្រះគម្ពីរសំខាន់យ៉ាងណាដែរ ចំពោះសេចក្តីជំនឿរបស់ យើងនោះ?`
21 changes: 18 additions & 3 deletions src/km/2024-04/08/04.md
Original file line number Diff line number Diff line change
@@ -1,7 +1,22 @@
---
title: Lesson
title: គម្ពីរសញ្ញាចាស់បានសន្យាអំពីព្រះយេស៊ូវ ភាគទី១
date: 19/11/2024
---

### <center>យើងកំពុងសិក្សាមេរៀននេះ។</center>
<center>សូមព្យាយាមម្តងទៀតនៅពេលក្រោយ។</center>
ព្រះយេស៊ូវបានសន្ទនា ជាមួយនឹងពួកមេដឹកនាំនៃសាសន៍យូដា។ នៅក្នុងការសន្ទនានេះ ព្រះយេស៊ូវបានប្រាប់មេដឹកនាំនៃសាសន៍យូដាថា ទ្រង់ជាអ្នកណា។ ព្រះយេស៊ូវក៏បានបង្ហាញពួកគេថា ហេតុអ្វីបានជាព្រះគម្ពីរសំខាន់ដល់ក្តីជំនឿរបស់ពួកគេ។ លោកអ្នកប្រហែលជាគិតថា ព្រះយេស៊ូវមិនចាំបាច់ប្រាប់រឿងនេះដល់ពួកមេដឹកនៃសាសន៍យូដានោះទេ ពីព្រោះពួកគេបានជឿលើព្រះគម្ពីររួចរាល់ ហើយ។ ប៉ុន្តែ ព្រះយេស៊ូវក៏ចង់បង្ហាញពួកគេថា ទ្រង់ជាអ្នកណាដែរ។ ជាការពិតណាស់ ចិត្តរបស់ពួក មេដឹកនាំ បានរឹងរូសជាខ្លាំង ដោយសារតែចិត្តរបស់ពួកគេបានប្រឆាំងទាស់នឹងការជឿទៅលើព្រះយេស៊ូវ។ ប៉ុន្តែ ព្រះយេស៊ូវនៅតែព្យាយាមជួយដល់ពួកគេដដែល។

លោកយ៉ូហានបានលើកយកសម្រង់មតិ និងគោលគំនិតពីកណ្ឌគម្ពីរសញ្ញាចាស់ ដើម្បីបង្ហាញ ថា ព្រះយេស៊ូវជាព្រះអង្គសង្គ្រោះដែលព្រះបានសន្យាថា ទ្រង់នឹងចាត់ឱ្យមកនោះពិតមែន។

**សូមអានគម្ពីរ២ខខាងក្រោមនេះ។ តើគម្ពីរសញ្ញាថ្មីបានលើកយកគម្ពីរសញ្ញាចាស់ មកបង្ហាញ យើងអំពីអត្តសញ្ញាណរបស់ព្រះយេស៊ូវដោយរបៀបណា?**

`យ៉ូហាន ១:២៣; អេសាយ ៤០:៣`

`យ៉ូហាន ២:១៦, ១៧; ទំនុកតម្កើង ៦៩:៩`

`យ៉ូហាន ៧:៣៨; យេរេមា ២:១៣`

`យ៉ូហាន ១៩:៣៦; ជនគណនា ៩:១២`

លោកយ៉ូហាន ពេត្រុស ប៉ុល ម៉ាថាយ ម៉ាកុស លូកា និងអ្នកសរសេរគម្ពីរសញ្ញាថ្មីទាំងអស់ បានបង្ហាញម្តងហើយម្តងទៀត ពីរបៀបដែលព្រះជន្មរបស់ព្រះយេស៊ូវ ការសុគគ ការរស់ពីស្លាប់ឡើងវិញ និងការយាងត្រឡប់ទៅស្ថានសួគ៌វិញរបស់ព្រះយេស៊ូវ គឺជាសេចក្តីសន្យាដែលកណ្ឌគម្ពីរសញ្ញាចាស់បាន ចែងអំពីទ្រង់។ ព្រះយេស៊ូវបានដឹងរឿងទាំងអស់នេះ ដូចដែលព្រះគម្ពីរបានចែងអំពីទ្រង់។

ព្រះយេស៊ូវតែងតែប្រាប់សិស្សរបស់ទ្រង់ ឱ្យសិក្សាព្រះគម្ពីរ។ ព្រះគម្ពីរបានបង្ហាញពីកិច្ចការដែលព្រះយេស៊ូវបានយាងមកបំពេញ។ តើពេលចុងក្រោយដែលពួកគេបានយល់ថា ព្រះគម្ពីរបានបង្ហាញ ពួកគេអំពីព្រះយេស៊ូវនោះ គឺនៅពេលណា? នៅទីបំផុត ពួកសិស្សបានយល់ចំណុចនេះ បន្ទាប់ពីព្រះយេស៊ូវ បានសុគត បានមានព្រះជន្មរស់ពីស្លាប់ឡើងវិញ និងបានលេចឱ្យពួកគេបានឃើញ។ «ក្រោយពីព្រះអង្គ មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ទើបពួកសិស្សព្រះអង្គនឹកឃើញថា ព្រះអង្គបានមានព្រះបន្ទូលពាក្យនេះ ហើយគេក៏ជឿព្រះគម្ពីរ និងសេចក្ដីដែលព្រះយេស៊ូវមានព្រះបន្ទូល» (យ៉ូហាន ២:២២; សូមអានគម្ពីរ យ៉ូហាន ២០:៩ ផងដែរ)។
21 changes: 18 additions & 3 deletions src/km/2024-04/08/05.md
Original file line number Diff line number Diff line change
@@ -1,7 +1,22 @@
---
title: Lesson
title: គម្ពីរសញ្ញាចាស់បានសន្យាអំពីព្រះយេស៊ូវ ភាគទី២
date: 20/11/2024
---

### <center>យើងកំពុងសិក្សាមេរៀននេះ។</center>
<center>សូមព្យាយាមម្តងទៀតនៅពេលក្រោយ។</center>
ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកមេដឹកនាំនៃសាសន៍យូដាថា៖ «អ្នករាល់គ្នាសិក្សាគម្ពីរ ដោយស្មានថា បានជីវិតអស់កល្បជានិច្ចពីគម្ពីរនោះ ដ្បិតគម្ពីរនោះហើយ ដែលធ្វើបន្ទាល់អំពីខ្ញុំ» (យ៉ូហាន ៥:៣៩)។

អ្នកប្រាជ្ញខាងឯព្រះគម្ពីរមួយចំនួន បានរាប់ចំនួននៃសេចក្តីសន្យាដែលព្រះយេស៊ូវបានបំពេញ។ ខណៈពេលដែលអ្នកប្រាជ្ញដទៃទៀត មិនបានស្របជាមួយនឹងចំនួននៃសេចក្តីសន្យាទាំងនេះ ប៉ុន្តែ ពួកគេ បានយល់ស្របថា ព្រះយេស៊ូវបានបំពេញសេចក្តីសន្យាជាច្រើនរយខ ដែលមានចែងនៅក្នុងគម្ពីរសញ្ញា ចាស់។

សេចក្តីសន្យាទាំងនេះ ដែលបានចែងនៅក្នុងព្រះគម្ពីរ គឺជាភ័ស្តុតាងដ៏មានអំណាច ដែលស្តីអំពីអត្តសញ្ញាណរបស់ព្រះអង្គសង្គ្រោះ។ គម្ពីរសញ្ញាចាស់បានប្រាប់ថា នៅពេលណាដែលព្រះយេស៊ូវ ត្រូវប្រសូត មានព្រះជន្ម និងត្រូវសុគតនោះ។ លោកយ៉ូហានបានប្រើសេចក្តីសន្យានៃគម្ពីរសញ្ញាចាស់ទាំងនេះ ដើម្បីជួយឱ្យអ្នកអានកណ្ឌគម្ពីររបស់គាត់ បានយល់ពីមូលហេតុដែលពួកគេគួរតែជឿទៅលើ ព្រះយេស៊ូវ និងទទួលយកព្រះគុណ និងការលើកលែងទោសរបស់ទ្រង់។ សេចក្តីសន្យាទាំងនេះ ក៏បាន ជួយឱ្យយើងជឿទៅលើព្រះយេស៊ូវ និងទទួលយកតង្វាយដែលទ្រង់បានលះបង់ ជំនួសអំពើរបស់យើង ដែរ។

**តើខដែលស្រង់ពីកណ្ឌគម្ពីរយ៉ូហានទាំងនេះ បានបង្ហាញយើងថា ព្រះយេស៊ូវជាអ្នកដែលបាន បំពេញសេចក្តីសន្យាទាំងអស់នៅក្នុងគម្ពីរសញ្ញាចាស់ ដែលព្រះបានតាំងឡើង អំពីព្រះអង្គសង្គ្រោះនោះ យ៉ាងដូចម្តេច?**

`យ៉ូហាន ១២:១៣; ទំនុកតម្កើង ១១៨:២៦`

`យ៉ូហាន ១២:១៤, ១៥; សាការី ៩:៩`

`យ៉ូហាន ១៣:១៨; ទំនុកតម្កើង ៤១:៩`

`យ៉ូហាន ១៩:៣៧; សាការី ១២:១០; សាការី ១៣:៦`

`តើជំនឿដែលលោកអ្នកបានជឿនោះ រឹងមាំប៉ុនណា? ប្រសិនបើអ្នកណាម្នាក់បានសួរលោកអ្នកថា ហេតុអ្វីបានជាលោកអ្នកជឿថា ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ តើលោកអ្នកនឹងទៅកាន់បុគ្គលម្នាក់នោះយ៉ាងដូចម្តេច? តើលោកអ្នកនឹងប្រើភ័ស្តុតាងអ្វីខ្លះ ដើម្បីគាំទ្រជំនឿរបស់លោកអ្នក? តើហេតុអ្វី បានជាលោកអ្នកយកអំណះអំណាងទាំងនេះ មកធ្វើជាភ័ស្តុតាងយ៉ាងដូច្នេះ?`
Loading

0 comments on commit d5b9af1

Please sign in to comment.